ស្វែងយល់ពីលក្ខណៈទូទៅនៃ Home Menu នៅក្នុងPowerPoint 2016
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនៗស្តីពីការណែនាំកម្មវិធី Microsoft Office PowerPoint 2016 នៅក្នុងកម្មវិធី Word 2016 ដែលបានបញ្ចប់ពេលថ្មីនេះហើយនៅលើមេរៀនថ្មីមួយនេះស្វែងយល់ពីលក្ខណៈទូទៅនៃ Home Menu នៅក្នុងកម្មវិធី PowerPoint 2106 ថាតើនៅក្នុងមេរៀនមានលក្ខណៈខុសគ្នាអ្វីខ្លះពីមេរៀនមុនៗ តោះសិក្សាទាំងអស់គ្នា។
១) ការរៀបចំ Slide នៅក្នុងកម្មវិធីមួយនេះរាល់ការងារទាំងឡាយដែលយើងបានធ្វើឡើង គឺត្រូវបានគេហៅឈ្មោះថា Slide ព្រោះវា មានតួនាទីក្នុងការបង្ហាញ Slide Show ។
១.១) របៀបបង្កើត Slide ថ្មី ដើម្បីបង្កើត Slide ថ្មី ត្រូវចុចលើ Home Tab រួចចុចត្រង់ Slide Group រួចចុចយក New slide button ឬ ក៏ប្រើ Shortcut Key (Ctrl + M)ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
១.២) របៀបកំណត់ទម្រង់របស់ Slide នៅក្នុង MS Office PowerPoint 2016 Layout ជាទម្រង់របស់ Slide មានន័យថាយើងមាន ទម្រង់ស្រាប់ៗសម្រាប់ដាក់ជារូបភាព ឬ ជាអក្សរផ្សេងៗ។ដើម្បីប្តូរទម្រង់របស់ Layout បានយើងត្រូវចុចលើ Home Tab ហើយជ្រើស រើសយក Layout បន្ទាប់មកជ្រើសរើសទម្រង់ណាមួយទៅតាមតម្រូវការរបស់យើង។ (ដូចរូបភាពបង្ហាញខាងក្រោម)
១. ៣) របៀបលុប Slide យើងអាចធ្វើការលុប Slide បានគ្រាន់តែចុច Mouse ខាងស្តាំលើ Slide ណាដែលយើងចង់លុបហើយ ជ្រើសរើសយក Delete Slide។ (ដូចរូបភាពបង្ហាញខាងក្រោម)
១. ៤) ការកែតម្រូវលើ Slide យើងគ្រាន់តែយក Mouse ចុចលើពាក្យ Reset វានឹងធ្វើការកែតម្រូវ Slide មករកទម្រង់ដើមវិញ ដោយស្វ័យប្រវត្តិ ។ (ដូចរូបភាពបង្ហាញខាងក្រោម)
២) ការគ្រប់គ្រងលើ Font អក្សរ នៅក្នុង Option មួយនេះវាមានសារៈសំខាន់ណាស់សម្រាប់អក្សរព្រោះវាអាចកំណត់លក្ខណៈ ពិសេសៗ អោយអក្សរបាន ។ ការស្វែងយកពីលក្ខណៈទូទៅ
Fonts: សម្រាប់ផ្លាស់ប្តូររាងរបស់អក្សរ
Fonts Size: សម្រាប់ផ្លាស់ប្តូរទម្រង់របស់អក្សរ
Grow and Shrink font size: សម្រាប់ផ្លាស់ប្តូរទំហំរបស់អក្សរដោយប្រើប្រាស់ Mouse
Clear Formatting: សម្រាប់ឱ្យការកំណត់ទាំងអស់ក្លាយមកធម្មតាវិញ
Bold: សម្រាប់អោយអក្សរយើងមានរាងឌិតក្រាស
Italic: សម្រាប់អោយអក្សរយើងមានរាងទ្រេត
Underline: សម្រាប់អោយអក្សរយើងមានបន្ទាត់ពីក្រោម
Strikethrough: សម្រាប់អោយអក្សរយើងមានបន្ទាត់ឆូតចំកណ្តាល
Text Shadow: សម្រាប់អោយអក្សរយើងមានស្រមោល
Character Spacing: សម្រាប់កំណត់គម្លាតពីអក្សរមួយទៅអក្សរមួយ
Change Case: សម្រាប់ផ្លាស់ប្តូររាងអក្សរពីតូចមកជាធំ
Font Color: សម្រាប់ផ្លាស់ប្តូរពណ៌របស់អក្សរ
២.១) របៀបវាយអក្សរចូលក្នុង Slide
ដាក់ Cursor ក្នុងប្រអប់ណាមួយដែលយើងត្រូវការវាយអក្សរចូល រួចចុចយក Home Tab ហើយនៅត្រង់ Home Group ចុចត្រង់ Font Arrow ហើយជ្រើសរើសយកប្រភេទFont ណាមួយដែលយើងត្រូវការ រួចវាយចូល (ឧៈ By Kun Chhayhak) (ដូចរូបភាពបង្ហាញខាងក្រោម)
២.២) របៀបប្តូរទំហំអក្សរ សូមជ្រើសរើសលើអក្សរ រួចចុចយក Home Tab នៅត្រង់ Font Group ចុច Font Size Arrow រួចជ្រើស រើសយកទំហំណាមួយដែលត្រូវការ។ (ដូចរូបភាពបង្ហាញខាងក្រោម)
២.៣) របៀបកំណត់អក្សរដិត សូមជ្រើសរើសលើអក្សរ រួចចុចយក Home Tabនៅត្រង់ Font Group ចុចលើ Bold Button ឬ ក៏ប្រើជា Shortcut Key (Ctrl+B) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)