ភាសា​កុំព្យូទ័រ

របៀបដំឡើង Yii Framework

Yii គឺជាបណ្ដុំនៃកូដ រឺបណ្ណាល័យ(Framework) មួយរបស់ភាសាកុំព្យូទ័រ PHP ដែលជាភាសាសំរាប់បង្កើតជាប្រព័ន្ធ(System) នៅក្នុងគេហទំព័រ ដែលកំពុងពេញនិយម ។ Yii ក៏ដូចជាបណ្ដុំនៃកូដរបស់ PHP ផ្សេងទៀតដែរគឺ វាជួយសំរួលនិងមានភាពរហ័សក្នុងការបង្កើតប្រព័ន្ធនៅក្នុងគេហទំព័រផងដែរ ។លើសពីនេះទៀតវាថែមទាំងមានសុវត្ថិភាពខ្ពស់ដែលអាចការពារពីការជ្រៀតចូលរំខានពីអ្នកចង់បំផ្លាញប្រព័ន្ធនោះ (Hacker) ។

ព័ត៌មាន

របៀបបង្កើត Autocomplete ជាមួយ JQuery UI

នៅក្នុងគេហទំព័រមួយគឺត្រូវតែមានប្រអប់ស្វែងរកដើម្បីងាយស្រួលដោយមិនចាំបាច់ចំនាយពេលវេលា ក្នុងការស្វែងរកអ្វីមួួយ ។ យើងខ្ញុំសូមបង្ហាញអំពី Autocomplete ដែលវាគឺជាចំនេះដឹងមួយដែរដែលគេប្រើវាសំរាប់ ស្វែងរកពាក្យដែលស្រដៀង រឺក៍ពាក្យដែលផ្ដើមដោយអក្សរដែលយើងបញ្ចូលនៅក្នុងប្រអប់ស្វែងរក (Search Box) នោះវានឹងលេចឡើងនូវពាក្យដែលផ្ដើមជាមួយនឹងអក្សរដែល យើងបានបញ្ចូលនោះភ្លាមៗ។

គន្លឹះផ្សេងៗ

របៀបបង្កើតនាឡិការាប់ពេលវេលាជាមួយនឹង FlipClock

នាឡិកា(Clock) គឺជាឧបករណ៍សំរាប់កំនត់ពីពេលវេលាសំរាប់ឲ្យយើងដាក់គោលដៅក្នុងការធ្វើអ្វីមួយ ឲ្យបានច្បាស់លាស់និងជាការបង្ហាញនូវរយៈពេលមួយផងដែរ ។ TechFree សូមលើកយកនូវការបង្កើត នាឡិកានិងការរាប់ពេលវេលា (Countdown) ជាមួយនឹងបច្ចេកវិទ្យាដោយប្រើប្រាស់ភាសាកុំព្យូទ័រមួយគឺ JavaScript ។

គន្លឹះផ្សេងៗ

របៀបប្រើប្រាស់ Bootstrap កាត (Card)

កាត (Card) គឺជាផ្ទាំងមួយដែលផ្ទុកនូវមាតិកានិងពត៌មានផ្សេងៗស្ដីអំពីមនុស្ស រឺ ទីកន្លែងអ្វីមួយសំរាប់ជាការសំគាល់ រឺទុកជាពត៌មានដើម្បីផ្សព្វផ្សាយទៅដល់មនុស្សជាច្រើនបានដឹង ។ថ្ងៃនេះ TechFree សូមបង្ហាញនូវការបង្កើតនិងប្រើប្រាស់កាតនេះនៅលើគេហទំព័រដែលប្រើជាមួយនឹងបណ្ណាល័យ CSS គឺ Bootstrap ។

គន្លឹះផ្សេងៗ

របៀបប្រើប្រាស់កាលបរិច្ឆេទក្នង Javascript

កាលបរិច្ឆេទគឺជាការកំនត់ពេលវេលាមួយសំរាប់ធើ្វការតាមដានរាល់ចំនួនថ្ងៃក្នុងសប្ដាហ៍ ក្នុងខែ និងក្នុង ឆ្នាំដើម្បីយើងងាយស្រួលក្នុងការដាក់កាលវិភាគ ដឹងអំពីព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត។ TechFree សូមបង្ហាញអំពីការដាក់កាលបរិច្ឆេទនៅក្នុងគេហទំព័រដោយប្រើប្រាស់ Javascript ។

