នៅពេលដែលនណាម្នាក់និយាយពី Email គេតែងតែនឹកឃើញដល់ GMAIL, Yahoo ជាដើម ដែលជាប្រភេទ Email សារធារណះ ដោយសារនណាក៏អាចប្រើប្រាស់បាន។ Email Server ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងបណ្តាក្រុមហ៊ុន សហគ្រាសនានា ដើម្បីផ្ញើរសារឬពត៏មានស្តីអំពីការងារផ្សេងៗទាក់ទងទៅនិងផ្នែកជំនួួញផ្សេងៗផងដែរ។
តើពេលណាយើងគួរមាន Email ប្រើប្រាស់ខ្លួនឯង?
មូលហេតុដែលយើងគួរមាន Email ប្រើប្រាស់ខ្លួនឯងនៅពេលដែលយើងមានក្រុមហ៊ុន ឬ ជាអង្គភាពធ្វើការងារអ្វីមួយ យើងចាំបាច់មាន Email ផ្ទាល់ខ្លួនដើម្បីអោយគេដឹង ដោយគ្រាន់តែយើងផ្ញើ Email ចេញទៅគេដឹងថាចេញពីក្រុមហ៊ុនណាមួយ។ មិនតែប៉ុណ្ណោះប្រសិនបើ Email Server របស់អ្នកមាន IP Address ដែលជា Private IP ដូចជា 192.168.1.7 តើអ្នកអាចផ្ញើចេញនិងទទួល Email បានដូច Gmail ដែរឬទេ?
ថ្ងៃនេះ Techfree និងលើកយក ការតម្លើង Email មួយនៅក្នងណិតវើករបស់អ្នក ដើម្បីធ្វើអោយវាអាចផ្ញើនិងទទួល Email ចេញចូលពីខាងក្រៅបាន ឬ ផ្ញើចេញឆ្លងឆ្លើងរវាង Gmail ផងដែរ។
សន្មតថាយើងមាន ណិតវើកដូចខាងក្រោមនេះ
រូបខាងលើនេះ Techfree ប្រើប្រាស់ Postfix Email នៅក្នុងលីនុច Ubuntu ដើម្បីធ្វើជា Email Server។
១. ជំហ៊ានដំបូងដែលអ្នកត្រូវចូលទៅកែនៅក្នុង Postfix ធ្វើដូចខាងក្រោមនេះ ដោយបើក file
vi /etc/postfix/main.cf ដោយស្វែងរកមើលពាក្យថា relayhost
relayhost = mail.online.com.kh
ចំពោះ Relay host អ្នកអាចទាក់ទងទៅកាន់ ISP របស់អ្នកដែលអ្នកប្រើប្រាស់បណ្តាញអិនធើណិតជាមួយ ដើម្បីទទួលបាន SMTP Relay ប្រើប្រាស់។
២. អ្នកត្រូវចូលទៅក្នុង Router របស់អ្នកដើម្បី Forward port ដើម្បីអោយអ្នកខាងក្រៅអាចចូលមកកាន់ Port នៅក្នុង Email Server របស់អ្នកបាន។
នៅចំណុចនេះសំខាន់ណាស់អ្នកត្រូវបើក port ណាដែលចាំបាច់តែប៉ុណ្ណោះដើម្បីជៀសវាងការលួចវាយប្រហាពីខាងក្រៅមកកាន់ Email Server របស់អ្នក។
Techfree និងលើកយកការបើក port នៅក្នុង Router Mikrotik មកបង្ហាញដូចខាងក្រោមនេះ
សន្មតថា យើងមាន public ip 124.248.185.119 ដែលក្រុមហ៊ុនអ៊ីនធើណិតផ្តល់់អោយអ្នក ចំណែក Email Server របស់អ្នក IP: 192.168.1.7 ។ អ្នកត្រូវចូលទៅកែក្នុង Mikrotik ដូចខាងក្រោមនេះ
ចូលទៅកាន់ IP -> Firewall -> NAT
បន្ទាប់មកទៀតអ្នកត្រូវ បង្កើត Hairpin NAT មួយទៀត ដើម្បីអោយ Computer នៅក្នុងបណ្ណាញណិតវើករបស់អ្នកអាចចូលទៅប្រើប្រាស់ Public IP របស់ខ្លួនឯងបាន។ ប្រសិនបើអ្នកមិនធ្វើដូចខាងក្រោមនេះទេ រាល់កុំព្យូទ័ររបស់អ្នកនៅក្នុងណិតវើក 192.168.1.0/24 មិនអាចប្រើប្រាស់ Email Server របស់អ្នកបានទេ ទាល់តែអ្នកចេញទៅក្រៅណិតវើក ឬ ប្រើប្រាស់ Internet ផ្សេង។
អ្នកត្រូវចូលទៅក្នុង IP -> Firewall->NAT រួចបង្កើត NAT RULE ដូចខាងក្រោមនេះ
៣. អ្នកត្រូវចូលទៅកាន់ Godaddy Account របស់អ្នកដើម្បី កែ DNS Server អោយ Point មកកាន់ Public IP របស់អ្នកដូចខាងក្រោមនេះ និង Point MX Record របស់អ្នកទៅកាន់ Public IP របស់អ្នកដូចខាងក្រោមនេះ
ចុងក្រោយអ្នកនិងបាន Email Server មួយដើម្បីប្រើប្រាស់ ដោយអ្នកអាចសាកល្បងផ្ញើចេញបានហើយ
អ្វីដែលសំខាន់ផងដែរអ្នកត្រូវ Point MX Record អោយត្រឹមត្រូវទៅនិង Public IP របស់អ្នក បើមិនដូចនេះទេ អ្នកផ្ញើ Email មកអ្នកផ្ញើមិនចូលនោះទេ។
ហេតុអ្វីបានអ្នកចាំបាច់ប្រើប្រាស់ SMTP Relay?
ប្រសិនបើអ្នកមិនមាន Public Reverse PTR នោះទេ Email Server របស់អ្នកត្រូវបានគេចាត់ទុកថាជា Spam ឬ Email មិនពិតប្រាកដនោះទេ ដូចនេះ ចាំបាច់ត្រូវខ្ចី SMTP Relay របស់ ISP មកប្រើប្រាស់។