បញ្ជូន ទទួលប្រាក់តាមប្រព័ន្ធអុីនធឺណិត ហើយអាចដកប្រាក់នៅប្រទេសកម្ពុជា
បច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បាននិងកំពុងផ្តល់សេវាកម្មបញ្ជូនទទួលប្រាក់តាមប្រព័ន្ធអីុនធឺណិត។ មានធនាគារក្នុងស្រុកពីរ Cathay United Bank (អតីតធនាគារ SBC) និងធនាគារ ACLEDA Bank ដែលអាចទទួលការទូទាត់ប្រាក់តាមរយៈ Visa ឬ Master Card ជាដើម តែតំលៃប្រើប្រាស់សេវាមានតំលៃថ្លៃ ថែមទាំងត្រូវបងថ្លៃប្រចាំខែយ៉ាងតិច៣០ដុល្លារ និងតំរូវអោយមានប្រាក់ក្នុងធនាគាររាប់ពាន់ដុល្លារ។