នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការប្រើប្រាស់ Picture Shape and Arrange ក្នុង Format នៅលើ ប៊ូតុង Insert Menu នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីបញ្ចប់មេរៀននេះ សូមរង់ចាំមេរៀនថ្មីៗបន្តទៀត។
Picture shape សម្រាប់បង្ហាញជារាងផ្សេងៗ
ដូចបង្ហាញក្នុងរូបខាងក្រោមហើយដើម្បីជ្រើសរើសវាយើងត្រូវចុចចំសញ្ញាព្រួញនៅខាងស្តាំ Picture Shape ពេលនោះវានឹង បង្ហាញផ្ទាំងឱ្យយើងជ្រើសរើសរូបទៅតាមតម្រូវការរបស់យើងនៅពេលដែលយើងបានរូបដែលយើងចង់បានហើយត្រូវចុចលើវា ហើយចុចលើ Mouse ខាងឆ្វេងហើយធ្វើការអូសទៅតាមទំហំដែលយើងចង់បាន (ដូចរូបភាពបង្ហាញខាងក្រោម)
Picture border: សម្រាប់ដាក់ពណ៌ ម៉ូតបន្ទាត់ (ដូចរូបភាពបង្ហាញខាងក្រោម)
Picture Effects: សម្រាប់ដាក់ម៉ូតផ្សេងទៅលើរូបភាពទៅតាមតម្រូវការារបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)
Picture Layout: ប្រើសម្រាប់កំណត់រូបភាពទៅជាលក្ខណៈ Smart Art (ដូចរូបភាពបង្ហាញខាងក្រោម)
Arrange: សម្រាប់កំណត់ទីតាំង និង Degree
ធ្វើឱ្យរូបភាពនិងកំណត់ឱ្យរូបភាពឈរនៅពីក្រោយ ឬ ខាងមុខរូបភាពផ្សេងទៀត (ដូចរូបភាពបង្ហាញខាងក្រោម)
Bring to Front: សម្រាប់ផ្លាស់រូបភាពដែលយើង Click ឱ្យត្រលប់មកនៅពីលើរូបភាព ឬ Object ផ្សេងទៀត
Send to Back: សម្រាប់ផ្លាស់រូបភាពឱ្យមកនៅក្រោមគេ វាមានលក្ខណៈផ្ទុយពី Bring to Front ទាំងស្រុង
Align: វាមានតួនាទីប្រហាក់ប្រហែលនឹង Position ដែរ គឺយើងអាចផ្លាស់ប្តូរទីតាំងរបស់រូបបាន (ដូចរូបភាពបង្ហាញខាងក្រោម)
Rotation: សម្រាប់កំណត់អោយរូបភាពឈរ ឬ ដេកទៅតាមតម្រូវការរបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)