ស្វែងយល់ពី Digital Signage
នាពេលបច្ចុប្បន្ន Digital Signage ត្រូវបានគេនិយមប្រើប្រាស់ច្រើននៅក្នុងផ្សាទំនើប ភោជ្ជនីដ្ឋានផ្សេងៗ នៅតាមរោងភាពយន្តជាដើម ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ដោយប្រើប្រាស់អេក្រង់ធំៗ ។
វាមិនមែនជារឿងងាយស្រួលនោះទេដែលត្រូវ Copy វីដេអូឬរូបភាពផ្សាយពាណិជ្ជកម្មយកទៅចាក់ផ្សាយតាមអេក្រង់ ប្រសិនបើអ្នកមានអេក្រង់លើសពី១០នោះ អ្នកអាចនិងច្រលំជាដើម និងពេលខ្លះរអាក់រអួលផ្សេងៗ។
ថ្ងៃនេះ Techfree សូមលើកយក Software មួយដែលជាប្រភេទ OpenSource និង License ផងដែរដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់អ្នក ប្រសិនបើអ្នកមានអេក្រង់ច្រើន ពិបាកគ្រប់គ្រង។
Xibo CMS ជាប្រភេទ Commercial Opensource សម្រាប់ប្រើប្រាស់ វាមានមុខងារច្រើនដូចជាអាចអោយអ្នកគ្រប់គ្រងកាលវិភាគ និង អេក្រង់បានល្អផងដែរ ដោយអ្នកអាចកំណត់ពេលវេលា សម្រាប់អេក្រង់ណាមួយត្រូវបង្ហាញរូបឬ Slide ផ្សេងៗ ឬ វីដេអូនានាក៏បាន។
អ្នកអាច Design ទំហំអេក្រង់អោយត្រូវគ្នាមួយអេក្រង់របស់អ្នកដែលមានស្រាប់ ដូចជាអេក្រង់បញ្ឈ ឬ អេក្រង់ផ្តេកទៅតាមចំណង់ចំណូលចិត្តរបស់អ្នក
ជំហ៊ានដំបូងអ្នកត្រូវដោនឡូតយក Xibo CMS មកតម្លើងនៅលើ លីនុចរបស់អ្នក។ សន្មត់ថាអ្នកប្រើប្រាស់ លីនុច Ubuntu 16 និងមាន MySQL + PHP5.6 ជាស្រេច
អ្នកអាច Download យក Xibo តាមរយះតំណរខាងក្រោមនេះ Xibo_CMS_FILE រួចហើយExtract យកទៅដាក់នៅក្នុង /var/www/xibo ព្រមទាំងត្រូវបង្កើត Alias មួយដូចខាងក្រោមដោយចូលទៅកែ File vi /etc/apache2/sites-available/000-default.conf
Alias /xibo “/var/www/xibo/web”
<Directory “/var/www/xibo/web”>
AllowOverride All
Options Indexes FollowSymLinks MultiViews
Order allow,deny
Allow from all
Require all granted
</Directory>
ចំពោះការតម្លើងលំអិតអ្នកអាចស្វែងរកនៅក្នុងតំណរនេះបាន Xibo_Manual_Installation
ប្រសិនបើអ្នកមិនទាន់មាន php5.6 អ្នកអាច Add Repository php5.6 ទៅកាន់ Server របស់អ្នកបានដូចខាងក្រោមនេះ
add-apt-repository ppa:ondrej/php
apt-get update
apt-get install php5.6 php5.6-soap p-zip php5.6-curl hp5.6php5.6-mbstring php5.6-mcrypt php5.6-mysql php5.6-xml php5.6-gd
បន្ទាប់មកទៀតត្រូវ Enable Rewrite Mode របស់ Apache
a2enmod rewrite
a2enmod php5.6
a2dismod php7.0
systemctl restart apache2
អ្នកត្រូវចូលទៅកែ file .htaccess មួយនៅក្នុង /var/www/xibo/web/.htaccess
RewriteBase /xibo
បន្ទាប់មកទៀតអ្នកអាចចូលទៅមើលតាមរយះ Web base http://ip_address/xibo/web/install
ពេលនេះនៅខ្វះ មុខងារមួយចំនួនដែលយើងមិនទាន់បានកែរប្រែវានៅឡើយដូចជា File Upload Size ជាដើម ដោយអ្នកអាចចូលទៅកែ file vi /etc/php/5.6/apache2/php.ini
យើងនៅខ្វះ ZeroMQ មួយទៀត តែអ្នកអាចតម្លើងបានដូចខាងក្រោមនេះ
add-apt-repository ppa:chris-lea/zeromq
add-apt-repository ppa:alexharrington/php-zmq
apt-get update
apt-get install php5.6-zmq
រូបខាងលើនេះបង្ហាញថាអ្នករៀបចំបានត្រឹមត្រូវហើយ អ្នកអាចចុច Next ដើម្បី Install និង បញ្ចូលពត៏មានទាក់ទងទៅនិង MySQL Database
បន្ទាប់មកទៀតអ្នកត្រូវដាក់នូវទីតាំងសម្រាប់ផ្ទុក FIle ដូចជា វីដេអូ រូបភាពជាដើម ។ ចំណែក Server Key ជា Key សំរាប់ប្រើប្រាស់ជាមួយ Xibo Client
ពេលនេះយើងបាន Digital Signage CMS មួយសម្រាប់ប្រើប្រាស់បានហើយដោយមិនចាំបាច់បង់ថ្លៃ License នោះទេ តែអ្នកត្រូវទិញ License Xibo Client នៅពេលដែលអ្នកចង់ប្រើប្រាស់នៅលើ Android Deivces, តែប្រសិនបើ Client របស់អ្នកជា Windows អ្នកមិនចាំបាច់ទិញ License នោះទេ។
ខាងក្រោមនេះជាការតម្លើង Xibo Client នៅក្នុង Windows មួយ ដោយដោនឡូតចេញពី Xibo Website
បន្ទាប់ពីតម្លើងរួចហើយត្រូវដាក់ Address របស់ CMS Server របស់អ្នកដូចរូបខាងលើ ព្រមទាំង Server Key។ បន្ទាប់មកទៀតអ្នកត្រូវចូលទៅកាន់ Server របស់អ្នកដើម្បី Authorized អោយ Xibo Client របស់អ្នកអាចទាញយកវីដេអូឬ Content ចេញពី Server របស់អ្នកមកបញ្ចាំង។
អ្នកអាចចាប់ផ្តើមតុបតែង Layout និងដាក់វីដេអូ ឬ រូបភាព និង កំណត់អោយរូបភាពឬវីដេអូទាំងនោះ បញ្ជាំងនៅលើ CMS Client របស់អ្នក។