ពេលដែលអ្នកមាន Linux Server ច្រើន អ្នកពិតជាពិបាកក្នុងការគ្រប់គ្រង Password ប្រសិនបើ Server ទាំងអស់មាន Password ផ្សេងៗគ្នា នោះតម្រូវអោយអ្នកចងចាំ Password ទាំងអស់ទុកទាំងអស់។
ការប្រើប្រាស់ Password មិនមែនជាជំរើសល្អនោះទេ ប្រសិនបើក្នុងក្រុមការងាររបស់យើងគាត់ចែកចាយ Password ទាំងនោះអោយទៅនណាម្នាក់ផ្សេងទៀតអ្នកនិងមានបញ្ហាដោយពិបាករកថាតើអ្នកណាធ្វើអោយបែកធ្លាយ Password របស់អ្នក។
ដំណោះស្រាយល្អសម្រាប់គ្រប់គ្រង Password ទាំងអស់សម្រាប់ Server ច្រើនអ្នកអាចប្រើប្រាស់ SSH Key Authentication។ ថ្ងៃនេះ Techfree និងលើកយក SSH Key Authorized មកប្រើ
ប្រភពរូបភាព https://www.ssh.com/ssh/key/
សន្មតថាអ្នកមាន Linux Server មួយ ដែលប្រើប្រាស់ Ubuntu ឬ ប្រើប្រាស់ CentOS ចំណែកកុំព្យូទ័ររបស់អ្នកប្រើប្រាស់ លីនុចផងដែរ ឧទាហរណ៏ថាអ្នកប្រើប្រាស់ Ubuntu Desktop សម្រាប់ Remote ទៅកាន់ Server របស់អ្នក។
ជំហ៊ានដំបូងអ្នកត្រូវ Generate SSH Key ដូចខាងក្រោមនេះ
ជំហ៊ានបន្ទាប់ទៀតអ្នកត្រូវ Copy SSH-Key ដែលអ្នកទើប Generate រួចទៅកាន់ Server។ សន្មតថា Server របស់អ្នកមាន IP Address 192.168.1.13
ពេលនេះអ្នកសាកល្បង SSH Remote ទៅកាន់ Server របស់អ្នក នោះ Server របស់អ្នកមិនទាមទារក Password ទៀតទេ។
អ្វីដែលអ្នកត្រូវប្រយ័ត្ន ប្រសិនបើអ្នក Remove Windows ចោល ឬ អ្នក ឈរនៅលើ Username ផ្សេងនៅលើកុំព្យូទ័ររបស់អ្នក ដែលមិនមែនជា Username ដែលអ្នក Generate SSH Key នោះអ្នកមិនអាច Login ចូលនោះទេ។
សម្រាប់អ្នកប្រើប្រាស់ Microsoft Windows វិញអាចធ្វើដូចខាងក្រោមនេះ ដោយ Download យក Puttygen និង putty មកប្រើប្រាស់ បន្ទាប់មកបើក puttygen ដើម្បី Generate ssh private key
រួចហើយ Copy Key ទៅដាក់ក្នុង Server របស់អ្នកដោយដាក់នៅក្នុង file .ssh/authorized_keys អ្នកអាច ធ្វើតាមវិធីណាក៏បានដោយប្រើប្រាស់ WinSCP ក៏បាន។ អ្វីដែលសំខាន់បំផុតប្រយ័ត្ន សូម្បីខុស Space មួយក៏មិនបានដែរ។សូម Copy Key ដោយប្រយ័ត្នកុំអោយខ្វះកុំអោយលើស
ពេលដែលអ្នក Copy SSH Key ទៅកាន់ Server រួចហើយអ្នកកុំភ្លេច Save Private key ទុកផងដូចក្នុងរូបខាងលើ ព្រោះនៅពេលដែលយើងចង់ Login ទៅកាន់ Server តាមរយះ Putty យើងគ្រាន់តែ ដាក់ IP Address ចូលទៅ និង Select យក SSH Private Key Authentication។