Javascript គឺជាភាសាកុំព្យូទ័រមួយដែលកំពុងពេញនិយម សំរាប់ធ្វើអោយវេបសាយមានលក្ខណៈរស់រវើក និងផ្លាស់ប្តរទៅតាមស្ថានភាពផ្សេងៗរបស់អ្នកមើលវេបសាយ។
Javascript: អ្វីដែលអ្នកត្រូវដឹងអំពី Variable
Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។
របៀបបំលែងពី String ទៅជា Integer និង Float នៅក្នុង Javascript
អត្ថបទនេះនឹង និយាយអំពីរបៀបផ្លាស់ប្តូរប្រភេទទិន្នន័យពីមួយទៅមួយផ្សេងទៀត។ នៅក្នុង Javascript ប្រសិនបើប្រភេទទិន្នន័យមិនដូចគ្នា នោះអ្នកមិនអាចយកទិន្នន័យមកបូក ដក គុណ ឬ ចែក បានឡើយ។
របៀបប្រើប្រាស់ Cookies ជាមួយ Javascript
Cookies គឺជាព័ត៌មាន ដែលរក្សាទុកនៅលើម៉ាស៊ីនកូន(Client) ហើយក្នុងគោលបំណងបោះពីPage មួយទៅPageមួយឬក៏ ធ្វើការតាមដានអ្នកប្រើប្រាស់។ឩទាហរណ៏ លោកអ្នកធ្វើការបើក Facebook របស់លោកអ្នកហើយធ្វើការ Login facebook ហើយនឹងឃើញពាក្សថា save remember នោះលោកអ្នកនឹងធ្វើការរក្សាទុក្ខ Cookies នៅលើម៉ាស៊ីនរបស់អ្នកហើយ ពេល ដែលលោកអ្នកធ្វើការ Login faccebook របស់លោកអ្នកម្តងទៀត លោកអ្នកនឹងមិនចាំបាច់ធ្វើការវាយ User ហើយ នឹង Password ម្តងទៀតទេ វានឹងបើកចូលទៅក្នុង facckbook របស់លោកអ្នកដោយស្វ័យប្រវត្តិ ព្រោះលោកអ្នកធ្វើរក្សាទុក Cookies រូចហើយ។
ស្វែងយល់អំពីការផ្លាស់ប្តូរទំព័រនៃគេហទំព័រជាមួយ Javascript
នៅក្នុងគេហទំព័រនីមួយៗតែងតែមានទំព័រច្រើនហើយយើងចង់ធ្វើការផ្លាស់ប្តូរពីទំព័រមួួយទៅទំព័រមួយទៀតដើម្បីចូលទៅមើលអ្វីផ្សេងៗទៀត ។ ការផ្លាស់ប្តូរទំព័រនៃគេហទំព័ររបស់អ្នកគឺយើងមិនចាំបាច់ប្រើ href=”” របស់ HTML ក៏បានដែរគឺយើងអាចប្រើប្រាស់ Javascript សំរាប់ធ្វើការផ្លាស់ប្តូរទំព័របានដូចគ្នាដែរ។
ចំនុចល្អៗដែលគួរអនុវត្តក្នុងការសរសេរកូដ Javascript
Javascript គឺជាភាសាកុំព្យូទ័រមួយដែលពេញនិយមបំផុតនៅក្នុងបង្កើត និងរចនាគេហទំព័រ ។ ជាទូទៅភាសានេះមិនសូវមានភាពលំបាកក្នុងការសិក្សា និងប្រើប្រាស់ទេ បើធៀបនឹងភាសាដទៃ។ វាមានលក្ខណៈអនុគ្រោះច្រើនចំពោះការសរសេរកូដ ព្រោះអ្នកប្រើប្រាស់អាចសរសេរកូដរបស់ខ្លួនជាច្រើនទម្រង់ខុសៗគ្នា។ ប៉ុន្តែវាជារឿងដ៏ល្អមួយដែលអ្នកផ្ចិតផ្ចង់បន្តិចក្នុងការសរសេរកូដ ព្រោះការសរសេរកូដមិនស្របតាមស្តង់ដារ មិនត្រឹមតែធ្វើឲ្យគេហទំព័រទាំងមូលដើរយឺតនោះទេ វាក៏អាចបង្កើតជាកំហុសឆ្គងដោយចៃដន្យផងដែរ។
