របៀបបង្កើត CRUD ជាមួយនឹង CodeIgniter Framework

ថ្ងៃនេះ TechFree សូមបង្ហាញអំពីការបង្កើត CRUD (Create, Read, Update and Delete)​ ដែលយើងតែងតែហៅថា Insert (ការបង្កើត), List Data​ (បង្ហាញទិន្នន័យ), Update​ (កែប្រែ) និង Delete (លុប) នៅក្នុង CodeIgniter Framework។

១. ការបង្កើត (Create)

ជាដំបូងយើងត្រូវបង្កើត ឯកសារ (File) មួយនៅក្នុង Controller Folder Ex: user_crud.php បន្ទាប់មកយើងចាប់ផ្តើមបង្កើត ឈ្មោះ​ function ថ្មីមួយ “add”
ដូច្នោះយើងបានទីតាំងនៃ ឯកសារ (File)គឺ៖ Project name/application/controllers/user_crud.php 

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​ ខាងក្រោម៖

បន្ទាប់មកទៀតយើងត្រូវបង្កើត ឯកសារ (File)​ មួយនៅក្នុង View Folder Ex: user_add.php ដើម្បីបង្កើត Form បញ្ចូលទិន្នន័យ។ ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖ Project name/view/user_add.php​ ។​

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​​​ ខាងក្រោម៖

ដូច្នោះយើងបាន Form Add User ដូចរូបភាពខាងក្រោម៖

យើងត្រូវបង្កើតឯកសារ(File) នៅក្នុង Model Folder Ex: user.php និង បង្កើត Function មួយឈ្មោះថា “save” ។ ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖ Project Name/models/user.php

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​​​ ខាងក្រោម៖

បន្ទាប់ពីអ្នកអនុវត្តតាម កូដ(Code)​​​​ ខាងលើរូចហើយអ្នកអាចបញ្ចូលទិន្នន័យបានហើយ។

២. បង្ហាញទិន្នន័យRead

នៅក្នុងការបង្ហាញទិន្នន័យ យើងបង្កើត Function ឈ្មោះ user_list នៅក្នុង user_crud.php ដែលយើងបានបង្កើតនៅក្នុង Controller Folder  និង បង្កើតឯកសារ(File)ថ្មី ឈ្មោះ user_list.php​ នៅក្នុង View Folder ហើយធ្វើការបង្ហាញ Template។ ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖ Project name/view/user_list.php​ ។​

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​ ខាងក្រោម៖

កូដ(Code)​​​​ Template ដែលត្រូវបង្ហាញទិន្នន័យ។

ដូច្នោះយើងអាចបង្ហាញទិន្នន័យបានហើយ។

៣​. កែប្រែ (Update)

នៅក្នុងការកែប្រែទិន្នន័យ​ យើងបង្កើត Function ឈ្មោះ edit នៅក្នុង user_crud.php ដែលយើងបានបង្កើតនៅក្នុង Controller Folder​ ។

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​​​ ខាងក្រោម៖

បន្ទាប់មកយើងត្រូវបង្ហាញ Form ជាមួយទិន្នន័យដែលយើងចង់កែប្រែដោយយើងឯកសារ(File)ថ្មី ឈ្មោះ user_edit.php នៅក្នុង   View Folder ។ ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖ Project name/view/user_edit.php​ ។​

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​​​ ខាងក្រោម៖

ដូច្នោះយើងបានទិន្នន័យនៅក្នុង Form ហើយ។ យើងអាចធ្វើការកែប្រែទិន្នន័យបានហើយ។

បន្ទាប់មកយើងបង្កើត function ឈ្មោះ update_user នៅក្នង File user.php ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖ Project Name/models/user.php

សូមមើលរូបភាព និង អនុវត្តដូច​ កូដ(Code)​​​​ ខាងក្រោម៖

៤. លុប (Delete)

បង្កើត Function ឈ្មោះ delete នៅក្នុង user_crud.php ដែលឯកសារ (File)​ ស្ថិតនៅទីតាំងគឺ៖
Project Name/controllers/user_crud.php 

បន្ទាប់ពីអ្នកអនុវត្តរួចហើយ អ្នកអាចលុបទិន្នន័យបានហើយ។