គន្លឹះផ្សេងៗ

របៀបប្រើប្រាស់ Tooltip នៅក្នុង Bootstrap

Tooltip គឺជាលក្ខណៈសម្បត្តិមួយស្ថិតនៅក្នុង Cascading Style Sheet (CSS) ដែលវាមានមុខងារសំរាប់បង្ហាញព័ត៌មានបន្ថែមដោយការផុសជាអក្សរ រឺ ជាអ្វីផ្សេងចេញមកដោយការប្រើប្រាស់កណ្ដុរ (mouse) ទៅចង្អុលនៅលើទីតាំង រឺ ពាក្យនោះ ។ ប៉ុន្តែ ថ្ងៃនេះយើងខ្ញុំសូមលើកយកការប្រើប្រាស់ Tooltip ជាមួយនឹងបណ្ណាល័យ (Library) របស់ CSS គឺ Bootstrap ដែលវាមានលក្ខណៈងាយស្រួលដោយយើងគ្រាន់តែហៅនូវក្លាស (class) ដែលមានស្រាប់នៅក្នុង Bootstrap យកមកប្រើប្រាស់តែម្ដង ។

គន្លឹះផ្សេងៗ

ស្វែងយល់ពី Section នៅក្នុង HTML5

HTML5 គឺជាជំនាន់ទី 5 របស់ HTML ដែលមានពាក្យពេញថា Hyper Text Markup Language ដែលប្រើសំរាប់បង្កើតគ្រោងឆ្អឹងរបស់គេហទំព័រ ហើយនៅក្នុង HTML5 មានស្លាក (Tag) ជាច្រើនប្រើសំរាប់បង្កើតគេហទំព័រមានដូចជា ៖ <div>, <section>, <table>,<span> … ។ល។ ប៉ុន្តែថ្ងៃនេះ TechFree សូមបង្ហាញអំពីការប្រើប្រាស់ស្លាកមួយរបស់ HTML5 គឺ <section></section> ។

គន្លឹះផ្សេងៗ

ការបង្កើត Carousel ជាមួយនឹង Bootstrap

យើងបានដឹងហើយថា Bootstrap គឺជាបណ្ណាល័យ (Library) របស់ Cascading Style Sheet (CSS) ដែលគេប្រើសំរាប់រចនាគេហទំព័រ រីឯ Carousel វាគឺជាកម្មវិធីជំនួយ (Plugin) មួយនៅក្នុង Bootstrap ដែលគេប្រើសំរាប់បង្កើតជាស្លាយ (Slide) មានលក្ខណៈវិលជុំ មានន័យថានៅពេលវាបង្ហាញដល់ស្លាយទីចុងក្រោយ វានឹងបង្ហាញស្លាយដំបូងហើយវាធ្វើដដែលៗរបៀបនេះរហូត ។

គន្លឹះផ្សេងៗ

របៀបដាក់ប៊ូតុង Share ជាមួយ Facebook, Google plus, LinkedIn and Twitter នៅក្នុងគេហទំព័រ

ដើម្បីឲ្យគេហទំព័ររបស់ខ្លួនឆាប់មានភាពល្បីល្បាញគឺយើងត្រូវចេះធើ្វការទំនាក់ទំនងជាមួយនឹងបណ្ដាញសង្គមដើម្បីចែករំលែកទៅដល់អ្នកទស្សនាជាច្រើនទៀតឲ្យកាន់តែស្គាល់គេហទំព័ររបស់យើងច្បាស់ ។ TechFree សូមលើកយកការបង្កើតប៊ូតុងចែករំលែក (Share Button) នៅលើគេហទំព័រជាមួយនឹងបណ្ដាញសង្គមដូចជា៖ Facebook, Google Plus, LinkedIn និង Twitter ។

កម្មវិធីកុំព្យូទ័រ

របៀប Drag និង Drop នៅក្នុង HTML5

Drag and Drop មានន័យថាការទាញនិងទំលាក់ហើយវាគឺជាសារៈប្រយោជន៏មួយសំរាប់អ្នកប្រើប្រាស់នៅលើគេហទំព័រដែលត្រូវបានសរសេរដោយប្រើប្រាស់ភាសា HTML5 ដែលវាមានលក្ខណៈងាយស្រួលនៅក្នុងការ ថតចម្លង (copy)។