របៀបបង្កើត QRCode ជាមួយ JavaScript
អត្ថបទនេះនឹងណែនាំពីរបៀបបង្កើត QRcode ជាមួយនឹង JavaScript។ តំបូងសូមទាញយក។ ឯកសារកូតយោង (Javascript Library) ដែលចាំបាច់ត្រូវប្រើជាមួយឧទាហរណ៍នេះជាមុន។
បង្កើតវីដេអូ Youtube អោយលេងតគ្នាជាមួយ Youtube Javascript Player API
ជាធម្មតាប្រសិនបើយើងមើលវីដេអូនៅគេហទំព័ររបស់ Youtube នោះយើងអាចមើលវីដេអូតគ្នាបាន ជាមួយ តារាង បទចំរៀង (playlist)។ អត្ថបទនេះនឹងបង្ហាញវីធីម៉្យាងទៀតដែលបង្កើតវីដេអូ Youtube អោយលេងតគ្នា នៅលើ គេហទំព័ររបស់អ្នកផ្ទាល់ដោយប្រើប្រាស់ Youtube Javascript Player API។
ប្រែក្លាយ Select ទៅជា Select2 ដែលមានមុខងារសំបូរបែប
នៅក្នុង HTML ការកំណត់ការជ្រើសរើសអ្វីមួយ ទាំងជ្រើសតែមួយឬជ្រើសរើសច្រើន គឺត្រូវបានគេគំណត់ជាមួយ Select ។ តែ Select មិនអាចមានមុខងារច្រើនជាងនេះ ហើយមានការលំបាកក្នុងការចនាទៅតាមសេចក្តីត្រូវការ ផ្សេងៗបាន។ ដើម្បីដោះស្រាយបញ្ហានេះ មានកម្មវិធីយោង (Library) របស់ Jquery មួយ ដែលអាចប្រែក្លាយ Select អោយមានមុខងារសំបូរបែប និងអាចរចនាទៅតាមតំរូវការបាន។
កន្លងមកការប្រើប្រាស់ភាសា Javascript គឺផ្តោតទៅលើការរចនាឲ្យមានភាពរស់រវើក និងការបន្ថែមភាពងាយស្រួលចំពោះអ្នកប្រើប្រាស់នៅលើគេហទំព័រមួយ។ ប៉ុន្តែភាសាដ៏មានឥទ្ធិពលមួយនេះអាចធ្វើអ្វីៗបានលើសពីនេះទៅទៀត។ ជាក់ស្តែង Tone.js ដែលត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើភាសា Javascript គឺជា Web Audio framework ដែលអាចបង្កើតជាបទភ្លេងនៅលើ Browser បាន។ គោលបំណងនៃការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីបង្កើតជាកម្មវិធីបង្កើតតន្រ្តីជាលក្ខណៈ Web-based ដែលអ្នកប្រើប្រាស់អាចជា តន្រ្តីករ និងអ្នកបង្កើតបទភ្លេងតាមកុំព្យូទ័រ។
បង្កើតដ្យាក្រាមផ្សេងៗ ជាមួយនឹង mermaid
មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ Draw.io ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។
បង្ហាញទិន្នន័យ ក្នុងតារាង ជាមួូយនឹង Tabulator
