PHP Upload Image With Watermark
ព័ត៌មាន

របៀបដាក់រូបភាព ឬផ្លាកសញ្ញា (Watermark) អ្វីមួយនៅលើរូបភាព

ការដាក់ watermark លើរូបភាពដែលបានបញ្ចូល គឺដើម្បីការពាររូបភាពដើម ដែលអាចមានការយកទៅប្រើប្រាស់នៅ website ផ្សេង។ ដំណោះស្រាយ គឺប្រើប្រាស់ PHP Language ដើម្បីដាក់បញ្ចូលរូបភាព ជាមួយនឹងរូបភាព PNG ដែលមានស្រាប់ (transparent watermark image) បង្កើតបានជារូបភាពថ្មី មានជាប់មកជាមួយ watermark ។

ព័ត៌មាន

គ្រប់គ្រងកូដជាមួយនឹង កម្មវិធី GIT

ប្រសិនបើមនុស្សម្នាក់សរសេរកូដបង្កើតគំរោងកម្មវិធី (Project) អ្វីមួយ នោះមិនមានការលំបាក ក្នុងការគ្រប់គ្រងកូដនោះទេ។ ប៉ុន្តែប្រសិនបើអ្នកសរសេរកូដមានច្រើនអ្នក ចូលរួមសរសេរគំរោងកម្មវិធីតែមួយនោះ បញ្ហាជាច្រើននឹងកើតឡើង ដូចជា មិនអាចសរសេកូដនៅលើឯកសារ (File) តែមួយ ចំណាយពេលច្រើនក្នុងការបញ្ជូលកូដជាមួយគ្នា ជាដើម។ 

ព័ត៌មាន

ស្ត្រី និង បច្ចេកវិទ្យា

វិសមភាពរវាងបុរសនិងស្រ្តីផ្នែកបច្ចេកវិទ្យានៅតែមាន ទោះបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ។ ជាទូទៅការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា គឺមានចំនួនតិចជាងបុរស។ តើត្រូវធ្វើយ៉ាងណាដើម្បីអោយស្ត្រីអាចនិងចង់ ចូលរួមក្នងវិស័យបច្ចេកវិទ្យាគឺជាបញ្ហាដែលត្រូវដោះស្រាយ។

កម្មវិធីកុំព្យូទ័រ

កម្មវិធី Javascript ប្រើសំរាប់បង្កើតប្រអប់ផុស (Modal Box) នៅលើវេបសាយ

ការបង្កើតប្រអប់ផុស (Modal Box ឬ Modal Window) គឺផ្នែកមួយនៃការរចនាវេបសាយអោយមានរស់រវើក និងគួរអោយចាប់អារម្មណ៍ ហើយក៏អាចបង្កលក្ខណៈដល់អ្នកចូលមកកាន់វេបសាយអាចមើល ព័ត៌មានផ្សេងៗបានឆាប់រហ័ស និងងាយស្រូល។

OS

លាក់ព័ត៌មានផ្ទាល់ខ្លួន ពីប្រព័ន្ធអុីនធឺណិត ជាមួយកម្មវិធី Tor

បច្ចុប្បន្ននៅពេលដែលអ្នកប្រើប្រព័ន្ធអុីនធឺណិត ព័ត៌មានផ្ទាល់ខ្លួនជាច្រើនរបស់អ្នកដូចជា ទីកន្លែងប្រើប្រាស់អុីនធឺណិត សកម្មភាពប្រើអុីនធឺណិត ជាដើម ត្រូវបានគេកត់ត្រាទុក។  កម្មវិធី Tor អាចជួយលាក់ព័ត៌មាន ផ្ទាល់ខ្លូនទាំងអស់នេះបាន។

Security

USB ដែលអាចបំផ្លាញ ឧបករណ៍ផ្សេងៗ នៅពេលដែលដោតចូល

USB Kill 2.0 គឺជាឈ្មោះ USB ដែលបង្កើតដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅ ហុងកុង។ USB អាចមានលទ្ធភាពបំផ្លាញ ឧបករណ៍ផ្សេងៗនៅពេលដែលដោតវាចូល។ គោលបំណង់របស់ USB នេះ គឺសំរាប់អោយក្រុមហ៊ុនដែលផលិតហាដវែរ ផ្សេងៗយកទៅសាកល្បងថាតើផលិតផលនោះអាចធន់នឹងការវាយប្រហារតាមថាមពលបានក៏អត់។

កម្មវិធីកុំព្យូទ័រ

CSS Framework ល្បីៗ ដែលគេនិយមប្រើ នាពេលបច្ចុប្បន្ន

CSS ត្រូវបានគេប្រើសំរាប់រចនាវេបសាយ អោយស្អាតល្អ មានភាពរស់រវើក និងជួយអោយវេបសាយអាចបង្ហាញនៅលើទាំងកុំព្យូទ័រ  និងទូរស័ព្ធដៃ។ តែដើម្បីសរសេរ CSS អោយដំណើរការលើកម្មវិធីមើលវេបសាយ (Browser) ទាំងអស់គឺជារៀងលំបាក។ ដើម្បីជួយដោះស្រាយបញ្ហានេះ CSS Framework ជាច្រើនត្រូវបានគេបង្កើតឡើង។

កម្មវិធីកុំព្យូទ័រ

បង្ហាញទិន្នន័យ ក្នុងតារាង ជាមួូយនឹង Tabulator

Tabulator គឺជាកម្មវិធីបន្ថែមរបស់ JQuery ដែលអាចជួយសំរូលដល់ការបង្ហាញ គ្រប់គ្រងទិន្នន័យនៅក្នុងតារាង។ តារាងនៅក្នុង HTML មានមុខងារកំណត់ ហើយពិបាកក្នុងរចនា បង្ហាញ និងគ្រងគ្រងទិន្នន័យ។ Tabulator អាចផ្តល់មុខងារមានប្រយោជន៍ផ្សេងៗជាច្រើន បន្ថែមលើមុខងាររបស់ តារាងនៅក្នុង HTML ដែលមានស្រាប់។

ព័ត៌មាន

ក្រុមហ៊ុន Samsung ត្រូវខាតបង់ប្រហែល ២២ពាន់លានដុល្លារ ដោយសារបញ្ហាថ្មរបស់ Galaxy Note 7

Samsung Galaxy Note 7 មានបញ្ហាថ្មបានបណ្តាលអោយផ្ទុះបង្កការខូចខាតផ្សេងៗជាបន្តបន្ទាប់។ បញ្ហានេះបានជះឥទ្ធិពលលើទីផ្សារមូលបត្រ ដែលធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះជាលំដាប់។ គិតមកដល់ពេលនេះ Samsung ត្រូវខាតបង់ប្រហែល ២២ពាន់លានដុល្លារ នៃតំលៃទីផ្សារភាគហ៊ុន។

Cloud

តើប្រភេទសេវាកម្ម Cloud ឬCloud Computing មានអ្វីខ្លះ?

ជាធម្មតាទិន្នន័យរបស់កម្មវិធីវេបសាយត្រូវបានគេរក្សារទុកក្នុងម៉ាស៊ីនតាមក្រុមហ៊ុន ឬទីកន្លែងដោយឡែកៗពីគ្នា។ តែការធ្វើដូចនេះតំរូវអោយមានការចំណាយច្រើនលើ ហាដវែរ (Hardware) គ្រប់គ្រងថែរក្សារម៉ាស៊ីន ការការពារសុវត្ដិភាពទិន្នន័យ ជាដើម។ ដោយសារបញ្ហាទាំងអស់នេះទើបមានសេវាកម្ម Cloud ឬCloud Computing ចេញមក។