កម្មវិធីកុំព្យូទ័រ

កម្មវិធីឆ្លើយឆ្លងជាមួយ អ្នកមកមើលវេបសាយ

ការបង្កើតវេបសាយគឺក្នុងគោលបំណងផ្តល់ព័ត៌មានផ្សេងៗទៅអោយអ្នកមើលដោយមិនចាំបាច់ទូរស័ព្ទ ឬអុីម៉ែលមកសួរ។ ក៏ប៉ុន្តែពេលខ្លះអ្នកមកមើលវេបសាយ អាចនឹងមិនយល់ពីរបៀបមើលព័ត៌មាន ឬក៏ព័ត៌មានដែលផ្តល់អោយ មិបានច្បាស់គ្រប់គ្រាន់ ដែលតំរូវអោយអ្នកមើលវេបសាយរបស់អ្នកចង់សួរសំណួរបន្ថែមភ្លាមៗ។ 

OS

ប្រព័ន្ធប្រតិបត្តិការ ដែលអាចប្រើសំរាប់ធ្វើជាកម្មវិធី កំសាន្ត

បច្ចុប្បន្នមានប្រព័ន្ធប្រតិបត្តិការជាច្រើនដែលគេប្រើសំរាប់ការងារទូទៅ។ ក្នុងអត្ថបទនេះនឹងបង្ហាញពីប្រព័ន្ធប្រតិបត្តិការមួយចំនួនដែលគេយកមកប្រើ សំរាប់តែគោលបំណងកំសាន្ត ដូចជាសំរាប់មើលភាពយន្ត វីដេអូ ឬស្តាប់ភ្លេងជាដើម។ 

ទិន្នន័យ

ព្រះពុទ្ធគឺជាអ្នកវិទ្យាសាស្ត្រ ផ្នែកទិន្នន័យ

មានវេបសាយបរទេស (Techcrunch) ដ៏ល្បីមួយបានដាក់ចំណងជើងអត្ថបទថា  ព្រះពុទ្ធគឺជាអ្នកវិទ្យាសាស្ត្រ ផ្នែកទិន្នន័យ។ ក្រៅមានអត្ថបទជាច្រើនទៀតបានពិភាក្សា និងភ្ជាប់ទ្រឹស្តីរបស់ព្រះពុទ្ធទៅនឹងវិទ្យាសាស្រ្តបច្ចុប្បន្ន។ ម្តងនេះមានការបកស្រាយពីមូលហេតុអ្វីបានក្នុងសាសនាព្រះពុទ្ធគេអោយតមអាហារពេលល្ងាច។

IoT

សរសេរប្រូក្រាមសំរាប់ Sense HAT នៅលើវេបសាយដោយផ្ទាល់

Sense HAT គឺជាហាដវែរបន្ថែមលើ Raspberry Pi។ តំបូងឡើយ  Sense HAT ត្រូវបានគេបង្កើតសំរាប់ស្ថាននីយអវកាសពិភពលោក តែពេលនេះត្រូវបានគេដាក់លក់ជាទូទៅ។ បច្ចុប្បន្នគេអាច សរសេរប្រូក្រាមសំរាប់ Sense HAT នៅលើវេបសាយដោយផ្ទាល់បាន។

កម្មវិធីកុំព្យូទ័រ

វិធីបង្ហាញរូបភាព និងភ្ជាប់ទំព័រនៅក្នុង HTML

នៅពេលបង្កើតវេបសាយអ្នកត្រូវយល់ដឹងពីរបៀប ដាក់រូបភាព និងការភ្ជាប់ពីទំព័រមួយទៅទំព័រមួយទៀត ឬពីវេបសាយមួយទៅវេបសាយមួយទៀត។ អត្ថបទនេះនឹងបង្ហាញពីរបៀបដាក់បង្ហាញរូបភាព និងភ្ជាប់ទំព័រនៅក្នុង HTML។  ប្រសិនបើមិនទាន់សិក្សាពីមូលដ្ឋានគ្រឹៈរបស់ HTML សូមអាននៅទំព័រនេះជាមុន។

