របៀបបង្កើត CRUD ជាមួយនឹង CodeIgniter Framework
ថ្ងៃនេះ TechFree សូមបង្ហាញអំពីការបង្កើត CRUD (Create, Read, Update and Delete) ដែលយើងតែងតែហៅថា Insert (ការបង្កើត), List Data (បង្ហាញទិន្នន័យ), Update (កែប្រែ) និង Delete (លុប) នៅក្នុង CodeIgniter Framework។
១. ការបង្កើត (Create)
ជាដំបូងយើងត្រូវបង្កើត ឯកសារ (File) មួយនៅក្នុង Controller Folder Ex: user_crud.php បន្ទាប់មកយើងចាប់ផ្តើមបង្កើត ឈ្មោះ function ថ្មីមួយ “add”។
ដូច្នោះយើងបានទីតាំងនៃ ឯកសារ (File)គឺ៖ Project name/application/controllers/user_crud.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
បន្ទាប់មកទៀតយើងត្រូវបង្កើត ឯកសារ (File) មួយនៅក្នុង View Folder Ex: user_add.php ដើម្បីបង្កើត Form បញ្ចូលទិន្នន័យ។ ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖ Project name/view/user_add.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
ដូច្នោះយើងបាន Form Add User ដូចរូបភាពខាងក្រោម៖
យើងត្រូវបង្កើតឯកសារ(File) នៅក្នុង Model Folder Ex: user.php និង បង្កើត Function មួយឈ្មោះថា “save” ។ ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖ Project Name/models/user.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
បន្ទាប់ពីអ្នកអនុវត្តតាម កូដ(Code) ខាងលើរូចហើយអ្នកអាចបញ្ចូលទិន្នន័យបានហើយ។
២. បង្ហាញទិន្នន័យRead
នៅក្នុងការបង្ហាញទិន្នន័យ យើងបង្កើត Function ឈ្មោះ user_list នៅក្នុង user_crud.php ដែលយើងបានបង្កើតនៅក្នុង Controller Folder និង បង្កើតឯកសារ(File)ថ្មី ឈ្មោះ user_list.php នៅក្នុង View Folder ហើយធ្វើការបង្ហាញ Template។ ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖ Project name/view/user_list.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
កូដ(Code) Template ដែលត្រូវបង្ហាញទិន្នន័យ។
ដូច្នោះយើងអាចបង្ហាញទិន្នន័យបានហើយ។
៣. កែប្រែ (Update)
នៅក្នុងការកែប្រែទិន្នន័យ យើងបង្កើត Function ឈ្មោះ edit នៅក្នុង user_crud.php ដែលយើងបានបង្កើតនៅក្នុង Controller Folder ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
បន្ទាប់មកយើងត្រូវបង្ហាញ Form ជាមួយទិន្នន័យដែលយើងចង់កែប្រែដោយយើងឯកសារ(File)ថ្មី ឈ្មោះ user_edit.php នៅក្នុង View Folder ។ ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖ Project name/view/user_edit.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
ដូច្នោះយើងបានទិន្នន័យនៅក្នុង Form ហើយ។ យើងអាចធ្វើការកែប្រែទិន្នន័យបានហើយ។
បន្ទាប់មកយើងបង្កើត function ឈ្មោះ update_user នៅក្នង File user.php ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖ Project Name/models/user.php ។
សូមមើលរូបភាព និង អនុវត្តដូច កូដ(Code) ខាងក្រោម៖
៤. លុប (Delete)
បង្កើត Function ឈ្មោះ delete នៅក្នុង user_crud.php ដែលឯកសារ (File) ស្ថិតនៅទីតាំងគឺ៖
Project Name/controllers/user_crud.php ។
បន្ទាប់ពីអ្នកអនុវត្តរួចហើយ អ្នកអាចលុបទិន្នន័យបានហើយ។