សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនស្តីពីការស្វែងយល់ពីការរៀបចំ Slide និងការរៀបចំទិន្នន័យក្នុង Slide នៅក្នុង PowerPoint 2016 ហើយនៅក្នុងមេរៀននេះនឹងលើកមកបង្ហាញ ដដែលបន្តទៀតនៅលក្ខណៈទូទៅនៃ Home Menu ដែលប្រើប្រាស់មួយចំនួនដូចជា Copy, Cut, Undo, redo ជាដើមដើម្បី បញ្ចប់នូវ Home Menu របស់យើង។
១. របៀប Copy ទិន្នន័យ
Select លើអក្សរដែលយើងត្រូវការ រួចចុច Home Tab នៅត្រង់ Clipboard Group រួចចុច Copy Button ឬ ក៏ប្រើ Shortcut Key (Ctrl+C) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
២. របៀប Cut ទិន្នន័យ
Select លើអក្សរដែលយើងត្រូវការ រួចចុច Home Tab នៅត្រង់ Clipboard Group រួចចុច Cut Button ហើយចុច Paste Button ឬ ក៏ប្រើ Shortcut Key (Ctrl+V) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣. ការប្រើប្រាស់ Undo
គោលបំណងរបស់ Undo គឺប្រើសម្រាប់ត្រឡប់ក្រោយមួយជំហានវិញនូវការងារដែលយើងបានធ្វើ។ នៅក្នុង Quick Access Toolbar សូមចុចលើ Undo Button ឬ ក៏ប្រើ Shortcut Key (Ctrl+Z) ជាការស្រេច ។
៤. ការប្រើប្រាស់ Redo
គោលបំណងរបស់ Redo គឺប្រើសម្រាប់ត្រឡប់ទៅមុខមួយជំហានវិញនូវការងារដែលយើងបានធ្វើ។ នៅក្នុង Quick Access Toolbar សូមចុចលើ Redo Button ឬ ក៏ប្រើ Shortcut Key (Ctrl+Y) ជាការស្រេច ។
៥. របៀប Copy Slide
ចុច Mouse ខាងស្តាំនៅត្រង់ Slide ណាដែលត្រូវការ យកពាក្យ Copy (Ctrl+C) រួចចុច Mouse ខាងស្តាំយកពាក្យ Paste ( Ctrl+V) ជាការស្រេច ។
៦. របៀប Cut Slide
ចុច Mouse ខាងស្តាំនៅត្រង់ Slide ណាដែលត្រូវការ យកពាក្យ Cut (Ctrl+X) រួចចុច Mouse ខាងស្តាំយកពាក្យ Paste ( Ctrl+V) ជាការស្រេច ។
៧. របៀបដាក់លេខទំព័រឱ្យ Slide
ចុចលើ Insert Tab នៅត្រង់ Text Group ចុចយក Slide Number Button សូម Tick ក្នុងប្រអប់ Slide number រួចចុចយក Apply to All (ដូចរូបភាពបង្ហាញខាងក្រោម)
៨. របៀបដាក់ Footer អោយ Slide
ចុច Insert Tab នៅត្រង់ Text Group ចុចលើ Header & Footer Button សូម Tick ក្នុងប្រអប់ Footer ហើយសូម សរសេរពាក្យទៅតាមតម្រូវការ (ឧៈ By Kun Chhayhak) រួចចុច Apply to All (ដូចរូបភាពបង្ហាញខាងក្រោម)