មានអ្វីថ្មីនៅក្នុងព្រឹត្តិការណ៍ Apple នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ2016កន្លងមក
រយៈពេល ៤ឆ្នាំចុងក្រោយនេះ ខែកញ្ញាត្រូវបានក្រុមហ៊ុនអេឡិចត្រូនិកលំដាប់កំពូល Apple ជ្រើសរើសជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍ពិសេសរបស់ខ្លួន ពោលគឺការបង្ហាញនូវរាល់ផលិតផលចុងក្រោយបង្អស់របស់ Apple ដែលគេគ្រប់គ្នាស្គាល់ថាជាការសម្ភោធន៍ទូរស័ព្ទ iPhone ជំនាន់ថ្មី។ ឆ្នាំនេះក៏ខុសពីឆ្នាំកន្លងមកដែរ ផលិតផលពីររបស់ក្រុមហ៊ុន Apple បានបង្ហាញខ្លួនជាផ្លូវការហើយគឺ Smartwatch ជំនាន់ទី២របស់ Apple ដែលមានឈ្មោះថា Apple Watch Series 2 និងស្មាតហ្វូនដែលពិភពលោកបានទន្នឹមរង់ចាំនោះគឺ Apple iPhone 7 / 7 Plus ដែលនាំមកជាមួយនូវមុខងារពិសេសៗជាច្រើនដើម្បីបំពេញតម្រូវអ្នកប្រើប្រាស់។ ក្រៅពីនេះក៏មាននូវការបង្ហាញនូវចំនុចគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀតផងដែរ។