ការងារជាក្រុមការរក្សាទុកលេខសំងាត់ឬ Password ពិតជាសំខាន់ណាស់ នៅក្នុងក្រុមហ៊ុនមួយ ឬ ស្ថាប័ននានា ជាពិសេសនៅពេលដែលអ្នកមានក្រុមការងារច្រើនធ្វើការងាររួមគ្នា ប្រសិនបើនណាម្នាក់ភ្លេចលេខសំងាត់ឬប្តូលេខសំងាត់តើគួរដោះស្រាយតាមវិធីណា?
ក្រុមហ៊ុនមួយចំនួននៅប្រើប្រាស់ Spread Sheet ដើម្បីគ្រប់គ្រងទៅលើលេខសំងាត់ផ្សេងៗ ដូចជាដាក់ Password, username នៅក្នុង Microssoft Excel File។ ការប្រើប្រាស់ប្រភេទនេះ ក៏ចាត់ទុកថាប្រើប្រាស់បានដូចគ្នា តែមានករណីមួយដែលតែងជួបប្រទះញឹកញាប់នៅពេលដែលនណាម្នាក់កំពុងបើក File នោះដើម្បីមើលឬកែប្រែអ្វីមួយអ្នកផ្សេងមិនអាចប្រើប្រាស់បាននោះទេ ត្រូវចាំរហូតដល់គេធ្វើការចប់បានម្នាក់ទៀតអាចថែមឬកែប្រែអ្វីមួយក្នុង file នោះ។
ថ្ងៃនេះ Techfree និងលើកយក Tool មួយមកបង្ហាញសម្រាប់ការគ្រប់គ្រង Password ឬ លេខសំងាត់របស់អ្នកបានយ៉ាងងាយស្រួលនិងមានសុវត្ថិភាព ព្រមទាំងកត់ចំណាំ Asset ផ្សេងៗផងដែរដូចជា Server មានទីតាំងនៅកន្លែងណា ឈ្មោះ Asset របស់ Server ឬ SQL password ជាដើម ព្រមទាំងអាចប្រើប្រាស់បានច្រើននាក់ក្នុងពេលតែមួយដោយគ្រាន់តែ Synchronized ជាការស្រេច។ គ្រប់គ្នានៅក្នុងក្រុមនិងទទួលបានពត៏មានដូចគ្នាទាំងអស់។
keepass ជាប្រភេទ Software មួយដែលប្រើប្រាស់ Database File សម្រាប់រក្សារទុកនូវលេខសំងាត់សម្រាប់អ្នកអាយធីប្រើប្រាស់ ដែល Password នោះត្រូវបាន Encrypt ដោយ Master Password
អ្នកអាចដោនឡូតយក Keepass មកប្រើប្រាស់តាមរយះ តំណរដូចខាងក្រោមនេះ keepass
បន្ទាប់មកអ្នកអាចតម្លើងដោយខ្លួនឯងបានដោយគ្រាន់តែចុច Next រហូតដល់ចប់ជាការស្រេច និងនៅពេលដែលអ្នកបើកប្រើប្រាស់វានិងទាមទាអោយអ្នកបង្កើត Database មួយសម្រាប់ដាក់ ពត៏មានរបស់ Server និង ណិតវើករបស់អ្នក។
អ្នកត្រូវដាក់លេខសំងាត់ដែលហៅថា Master Password ព្រមទាំងដាក់ Database file ទៅក្នុងទីតាំងណាដែលអាចចែកចាយអោយអ្នកប្រើប្រាស់ក្នុងក្រុមរបស់អ្នកប្រើប្រាស់បានដើម្បីចែកគេប្រើប្រាស់ផងដែរ។ ឬ អ្នកអាចដាក់ក្នុង Google Drive ក៏បានតាមការប្រើប្រាស់របស់អ្នក។
រូបខាងក្រោមនេះជា Database ដែលអ្នកបានបង្កើតព្រមទាំងដាក់លេខសំងាត់ផងដែរ ដោយ Keepass វាមានបែងចែកប្រភេទ Server និងណិតវើកផ្សេងៗដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់គ្រងទៅតាមផ្នែក។
កំហុសមួយចំនួនដែលយើងគួរជៀសវាងនៅពេលដែលយើងប្រើប្រាស់ Keepass ដូចជា Save ទៅកាន់ File ថ្មី។ ប្រសិនជាអ្នកធ្វើដូចនេះវាមិន Synchronized ពត៏មានដែលអ្នកបានលុបឬបន្ថែមទៅកាន់អ្នកដែលប្រើប្រាស់ជាមួយអ្នកនោះទេ។
ដូចនេះដើម្បីជៀសវាងកំហុសនេះ យើងត្រូវតែ ចុច Synchronized ដើម្បីអោយអ្នកដទៃនៅក្នុងក្រុមរបស់យើងគាត់ទទួលបានពត៏មានបានដូចគ្នាផងដែរ អ្នកអាចមើលតាមរូបខាងក្រោមនេះបាន
លើសពីនេះទៅទៀត Keepass មានមុខងារភ្ជាប់ជាមួយ Plugin ផ្សេងៗដូចជា Wallet និង putty ផងដែរដោយគ្រាន់តែអ្នក ចុចលើវាភ្លាមនិង Login ចូលទៅកាន់លីនុចរបស់អ្នកដោយមិនចាំបាច់ Login ចូលតាមរយះ Putty ដូចពីមុននោះទេ។
អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតដាស់តឿនក្រុមការងារធ្វើអ្វីកុំភ្លេច Syncrhonized Keepass។