![Slide Show Menu](https://i0.wp.com/www.techfree.info/wp-content/uploads/2017/08/Slide-Show-Menu-.jpg?resize=678%2C340&ssl=1)
នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការសិក្សាទៅលើ Slide Show Menu នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីសិក្សា តើមេរៀនថ្មីនេះមានលក្ខណៈប្លែកពីមេរៀនមុនយ៉ាងណាសូមតាមដានទាំងអស់គ្នា។
នៅក្នុង Menu នេះវាមានតួនាទីសំរាប់ដាក់ឱ្យ Slide ដែឡយើងបានបង្កើតយកមកធ្វើការបង្ហាញនៅលើ Screen (ដូចរូបភាពបង្ហាញខាងក្រោម)
ហើយនៅក្នុង Menu នេះត្រូវបានបែងចែកជា Options ផ្សេងៗទៀតដូចជា៖
១. Start Slide Show: នៅក្នុង Option ត្រូវបានបែងចែកជាពីរផ្សេងទៀត៖
From Beginning: សម្រាប់បង្ហាញ Slide ចាប់តាំងពី Slide ដំបូងគេ។ (ដូចរូបភាពបង្ហាញខាងក្រោម)
From Current Slide: សម្រាប់បង្ហាញ Slide ដែលអ្នកធ្លាប់បានបើកជាញឹកញាប់។ (ដូចរូបភាពបង្ហាញខាងក្រោម)
២. Set up: នៅក្នុង Option គឺសម្រាប់ធ្វើការកំណត់ទៅលើ Slide Show មានន័យថាការកំណត់ទៅលើការបង្ហាញរបស់ Slide ។
Set Up Slide Show: សម្រាប់ធ្វើការកំណត់លក្ខណៈផ្សេងៗឱ្យ Slide Show ។ (ដូចរូបភាពបង្ហាញខាងក្រោម)
Hide Slide: សម្រាប់ធ្វើការលាក់ Slide ណាមួយមិនអោយបង្ហាញឃើញ។ (ដូចរូបភាពបង្ហាញខាងក្រោម)