កម្មវិធីកុំព្យូទ័រ

បង្កើត 3D ក្រាហ្វិកនៅលើវេបសាយជាមួយ Three.js

កន្លងមកការបង្កើត 3D ក្រាហ្វិក នៅលើវេបសាយគឺជារឿងដែលលំបាក។ ប៉ុន្តែបច្ចុប្បន្នការបង្កើត3D ក្រាហ្វិក នៅលើវេបសាយគឺអាចទៅរួចតាមរយៈភាសា Javascript ដោយសារសមត្ថភាពរបស់កម្មវិធីមើលវេបសាយ (Browser) កាន់តែខ្ពស់។  

EdTech

កម្មវិធីដែលអាចប្រើ សំរាប់បង្រៀន និងរៀន តាមប្រព័ន្ធអុីនធឺណិត

អត្ថបទនេះនឹងបង្ហាញពីកម្មវិធីមួយចំនួនដែលអាចយកមកប្រើ សំរាប់បង្រៀន និងរៀនតាមរយៈប្រព័ន្ធអុីនធឹណិត។ លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ បច្ចេកទេសទំនើបដើម្បីរៀបចំមេរៀន គ្រប់គ្រងសិស្សនិស្សិត គ្រប់គ្រងកិច្ចការនៅផ្ទះរបស់សិស្សនិស្សិតជាដើម។ ចំណែកសិស្សនិស្សិត ក៏អាចស្វែងរកវិធីថ្មីៗដែលងាស្រួលក្នុងការសិក្សារ តាមរយៈប្រព័ន្ធអុីនធឺណិត។

កម្មវិធីកុំព្យូទ័រ

បង្កើតក្រាហ្វិកនៅលើវេបសាយ ជាមួយ Paper.js

Paper.js គឺជាកម្មវិធី Javascript ដែលជួយសំរួលដល់ការគូរនិងបង្កើត ក្រាហ្វិកនៅលើគេហទំព័រ។ កម្មវិធីនេះអាចគូររូបភាពតាមទំរង់ផ្សេងៗ ហើយអាចបង្កើតចលនាសំរាប់រូបទាំងនោះបាន ដោយផ្អែកលើបច្ចេកទេស Canvas ។ Canvas គឺជាបច្ចេកទេស HTML5 ដែលគេប្រើសំរាប់បង្កើតក្រាហ្វិកសំរាប់បង្ហាញលើគេហទំព័រ។

EdTech

របៀបបង្កើតតារាងនៅក្នុង HTML

តារាងមានសារៈសំខាន់ណាស់ក្នុងការបែកចែកបង្ហាញព័ត៌មានអ្វីមួយ ដើម្បីងាយស្រួលយល់។ ក្នុងអត្ថបទនេះនឹងបង្ហាញពីរបៀបបង្កើតរាតាងនៅក្នុងអត្ថបទ HTML ។  ប្រសិនបើមិនទាន់សិក្សាពីមូលដ្ឋានគ្រឹៈរបស់ HTML សូមអាននៅទំព័រនេះជាមុន។

EdTech

មូលដ្ឋានគ្រឹៈ របស់ HyperText Markup Language (HTML)

HTML គឺជាភាសាមួយដែលគេប្រើសំរាប់បង្កើតវេបសាយ។ ដើម្បីឈានទៅសិក្សាភាសាកុំព្យូទ័រសំរាប់បង្កើត វេបសាយផ្សេងទៀត អ្នកត្រូវតែចេះ HTML ជាមុន។ អត្ថបទនេះនឹងបង្ហាញពីមូលដ្ឋានគ្រឹៈរបស់ HTML មុននឹងសិក្សាសុីជំរៅលើផ្នែកផ្សេងៗទៀតរបស់ HTML។