ការគ្រប់គ្រងលើការរចនាលើចលនារបស់ Animation

នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការគ្រប់គ្រងលើការរចនាលើចលនារបស់ Animation នៅក្នុងកម្មវិធី PowerPoint 2016 ដើម្បីសិក្សាតើមេរៀនថ្មីនេះមានលក្ខណៈប្លែកពីមេរៀនមុនយ៉ាងណាសូមតាមដានទាំងអស់គ្នា។

១. ការសិក្សាលើ Animations Menu

Animation Menu គឺជា Option មួយយ៉ាងសំខាន់ណាស់សម្រាប់បង្កើតនិងគ្រប់គ្រងលើចលនាទាំងឡាយរបស់ Object ផ្សេងៗនៃកម្មវិធីទាំងមូល។

(ដូចរូបភាពបង្ហាញខាងក្រោម)

 

Preview: សម្រាប់បង្ហាញរាល់រៀបចំចលនារួចរាល់

Animations: សម្រាប់រៀបចំរាល់ចលនាដោយខ្លួនអ្នកផ្ទាល់នៅក្នុង Animation ចែកចេញជា៤ផ្នែកតូចៗ

Entrance: ប្រើសម្រាប់កំណត់ចលនា Object ហើយពេល Object ធ្វើចលនាវារក្សាទម្រង់ដើមនៅដដែល។

Emphasis: ប្រើសម្រាប់កំណត់ចលនារបស់ Objects ដោយមានការកំណត់នូវលក្ខណៈមួយចំនួនដូចជាការប្តូរពណ៌អក្សរ ​និង បន្ទាត់អក្សរដិតនិងទ្រេតជាដើម។

Exit: ប្រើសម្រាប់កំណត់ចលនារបស់ Object ហើយនៅពេល Object ធ្វើចលនាវាលិចបាត់ទៅវិញដោយខ្លួនឯង។

Motion Paths: ប្រើសម្រាប់កំណត់ទិសដៅដើម្បីអោយអក្សរធ្វើចលនា។

Effect Option: សម្រាប់កំណត់ចលនារបស់ Objects

Advanced Animation: ប្រើសម្រាប់គ្រប់គ្រងនិងការរៀបចំចលនាជាពិសេសការបន្ថែមចលនា និងលក្ខណៈផ្សេងៗទៀតមួយចំនួ​ន។

Add Animation:  ប្រើសម្រាប់បន្ថែមចលនាផ្សេងៗទៀតទៅលើចលនាចាស់ដែលមានស្រាប់ហើយ។

Animation Pane: សម្រាប់បង្ហាញផ្ទាំងគ្រប់គ្រងចលនាទាំងអស់របស់ Objects ដែលយើងបានកំណត់។

Timing: ប្រើសម្រាប់កំណត់ពេលវេលារបស់ចលនារបស់ Objects អោយមានដំណើរការ។

Start: ប្រើសម្រាប់កំណត់នូវដំណើរការចាប់ផ្តើមរបស់ចលនាទាំងអស់របស់ Animation ។

On Click: ប្រើសម្រាប់កំណត់នៃការចាប់ផ្តើមធ្វើចលនារបស់ Object ដោយការប្រើ Mouse Click ។

With Previous: ប្រើសម្រាប់កំណត់នៃការចាប់ផ្តើមធ្វើចលនារបស់ Object ដោយមានលក្ខណៈដំណាលគ្នា។

After Previous: ប្រើសម្រាប់កំណត់នៃការចាប់ផ្តើមធ្វើចលនារបស់ Object ដោយមានលក្ខណៈបន្តបន្ទាប់គ្នា។

Duration: ប្រើសម្រាប់កំណត់ពេលវេលារបស់ចលនានៃ Object នៅក្នុង Animation ។

Delay: ប្រើសម្រាប់កំណត់ការពន្យាពេលវេលារបស់ចលនានៃ Object នៅក្នុង Animation ។

Reorder Animation: ប្រើសម្រាប់ធ្វើការផ្លាស់ប្តូរទីតាំងរបស់ចលនាស្ថិតនៅក្នុង Animation Pane ។