Upload រូបភាពជាមួយ CodeIgniter

នៅក្នុងមេរៀននេះ លោកអ្នកនឹងសិក្សាអំពីការ Upload រូបភាពជាមួយ CodeIgniter។ ការប្រើ File Uploading class យើងអាច upload រូបភាព​ហើយ​យើង​ក៏អាច​ដាក់ការកំណត់ទំហំ និងប្រភេទនៃរូបភាពដែលត្រូវ upload បានផង​ដែរ។

សូមធ្វើតាមជំហានខាងក្រោម ដើម្បីធ្វើការ upload រូបភាព៖

១) មុនដំបូងយើងត្រូវបង្កើតទម្រង់ដើម្បីធ្វើការ upload រូបភាព។ ចូលទៅកាន់ view ហើយបង្កើតឯកសារមួយឈ្មោះថា upload_form.php រួចសរសេរកូដដូចខាងក្រោម៖

application/views/upload_form.php

២) រួចហើយបង្កើតឯកសារមួយទៀតឈ្មោះថា upload_success.php នៅក្នុង view ដដែល ដើម្បីបង្ហាញភាពជោគជ័យនៅពេលដែលយើងធ្វើការ upload រូបភាព ហើយធ្វើការសរសេរកូដដូចខាងក្រោម៖

application/views/upload_success.php

៣) រួចហើយបង្កើតឯកសារមួយទៀត upload.php នៅក្នុង controller របស់ CodeIgniter ដើម្បីធ្វើការកំណត់ទៅលើថតឯកសារសំរាប់ដាក់រូបភាព ប្រភេទ ទំហំ បណ្តោយ និងទទឹងរបស់រូបភាពនិមួយៗ។ សូមសរសេរកូដដូចខាងក្រោម៖

application/controllers/upload.php

បន្ទាប់មកត្រូវបង្កើតថតឯកសារមួយដើម្បីផ្ទុកនូវរូបភាពដែលយើងបាន upload។

ចំណាំ៖ ត្រូវបង្កើតនៅឯថតមេ (parent directory) នៃថតកម្មវិធី។

៤) នៅក្នុង application/config/routes.php ត្រូវបន្ថែមកូដមួយបន្ទាត់នៅខាងក្រោមបង្អស់ដូចខាងក្រោម៖

$route['upload'] = 'Upload';

៥) បើកកម្មវិធីមើលវេបសាយរបស់អ្នក រួចវាយបញ្ចូលអសយដ្ឋានដូចខាងក្រោម៖

http://localhost/codeigniter/index.php/upload/

នោះយើងនឹងឃើញទម្រង់មួយដើម្បីអោយយើងស្វែងរករូបភាពដើម្បីធ្វើការ upload

បន្ទាប់ពីយើង upload រូបភាពហើយនោះនឹងបានជាលទ្ធផលដូចខាងក្រោម៖

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version