បង្កើតដ្យាក្រាមផ្សេងៗ ជាមួយនឹង mermaid
មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ Draw.io ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។
មានកម្មវិធីជាច្រើនអាចប្រើសំរាប់បង្កើតដ្យាក្រាមផ្សេងៗដូចជាកម្មវិធី Microsoft Visio កម្មវិធីនៅលើ វេបសាយ Draw.io ដែលបានធ្លាប់ណែនាំម្តងរួចមកហើយ។ អត្ថបទនេះនឹងបង្ហាញរបៀបម៉្យាងទៀតដែលអាចប្រើសំរាប់បង្កើតដ្យាក្រាម។
កន្លងមកការសរសេររូបមន្តគណិតវិទ្យានៅលើវេបសាយ គឺមានភាពលំបាក ត្រូវបំលែងរូបមន្តគណិតវិទ្យាទំាងអស់ជារូបភាពសិនទើបអាចបង្ហាញនៅលើវេបសាយបាន។ ពេលនេះតាមរយៈ Javascript គេអាចបង្ហាញរូបមន្តគណិតវិទ្យា បានដោយងាយស្រួលជាមួយកម្មវិធីមើលវេបសាយ (Browser) ទាំងអស់។
Markdown Syntax គឺជាកូដដែលងាយស្រួលមើល និងងាយស្រួលសរសេរ ហើយត្រូវបានគេប្រើសំរាប់រចនា ជំនួសការសរសេរ HTML ដោយផ្ទាល់។ ការអនុញ្ញាតអោយអ្នកប្រើសរសេររចនាអត្ថបទដោយប្រើ HTML គឺអាចបង្កបញ្ហាផ្នែកសុវត្ថិភាពដល់វេបសាយ។ ដូចនេះតំរូវអោយមានវិធីផ្សេងដែលមានសុវត្ថិភាព និងងាយស្រួលដើម្បីរចនាអត្ថបទ។
ដើម្បីធ្វើអោយវេបសាយអោយរស់រវើក និងមានភាពទាក់ទាញ ការបង្កើតជីវចលសំរាប់អក្សរ រូបភាព ឬផ្នែកណាមួយនៅក្នុងវេបសាយ គឺជារឿងចាំបាច់។ អត្ថបទនេះបង្ហាញពីរបៀបបង្កើតជីវចលជាមួយនឹង Animate.CSS។
ឧបមាថាមានកម្មវិធីឈ្មោះ ក បង្កើតដោយភាសាកុំព្យូទ័រ PHP ហើយ កម្មវិធី ខ បង្កើតដោយភាសាកុំព្យូទ័រ Javascript ហើយ អ្នកចង់ផ្លាស់ប្តូរទិន្នន័យរវាងកម្មវិធី ក និងខ។
oEmbed គឺជាទំរង់ទិន្នន័យ (format) ដែលទទួលបានពីក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗដូចជា វីដេអូ រូបថត។ គេអាចយកទំរង់ទិន្នន័យដែលទទួលបានមកប្រើតាមសេចក្តីត្រូវការដូចជា បង្ហាញលើវេបសាយឬកម្មវិធីណាមួយ។
ការរៀបចំរចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ ឬរចនាសម្ព័នទិន្នន័យ គឺជាកិច្ចការចាំបាច់មួយ មុននឹងចាប់ផ្តើមសរសេរកូដ។ ដ្យាក្រាមផ្សេងៗដូចជា Unified Modeling Language (UML) Entity Relation (ER) និង Flowchart ជាដើម ត្រូវបានគេប្រើសំរាប់រចនារូបរាងខាងក្រៅរបស់កម្មវិធីកុំព្យូទ័រ។
បច្ចុប្បន្នមានក្រុមហ៊ុនក្នុងស្រុកមួយចំនួន បាននិងកំពុងផ្តល់សេវាកម្មបញ្ជូនទទួលប្រាក់តាមប្រព័ន្ធអីុនធឺណិត។ មានធនាគារក្នុងស្រុកពីរ Cathay United Bank (អតីតធនាគារ SBC) និងធនាគារ ACLEDA Bank ដែលអាចទទួលការទូទាត់ប្រាក់តាមរយៈ Visa ឬ Master Card ជាដើម តែតំលៃប្រើប្រាស់សេវាមានតំលៃថ្លៃ ថែមទាំងត្រូវបងថ្លៃប្រចាំខែយ៉ាងតិច៣០ដុល្លារ និងតំរូវអោយមានប្រាក់ក្នុងធនាគាររាប់ពាន់ដុល្លារ។
នៅក្នុង HTML ការកំណត់ការជ្រើសរើសអ្វីមួយ ទាំងជ្រើសតែមួយឬជ្រើសរើសច្រើន គឺត្រូវបានគេគំណត់ជាមួយ Select ។ តែ Select មិនអាចមានមុខងារច្រើនជាងនេះ ហើយមានការលំបាកក្នុងការចនាទៅតាមសេចក្តីត្រូវការ ផ្សេងៗបាន។ ដើម្បីដោះស្រាយបញ្ហានេះ មានកម្មវិធីយោង (Library) របស់ Jquery មួយ ដែលអាចប្រែក្លាយ Select អោយមានមុខងារសំបូរបែប និងអាចរចនាទៅតាមតំរូវការបាន។
ហាដវែ (Hardware) មានការវិវត្តជារៀងរាល់ថ្ងៃដែលមានទំហំកាន់តែតូចទៅៗ ហើយមុខងារនិងសមត្ថភាព កាន់តែច្រើននិងខ្លាំងឡើងៗ។ ជាក់ស្តែង ហាដវែឈ្មោះ Omega2 ដែលមានគំរោងនឹងចេញលក់នាពេលខាងមុខនេះ គឺមានតំលៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ តែមានសមត្ថភាពដូចកុំព្យូទ័រ១គ្រឿង។
Copyright © 2019 ដោយ TECHFREE | គ្រប់គ្រងដោយក្រុមហ៊ុន E-KHMER Technology Co., Ltd