Security

Splunk ល្អសម្រាប់អាន Log Report របស់ Service ផ្សេងៗ

Splunk ជាប្រភេទ Tool មួយដែលត្រូវបានគេប្រើប្រាស់សម្រាប់អាននូវ Log Report ផ្សេងៗនិងធ្វើការសង្ខេប log report ផ្សេងៗនៅក្នុង Server ។ ការងារខ្លះដូចជា ស្វែងរក Report អ្វីមួយប្រសិនបើយើងស្វែងរកពពាក្យដោយ Search តាម Command ដូចជាប្រើប្រាស់ Command grep, awkវាពិតជាពិបាកណាស់ទំរាំរកឃើញរបស់ដែលយើងចង់បាន។តែ Splunk អាចជួយអោយយើងធ្វើការងារទាំងនេះបានលឿន។

OS

របៀបផ្ទេរសិទ្ធអោយ User ផ្សេងៗប្រើប្រាស់ command របស់លីនុច

ជាទូទៅមនុស្សម្នាក់មិនអាចគ្រប់គ្រងការងារម្នាក់ឯងបាននោះទេ តែងតែមានការផ្ទេរសិទ្ធខ្លះៗទៅអោយអ្នកនៅក្រោមបង្គាប់ធ្វើការងារខ្លះជំនួស។ សម្រាប់ Windows Server មិនមានបញ្ហានោះទេព្រោះអាច Delegation បានងាយស្រួលនិងមាន Role ច្បាស់លាស់ផងដែរ។ចំនែកលីនុចវិញមិនមាន Delegation Role ច្បាស់លាស់ទេវាអាស្រ័យលើអ្នកគ្រប់គ្រងជាអ្នកកំណត់ដោយខ្លួនឯង។

បណ្តាញ

របៀបតម្លើងនិងប្រើប្រាស់ Cacti

Cacti ជា Tool មួយដែលត្រូវបានគេយកមកប្រើប្រាស់ដើម្បីធ្វើជា Network Monitoring  ដោយពឹងផ្អែកទៅលើ SNMP Protocol។ Cacti ជាប្រភេទ Open Source អ្នកអាចដោនឡូតយកមកប្រើប្រាស់បានដោយមិនគិតថ្លៃនោះទេ ។ Cacti អាចអោយយើងដឹងពីពត៏មានផ្សេងៗរបស់ Operating System, Traffic Load, CPU, RAM ជាដើមដែលវាដំណើរការនៅក្នុង Server/Router/Switch មួយ។

គន្លឹះផ្សេងៗ

របៀបតម្លើង និងប្រើប្រាស់ Samba Server ដើម្បី ចែករំលែក File

Samba Server ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុង លីនុចដើម្បី ចែករំលែកឯកសារទៅកាន់ Windows Client ប្រើប្រាស់ ។ Samba Server ប្រើប្រាស់ protocol SMB ។ Samba Server អាចចែករំលែកឯកសារទៅកាន់ Mac-OS បានផងដែរ ឬអាចនិយាយថាអាចប្រើប្រាស់ជាមួយរាល់ Operating System ឬ Application ណាដែលប្រើប្រាស់ protocol SMB។

គន្លឹះផ្សេងៗ

Command សម្រាប់មើលពី Hardware Information របស់លីនុច

សម្រាប់ Sysadmin មិនមែនត្រឹមតែគ្រប់គ្រងទៅលើ Server តែប៉ុណ្នោះទេតែត្រូវដឹងពីពត៏មានរបស់ Hardware ខ្លះដែរដូចជាប្រភេទCPU, HDD, RAM, ជាដើមដែលមាននៅក្នង Server និងត្រូវដឹងថាតើវាដំណើរការល្អជាមួយ Operating System ដែរឬទេ? សម្រាប់ Windows អ្នកអាចមើលក្នុង dxdiag។តែលីនុចក៏មាន Command មួយចំនួនដែលអាចប្រើប្រាស់ដើម្បីមើលពត៏មានផ្សេងៗរបស់ Hardware ផងដែរ។

គន្លឹះផ្សេងៗ

របៀបតម្លើងនិងប្រើប្រាស់ Disk Quota នៅលើលីនុច

ការកំណត់ផ្ទៃ HDD សម្រាប់ប្រើប្រាស់នៅក្នុង Server មួយរបស់ក្រុមហ៊ុនមួយពិតជាមានសារះសំខាន់ណាស់ព្រោះក្រុមហ៊ុននិមួយៗតែងមានច្បាប់សម្រាប់ការកំណត់ផ្ទៃ HDD អោយអ្នកប្រើប្រាស់ម្នាក់ៗប្រើបានតាមចំនួនកំណត់តែប៉ុណ្ណោះ។

បណ្តាញ

របៀបតម្លើង និងប្រើប្រាស់ Zimbra Mail Server នៅលើ CentOS 6

aaZimbra Mail Server ជាប្រភេទ Rich Interface Mail Server និងមានមុខងារច្រើនគួរអោយកត់សំគាល់និងងាយស្រួលសម្រាប់ Sysadmin ប្រើប្រាស់សម្រាប់ធ្វើជា Email Server ដែលមានប្រើប្រាស់ Domain ច្រើនឬក្រុមហ៊ុនច្រើនផ្សេងៗគ្នា។Zimbra Mail Server មួយអាចមាន Domain នៅលើវារាប់រយ និងអាច មាន username រាប់ពាន់នៅក្នុង Domain និមួយៗ។

បណ្តាញ

របៀបតម្លើងនិងប្រើប្រាស់ Master DNS និង Slave DNS ដោយប្រើប្រាស់ CentOS Linux 6

DNS ជាប្រភេទ Service មួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ដោយអាច បកប្រែពី IP Address ទៅកាន់ឈ្មោះ ដូចជា google.com មាន IP 202.58.97.89  ជាដើម។ដូចនេះអ្នកអាចប្រើប្រាស់ IP ឬ ឈ្មោះក៏បាន តែមនុស្សភាគច្រើនចាំឈ្មោះជាងចាំលេខ។ DNS ស្រដៀងគ្នាទៅនិងការប្រើប្រាស់ phone book នៅលើទូរស័ព្ទដើម្បី Save ឈ្មោះ អ្នកអាចរកវាបានលឿនជាងការចាំលេខទូរស័ព្ទរបស់មនុស្សដែលអ្នកស្គាល់។ប្រសិនបើមិនមាន DNS Server ទេអ្នកប្រើប្រាស់ទាំងអស់ច្បាស់ជាត្រូវចាំ IP Address គ្រប់វេបសាយទាំងអស់មិនខាន។