Tabulator គឺជាកម្មវិធីបន្ថែមរបស់ JQuery ដែលអាចជួយសំរូលដល់ការបង្ហាញ គ្រប់គ្រងទិន្នន័យនៅក្នុងតារាង។ តារាងនៅក្នុង HTML មានមុខងារកំណត់ ហើយពិបាកក្នុងរចនា បង្ហាញ និងគ្រងគ្រងទិន្នន័យ។ Tabulator អាចផ្តល់មុខងារមានប្រយោជន៍ផ្សេងៗជាច្រើន បន្ថែមលើមុខងាររបស់ តារាងនៅក្នុង HTML ដែលមានស្រាប់។
ស្វែងយល់អំពី gmap.js និងរបៀបប្រើប្រាស់
gmap.js គឺអនុញ្ញាតឱ្យអ្នកប្រើ (Programmer) មានសក្តានុពលក្នុងការប្រើបា្រស់នៃផែនទី Google នៅក្នុងវិធីសាមញ្ញមួយ។ គ្មានការបន្ថែមឬមានចំនួនកូដច្រើននោះទេ។ gmap.js មានលក្ខណៈពិសេសត្រង់ថាវាអាចធ្វើឲ្យផែនទីរបស់អ្នកប្រើបា្រស់អាចរចនាទ្រង់ទ្រាយ ទីតាំង ទំហំ និងធ្វើការកំណត់សម្គាល់ផេ្សងៗបានច្រើនទៀតផង។ ដូច្នេះ techfree នឹងលើកយកលក្ខណៈពិសេសខ្លះៗដើម្បីបង្ហាញដូចខាងក្រោម៖
លក្ខណៈពិសេសរបស់ Vue.js ធៀបទៅនឹង React និង Angular 2
Vue.js គឺជា Framework មួយនៃភាសា Javascript ដែលអាចឲ្យអ្នកប្រើប្រាស់បង្កើត និងរចនាគេហទំព័រ (Client Side) ឲ្យមានភាពទាក់ទាញ និងរស់រវើក។ វាមានភាពងាយស្រួលក្នុងការសិក្សា មានមុខងារពេញលេញ និងដំណើរការលឿន។ អត្ថបទនេះនឹងបង្ហាញពីការប្រៀបធៀបលក្ខណៈសម្បត្តិនៃ Vue.js ទៅនឹង Framework ដ៏ល្បីពីរទៀតគឺ React និង Angular 2។
បង្កើនសោភ័នភាពគេហទំព័រជាមួយ ScrollMagic
ScrollMagic គឹជា Library មួយនៃភាសា Javascript ដែលមានមុខងារពិសេសក្នុងការរចនាគេហទំព័រ ដោយដាក់បន្ថែមនូវសកម្មភាពរស់រវើកនៅពេលដែលអ្នកប្រើប្រាស់ទាញ Scroll Bar ចុះ ឬឡើងដើម្បីមើលព័ត៌មានផ្សេងៗនៅផ្នែកខាងក្រោម ឬខាងលើនៃគេហទំព័រ។
បង្កើនសមត្ថភាពមុខងារស្វែងរកនៅលើគេហទំព័រជាមួយ Javascript Regular Expressions
មុខងារស្វែងរកគឺជាមុខងារមួយដែលអ្នកប្រើប្រាស់អុីធឺណែតបានឃើញនៅលើសឹងតែគ្រប់គេហទំព័រទាំងអស់។ វាអនុញ្ញាតិ្តឲ្យអ្នកប្រើប្រាស់អាចស្វែងរកមាតិការដែលខ្លួនត្រូវការបានលឿន និងត្រឹមត្រូវ។ Regular Expressions (RegExp) គឺជាបច្ចេកទេសមួយដែលត្រូវបានគេប្រើប្រាស់នៅក្នុងមុខងារស្វែងរកដើម្បីបន្ថែមភាពសមត្ថភាពការស្វែងរក និងការបង្ហាញលទ្ធផលត្រឹមត្រូវ។
របៀបប្រើប្រាស់កាលបរិច្ឆេទក្នង Javascript
កាលបរិច្ឆេទគឺជាការកំនត់ពេលវេលាមួយសំរាប់ធើ្វការតាមដានរាល់ចំនួនថ្ងៃក្នុងសប្ដាហ៍ ក្នុងខែ និងក្នុង ឆ្នាំដើម្បីយើងងាយស្រួលក្នុងការដាក់កាលវិភាគ ដឹងអំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ TechFree សូមបង្ហាញអំពីការដាក់កាលបរិច្ឆេទនៅក្នុងគេហទំព័រដោយប្រើប្រាស់ Javascript ។
