គន្លឹះផ្សេងៗ

ជំហានដំបូងនៃការប្រើប្រាស់ JQuery

jQuery គឺជា Library ដ៏មានឥទ្ធិពលមួយនៃភាសា Javascript ។ វាត្រូវបានបង្កើតឡើងដោយលោក John Resig និងបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ 2006។ jQuery ត្រូវបានបង្កើតឡើងជាមួយនឹងគោលបំណងផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់ភាសា Javascript នៅលើគេហទំព័រ។ ជាមួយ jQuery អ្នកអាចសរសេរកូដត្រឹមតែមួយជួរដែលអាចធ្វើការងារស្មើរនឹងកូដជាច្រើនជួរដែលបានសរសេរក្នុងភាសា Javascript ស្របនឹងពាក្យស្លោករបស់ jQuery «សរសេរតិច ធ្វើការច្រើន» ។

ភាសា​កុំព្យូទ័រ

Javascript: អ្វីដែលអ្នកត្រូវដឹងអំពី Variable

Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។

គន្លឹះផ្សេងៗ

ចំនុចល្អៗដែលគួរអនុវត្តក្នុងការសរសេរកូដ Javascript

Javascript គឺជាភាសាកុំព្យូទ័រមួយដែលពេញនិយមបំផុតនៅក្នុងបង្កើត និងរចនាគេហទំព័រ ។ ជាទូទៅភាសានេះមិនសូវមានភាពលំបាកក្នុងការសិក្សា និងប្រើប្រាស់ទេ បើធៀបនឹងភាសាដទៃ។ វាមានលក្ខណៈអនុគ្រោះច្រើនចំពោះការសរសេរកូដ ព្រោះអ្នកប្រើប្រាស់អាចសរសេរកូដរបស់ខ្លួនជាច្រើនទម្រង់ខុសៗគ្នា។ ប៉ុន្តែវាជារឿងដ៏ល្អមួយដែលអ្នកផ្ចិតផ្ចង់បន្តិចក្នុងការសរសេរកូដ ព្រោះការសរសេរកូដមិនស្របតាមស្តង់ដារ មិនត្រឹមតែធ្វើឲ្យគេហទំព័រទាំងមូលដើរយឺតនោះទេ វាក៏អាចបង្កើតជាកំហុសឆ្គងដោយចៃដន្យផងដែរ។

កម្មវិធីកុំព្យូទ័រ

បង្ហាញទិន្នន័យ ក្នុងតារាង ជាមួូយនឹង Tabulator

Tabulator គឺជាកម្មវិធីបន្ថែមរបស់ JQuery ដែលអាចជួយសំរូលដល់ការបង្ហាញ គ្រប់គ្រងទិន្នន័យនៅក្នុងតារាង។ តារាងនៅក្នុង HTML មានមុខងារកំណត់ ហើយពិបាកក្នុងរចនា បង្ហាញ និងគ្រងគ្រងទិន្នន័យ។ Tabulator អាចផ្តល់មុខងារមានប្រយោជន៍ផ្សេងៗជាច្រើន បន្ថែមលើមុខងាររបស់ តារាងនៅក្នុង HTML ដែលមានស្រាប់។

ការរចនា

បង្កើតដ្យាក្រាមផ្សេងៗ ជាមួយនឹង mermaid

មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ  Draw.io  ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។

ភាសា​កុំព្យូទ័រ

បង្កើតបទភ្លេងជាមួយ Javascript

កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។

កម្មវិធីកុំព្យូទ័រ

ប្រែក្លាយ Select ទៅជា Select2 ដែលមានមុខងារសំបូរបែប

នៅក្នុង HTML ការកំណត់ការជ្រើសរើសអ្វីមួយ ទាំងជ្រើសតែមួយឬជ្រើសរើសច្រើន គឺត្រូវបានគេគំណត់ជាមួយ Select ។ តែ Select មិនអាចមានមុខងារច្រើនជាងនេះ ហើយមានការលំបាកក្នុងការចនាទៅតាមសេចក្តីត្រូវការ ផ្សេងៗបាន។ ដើម្បីដោះស្រាយបញ្ហានេះ មានកម្មវិធីយោង (Library) របស់ Jquery មួយ ដែលអាចប្រែក្លាយ Select អោយមានមុខងារសំបូរបែប និងអាចរចនាទៅតាមតំរូវការបាន។

ភាសា​កុំព្យូទ័រ

បង្កើតវីដេអូ Youtube អោយ​លេងតគ្នាជាមួយ Youtube Javascript Player API

ជាធម្មតាប្រសិនបើយើងមើលវីដេអូនៅគេហទំព័ររបស់ Youtube នោះយើងអាចមើលវីដេអូតគ្នាបាន ជាមួយ តារាង បទចំរៀង (playlist)។ អត្ថបទនេះនឹងបង្ហាញវីធីម៉្យាងទៀតដែលបង្កើតវីដេអូ Youtube អោយលេងតគ្នា នៅលើ គេហទំព័ររបស់អ្នកផ្ទាល់ដោយប្រើប្រាស់ Youtube Javascript Player API។

ភាសា​កុំព្យូទ័រ

របៀប​បង្កើត​ QRCode ជាមួយ JavaScript

អត្ថបទនេះនឹងណែនាំពីរបៀបបង្កើត QRcode ជាមួយនឹង JavaScript។ តំបូងសូមទាញយក។ ឯកសារកូតយោង (Javascript Library) ដែលចាំបាច់ត្រូវប្រើជាមួយឧទាហរណ៍នេះជាមុន។