នៅក្នុងមេរៀននេះ Techfree នឹងលើកយកមេរៀនថ្មីមួយដែលទាក់ទងទៅនឹងការដំឡើង Codeigniter នៅលើ Window ចង់ដឹងថាមេរៀននេះខុសប្លែកពីមេរៀនមុនៗយ៉ាងដូចម្ដេចខ្លះសូមតាមដានទាំងអស់គ្នា។
ជំហានទី១៖
ចូលទៅកាន់ https://codeigniter.com/ ធ្វើការទាញយកCodeigniter( Downloading Codeigniter ) ជំនាន់ចុងក្រោយ នៅក្នុងមេរៀននេះផងដែរយើងប្រើប្រាស់ Codeigniter 3.1.6 ។
ជំហានទី២៖
ធ្វើការពន្លា(Unzip) folder Codeigniter ដែលបានទាញយករួចហើយ។ បន្ទាប់មកយក folder Codeigniter នោះទៅដាក់ក្នុងroot directory របស់PHP របស់យើង(c:/wamp/www) ហើយយើងក៏អាចប្តូរឈ្មោះ folderដែលយើងបានទាញយករួចហើយផងដែរ។
ជំហានទី៣៖
ដើម្បីដំណើរការកម្មវិធី Codeigniter អ្នកត្រូវដំឡើង base_url ឲ្យបានត្រឹមត្រូវ។ នៅក្នុង Codeigniter នៅពេលដែលយើង ដំណើរការ wamp ឬក៏ xampp យើងត្រូវចូលទៅ browser ថា localhost/project_folder។ ដើម្បីធ្វើដូចនេះបាន យើងបើក C: /wamp/www/CodeIgniter/application/config/config.php និង កែសម្រួល base_url ធាតុ array ដើម្បីដំណើរការ(Access) ទៅកាន់ម៉ាស៊ីនមេ(Server) និង CodeIgniter របស់អ្នក ។
$config['base_url'] = "http://localhost/codeigniter/";
ជំហានទី៤៖
យើងធ្វើតេស្តដើម្បីមើលកម្មវិធី CodeIgniter ដំណើរការត្រឹមត្រូវឬអត់។ ចូលទៅកាន់ browser ហើយវាយ៖
http://localhost/codeigniter/
ជំហានទី៥៖
ហើយអ្នកនឹងមើលឃើញដូចខាងក្រោមនេះ មានន័យថាវាដំណើរការត្រឹមត្រូវ។