របៀបបង្កើត Chart ជាមួយ Google Chart
របៀបបង្កើត Chart ជាមួយ Google chart ហើយ google chart គឺឧបករណ៍គំនូសតាងរបស់ Google ដែលមានអនុភាព សាមញ្ញក្នុងការប្រើ និងមិនគិតថ្លៃ(free)។ ហើយការបង្កើត Chart វាមិនមានអ្វីស្មុកស្មាញប៉ុន្មានទេ ក្នុងចំនុចនេះTechfree នឹង ធ្វើការបង្ហាញពីរបៀបង្កើត Chart មកបង្ហាញលោកអ្នកទៅតាមដំណាក់កាលដូចខាងក្រោម៖
របៀបបង្កើតនាឡិការាប់ពេលវេលាជាមួយនឹង FlipClock
នាឡិកា(Clock) គឺជាឧបករណ៍សំរាប់កំនត់ពីពេលវេលាសំរាប់ឲ្យយើងដាក់គោលដៅក្នុងការធ្វើអ្វីមួយ ឲ្យបានច្បាស់លាស់និងជាការបង្ហាញនូវរយៈពេលមួយផងដែរ ។ TechFree សូមលើកយកនូវការបង្កើត នាឡិកានិងការរាប់ពេលវេលា (Countdown) ជាមួយនឹងបច្ចេកវិទ្យាដោយប្រើប្រាស់ភាសាកុំព្យូទ័រមួយគឺ JavaScript ។
របៀបបង្ហាញម៉ោងខ្មែរនៅក្នុង Javascript
យើងអាចបង្ហាញនាឡិកាដែលនឹងត្រូវបានបង្ហាញម៉ោងក្នុងកុំព្យូទ័រដោយប្រើ JavaScript។ អត្ថបទនេះនឹងបង្ហាញពីរបៀបបង្ហាញម៉ោងជាភាសាខ្មែរនៅលើវេបសាយ។
របៀបប្រើប្រាស់ Modal Window ជាមួយ Tingle JavaScript
អត្ថបទនេះនឹង និយាយអំពីរបៀបនៃការប្រើប្រាស់ Modal Window ជាមួយ Tingle JavaScript ដែលវាមានសារប្រយោជន៍ក្នុងការបង្ហាញផ្ទាំង Modal Window ទៅកាន់អ្នកប្រើប្រាស់នៅពេលដែលអ្នកប្រើប្រាស់បានធ្វើការចុចទៅលើអ្វីមួយដូចជា ប៊ូតុនជាដើម ដែលយើងបានធ្វើការកំណត់ទៅអោយវា។
របៀបប្រើប្រាស់ Vue.js Javscript Framework
អត្ថបទនេះនិយាយអំពីការប្រើប្រាស់ Vue.js គឺជាប្រភេទ Javascript framework ដែលមានការរីកជាចំរើនទៅលើផ្នែក (user Interface)។ Vue ត្រូវបានគេបង្កើតឡើងដើម្បីជាការអនុម័តបន្ថែម ហើយ Lirbray គឺផ្តោតទៅលើ ការបង្ហាញ Layer ហើយ វាមានភាពងាយស្រូលក្នុងការយកមករូមបញ្ចូលជាមួយគម្រោងផ្សេងទៀតឬ Libray ដែលមានស្រាប់។
របៀបទទូលទិន្នន័យពីអ្នកប្រើជាមួយ Vue.Js
អត្ថបទនេះជាអត្ថបទទី៣ បន្ទាប់ពីអត្តបទរបៀបប្រើប្រាស់ Vue.js Javscript Framework ហើយនៅក្នុងអត្ថបទនេះ នឹង បង្រៀនលោកអ្នកពីរបៀបប្រើ User input។ដើម្បីអោយអ្នកប្រើ អាចទំនាក់ទំនងនឹងកម្មវិធីនេះបាន លោកអ្នកអាចប្រើ v-on ធ្វើការសារាចរទៅនឹង Event ដែលជា Methods នៅលើ Vue។