អ្វីទៅជា Microsoft MDT ?
អ្នកអាយធីច្បាស់ជាយល់និងដឹងពីរបៀប Setup Windows គ្រប់ៗគ្នា ខ្លះប្រើប្រាស់ USB ខ្លះប្រើប្រាស់ CD ជាដើម ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនោះទៅទៀតប្រសិនបើអ្នកមានកុំព្យូទ័រច្រើនរាប់រយគ្រឿងអ្នកច្បាស់ជាប្រើប្រាស់ Clone ជាដើម ដើម្បីមានភាព ងាយស្រួលក្នុងការតម្លើង Windows របស់អ្នក។
ថ្ងៃនេះ Techfree និងលើកយកវិធីមួយមកប្រើប្រាស់ដែលហៅថា Microsoft Deployment Tool ដែលត្រូវបានគេនិយមប្រើប្រាស់នៅក្នុង Windows Server សម្រាប់រៀបចំ Windows, Software អោយវាដំណើរការដោយខ្លួនវាដោយយើងមិនចាំបាច់អង្គុយប្រាប់ថាត្រូវចុចតាមលំដាប់ដូចយើងចុច Windows នោះទេ។
ប្រសិនបើយើង Setup Windows ដោយខ្លួនឯងអ្នកត្រូវអង្គុយរង់ចាំរហូតដល់ចប់ រួចហើយ join domain ជាដើម និង ត្រូវតម្លើងកម្មវិធីដែលយើងត្រូវការម្តងមួយៗមិនខាន។
សម្រាប់ MDT វិញអ្នកមិនចាំបាច់ធ្វើដូចនោះទេ អ្នកអាច រៀបចំ Script របស់វា តាមលំដាប់លំដោយ ដោយវានិងធ្វើការដោយខ្លួនវារហូតដល់ចប់ និង បាន Windows មួយប្រើប្រាស់ បានងាយស្រួល។
ដើម្បីបាន MDT ប្រើប្រាស់អ្នកត្រូវមាន Windows Server មួយដែលជា Windows Server 2012 ឬ 2016 ជាដើមដែលភ្ជាប់ទៅកាន់ Domain Controller មួយសិន។
បន្ទាប់មកទៀតអ្នកអាចដោនឡូតយកកម្មវិធីមួយពី Microsoft មកប្រើប្រាស់ ដែលគេហៅថា MDT Toolkit តាមតំណរខាងក្រោមនេះ Download_MDT_Tool
អ្នកត្រូវរង់ចាំរហូតដល់ MDT Component ដោនឡូតចប់ប្រហែលជា មួយម៉ោង អាស្រ័យទៅនិងល្បឿនអ៊ីនធើណិតរបស់អ្នកលឿនឬយឺត
បន្ទាប់មកអ្នកនិងទទួលបាន MDT Tool ប្រើប្រាស់ដូចខាងក្រោមនេះ ឈ្មោះថា DeploymentWorkBench
អ្នកអាចចុច Mouse ស្តាំលើពាក្យ Deployment Share បន្ទាប់មកជ្រើសយកទីតាំងណាដែលអ្នកចង់អោយ Deployment Share ដំណើរការ អាចនៅលើ HDD ណាមួយក៏បានប្រសិនបើអ្នកមាន HDD ច្រើន។
អ្នកអាចចុច Next រហូតដល់ចប់ បន្ទាប់មកអ្នកនិងឃើញរូបដូចខាងក្រោមនេះ ដែលMDT និង Generate File ISO សម្រាប់អោយអ្នកយកទៅប្រើប្រាស់នៅក្នុង USB Boot ដើម្បី Boot Setup Windows ជាដើម ដែលមានឈ្មោះថា Lite Touch Windows PE X86/X64 សម្រាប់ 32Bit និង 64Bit។
បន្ទាប់មកទៀតអ្នកអាចដាក់ Windows ចូលទៅក្នុង MDT របស់អ្នក ដើម្បីអាចអោយ Lite Touch Windows PE ទាញយកទៅប្រើប្រាស់បាននៅពេល អ្នកតម្លើង Windows។
អ្នកត្រូវចុច mouse ស្តាំ លើ Operating System រួចយកពាក្យថា Import បន្ទាប់មកទៀតនិងឃើញរូបដូចខាងក្រោមនេះ
បន្ទាប់មកអ្នកត្រូវចូលទៅរកទីតាំងដែលអ្នកដាក់ Windows ដូចជានៅក្នុង CDROM របស់អ្នកជាដើម ឬ ចេញពី File ISO ដែលអ្នកបានភ្ជាប់ទៅកាន់ កុំព្យូទ័របស់អ្នក។
អ្នកត្រូវរង់ចាំរហូតដល់ចប់ បន្ទាប់មកអ្នកត្រូវបង្កើត Task Sequence សម្រាប់ជ្រើសរើស Windows ណាមួយដែលអ្នកត្រូវតម្លើង
អ្នកអាចកំណត់ Administrator Password ដូចខាងក្រោមនេះសម្រាប់ Local Administrator។
នៅពេលអ្នកធ្វើការរួចរាល់អ្នកត្រូវចុច mouse ស្តាំលើ Deployment Share ដោយរើសយកពាក្យថា update ដើម្បីបង្កើត File Lite Touch Windows PE
ពេលនេះអ្នកអាចយក File Lite Touch Windows PE ទៅប្រើប្រាស់បានហើយនៅក្នុង C:\Deployment Share
អ្នកអាចយក File Lite Touch PE យកទៅប្រើប្រាស់បានហើយ។ ប្រសិនបើអ្នកមាន Windows 64bit ឬ 32 bit អ្នកត្រូវជ្រើសរើសយក File Lite Touch ទៅប្រើប្រាស់អោយត្រូវតាម ប្រភេទ Windows និង ប្រភេទ CPU របស់អ្នកផងដែរ។
អ្វីដែលសំខាន់មួយទៀតសូមកុំច្រលំរវាង Windows Deployment Service (WDS) និង Microsoft MDT វាមានលក្ខណះខុសគ្នា
WDS អាចអោយ Windows Boot តាមរយះ ណិតវើក ចំណែក MDT វិញមិនអាចអោយ Boot តាមរយះ ណិតវើកនោះទេ ប្រសិនបើអ្នកចង់អោយ Windows Boot តាម ណិតវើកដែរអ្នកត្រូវប្រើប្រាស់ WDS ដើម្បីជំនួយ។