របៀបបង្កើត Master Layout នៅក្នុង CodeIgniter

សួស្ដីអ្នកទាំងអស់គ្នាដែលតាមដានអត្ថបទដែលបង្ហោះដោយ Techfree ទាំងអស់គ្នា។ ថ្ងៃនេះ Techfree នឹងនាំសិស្ស និសិត្សដែលមានបំណងចង់បង្កើតវេបសាយដែលមាន Master layout រួមមួយដោយប្រើប្រាស់ CodeIgniter ហើយអាចហៅវាយកមកប្រើប្រាស់នៅគ្រប់ទំព័រទាំងអស់ មានន័យថាយើងនឹងបង្កើតវេបសាយរឺគ្រោងមេមួយ ដែលទំព័រផ្សេងៗទៀតអាចហៅ​ master layout ទៅប្រើ និងគ្រាន់តែផ្លាស់ប្ដូរនូវអត្ថបទរបស់អ្នកគឺជាការស្រេច។

ជំហានទី១៖

ចូលទៅកាន់ project_folder/application/controllers/ រួចបង្កើត controller file មួយឈ្មោះថា Welcome.php រួចបន្ថែមកូដដូចខាងក្រោមទៅក្នុង Welcome.php របស់អ្នក៖

$this->load->view('layout/index', array('content' => 'home', 'title' => 'home'));

កូដ ១ បន្ទាត់ខាងលើមានន័យថា controller ធ្វើការហៅ template មួយឈ្មោះថា index ដែលស្ថិតនៅក្នុង application/views/layout/ ហើយ index file គឺត្រូវបានបង្កើតឡើងដើម្បីដើរតួជា master layout ។

ជំហានទី២៖ 

ចូលទៅកាន់ project_folder/application/views/ រួចបង្កើត folder ថ្មីមួយដែលមានឈ្មោះថា layout រួចបង្កើត master layout (file ) ថ្មីមួយដែលមានឈ្មោះថា index.php ។

<?php $this->load->view($content); ?>

$content គឺត្រូវបានផ្ដល់ដោយ controller ហើយវាមានតួនាទីក្នុងការបោះជាអត្ថបទ រូបភាព រឺជាវីដេអូ ដែលអាចផ្លាស់ប្ដូរបានទៅតាមការបោះតម្លៃពី controller ។

ជំហានទី៣៖

បង្កើត file ថ្មីមួយទៀតនៅក្នុង project_folder/application/views/ ដែលឈ្មោះរបស់ file គឺដាក់អោយត្រូវគ្នាជាមួយនឹងតម្លៃដែលបានប្រកាសនៅក្នុង controller ('content' => 'home')។

$this->load->view('layout/index', array('content' => 'home', 'title' => 'home'));

នៅក្នុង file home.php គឺមានតែ content មួយចំនួនតែប៉ុណ្ណោះ ហើយវាក៏ពុំត្រូវការ tag head រឺ tag body ទៀតដែរ។

បញ្ជាក់៖ ចំពោះការបង្កើត master layout ដោយប្រើប្រាស់ codeigniter គឺអាចមានច្រើនទម្រង់ អាស្រ័យទៅលើការកែច្នៃរបស់ developer ។