ការប្រើប្រាស់ Paragraph នៅលើ Home Menu នៅក្នុងកម្មវិធី PowerPoint 2016 (បញ្ចប់)

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនស្តីពីការ ស្វែងយល់ MS PowerPoint 2016 ហើយនៅក្នុងមេរៀននេះនឹងលើកមកបង្ហាញដដែលបន្តទៀតនៅលក្ខណៈទូទៅនៃ Home Menu ដើមម្បីបញ្ចប់នៅចំនុចទាំងនេះ តើវាមានអ្វីបន្ថែមទៀតនៅក្នុងមេរៀនមួយនេះ?

. ការគ្រប់គ្រង Paragraph

ការស្វែងយល់ពីលក្ខណៈទូទៅរបស់ Paragraph៖ (ដូចរូបភាពបង្ហាញខាងក្រោម)

Bullet: សម្រាប់កំណត់ជានិមិត្តសញ្ញាផ្សេងៗដោយស្វ័យប្រវត្តិ

Number: សម្រាប់កំណត់លេខរៀងដោយស្វ័យប្រវត្តិ

Align Left: សម្រាប់តម្រឹមអត្ថបទផ្នែកខាងឆ្វេង

Align Center: សម្រាប់តម្រឹមអត្ថបទផ្នែកកណ្តាល

Align Right: សម្រាប់តម្រឹមអត្ថបទផ្នែកខាងស្តាំ

Align Justify: សម្រាប់តម្រឹមអត្ថបទស្មើសងខាង (ឆ្វេង ឬ ស្តាំ)

Columns: សម្រាប់ចែកជាក្រឡោនដើម្បីវាយអត្ថបទ (អត្ថបទកាសែត)

Spacing: ប្រើសម្រាប់កំណត់គម្លាតនៃអត្ថបទ

Text Direction: ប្រើសម្រាប់កំណត់ទិសដៅរបស់អត្ថបទ

Align Text: ប្រើសម្រាប់កំណត់ទីតាំងរបស់អក្សរនៅក្នុងប្រអប់

Convert to Smart Art: សម្រាប់ធ្វើការផ្លាស់ប្តូរអក្សរដែលយើងបានវាយនៅក្នុងប្រអប់ អោយទៅជា Smart Art

.) របៀបតម្រឹេមអក្សរផ្នែកកណ្តាល

ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Center Button ឬ ក៏ប្រើជា Shortcut Key (Ctrl+E) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបតម្រឹមអក្សរផ្នែកខាងស្តាំ

ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Right Button ឬ ក៏ប្រើជា Shortcut Key (Ctrl+R) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបតម្រឹមអក្សរផ្នែកខាងឆ្វេង

ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Left Button ឬ ក៏ប្រើជា Shortcut Key (Ctrl+L) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបតម្រឹមអក្សរសងខាង

ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Justify Button ឬ ក៏ប្រើជា Shortcut Key ( Ctrl+ J) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបដាក់ Bullets

ជាទូទៅប្រអប់ Slide និមួយៗភាគច្រើនត្រូវបានដាក់ Bullet ចូលដោយស្វ័យប្រវត្តិ ប៉ុន្តែក៏មានប្រអប់ខ្លះមិនបានដាក់នូវ Bullet មកជាមួយទេ។ ដើម្បីដាក់ Bullet សូមអនុវត្តន៍ៈ ដាក់ Cursor ត្រង់កន្លែងដែលត្រូវការរួចចុចលើ Home Tab នៅត្រង់ Paragraph Group រួចចុច Bullets Arrow រួចជ្រើសរើសយកប្រភេទ Bullet ណាមួយដែលត្រូវការ ។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបដាក់លេខរៀង

ដាក់ Cursor ត្រង់កន្លែងដែលត្រូវការរួចចុចលើ Home Tab នៅត្រង់ Paragraph Group រួចចុច Numbering Arrow រួចជ្រើសរើស យកប្រភេទលេខរៀងណាមួយដែលត្រូវការ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version