សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនស្តីពីការ ស្វែងយល់ MS PowerPoint 2016 ហើយនៅក្នុងមេរៀននេះនឹងលើកមកបង្ហាញដដែលបន្តទៀតនៅលក្ខណៈទូទៅនៃ Home Menu ដើមម្បីបញ្ចប់នៅចំនុចទាំងនេះ តើវាមានអ្វីបន្ថែមទៀតនៅក្នុងមេរៀនមួយនេះ?
៣. ការគ្រប់គ្រង Paragraph
ការស្វែងយល់ពីលក្ខណៈទូទៅរបស់ Paragraph៖ (ដូចរូបភាពបង្ហាញខាងក្រោម)
Bullet: សម្រាប់កំណត់ជានិមិត្តសញ្ញាផ្សេងៗដោយស្វ័យប្រវត្តិ
Number: សម្រាប់កំណត់លេខរៀងដោយស្វ័យប្រវត្តិ
Align Left: សម្រាប់តម្រឹមអត្ថបទផ្នែកខាងឆ្វេង
Align Center: សម្រាប់តម្រឹមអត្ថបទផ្នែកកណ្តាល
Align Right: សម្រាប់តម្រឹមអត្ថបទផ្នែកខាងស្តាំ
Align Justify: សម្រាប់តម្រឹមអត្ថបទស្មើសងខាង (ឆ្វេង ឬ ស្តាំ)
Columns: សម្រាប់ចែកជាក្រឡោនដើម្បីវាយអត្ថបទ (អត្ថបទកាសែត)
Spacing: ប្រើសម្រាប់កំណត់គម្លាតនៃអត្ថបទ
Text Direction: ប្រើសម្រាប់កំណត់ទិសដៅរបស់អត្ថបទ
Align Text: ប្រើសម្រាប់កំណត់ទីតាំងរបស់អក្សរនៅក្នុងប្រអប់
Convert to Smart Art: សម្រាប់ធ្វើការផ្លាស់ប្តូរអក្សរដែលយើងបានវាយនៅក្នុងប្រអប់ អោយទៅជា Smart Art ។
៣.១) របៀបតម្រឹេមអក្សរផ្នែកកណ្តាល
ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Center Button ឬ ក៏ប្រើជា Shortcut Key (Ctrl+E) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣.២) របៀបតម្រឹមអក្សរផ្នែកខាងស្តាំ
ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Right Button ឬ ក៏ប្រើជា Shortcut Key (Ctrl+R) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣.៣) របៀបតម្រឹមអក្សរផ្នែកខាងឆ្វេង
ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Left Button ឬ ក៏ប្រើជា Shortcut Key (Ctrl+L) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣.៤) របៀបតម្រឹមអក្សរសងខាង
ដាក់ Cursor ត្រង់ជួរអក្សរ រួចចុច Home Tab នៅត្រង់ Paragraph Group រួចចុច Align Text Justify Button ឬ ក៏ប្រើជា Shortcut Key ( Ctrl+ J) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣.៥) របៀបដាក់ Bullets
ជាទូទៅប្រអប់ Slide និមួយៗភាគច្រើនត្រូវបានដាក់ Bullet ចូលដោយស្វ័យប្រវត្តិ ប៉ុន្តែក៏មានប្រអប់ខ្លះមិនបានដាក់នូវ Bullet មកជាមួយទេ។ ដើម្បីដាក់ Bullet សូមអនុវត្តន៍ៈ ដាក់ Cursor ត្រង់កន្លែងដែលត្រូវការរួចចុចលើ Home Tab នៅត្រង់ Paragraph Group រួចចុច Bullets Arrow រួចជ្រើសរើសយកប្រភេទ Bullet ណាមួយដែលត្រូវការ ។ (ដូចរូបភាពបង្ហាញខាងក្រោម)
៣.៦) របៀបដាក់លេខរៀង
ដាក់ Cursor ត្រង់កន្លែងដែលត្រូវការរួចចុចលើ Home Tab នៅត្រង់ Paragraph Group រួចចុច Numbering Arrow រួចជ្រើសរើស យកប្រភេទលេខរៀងណាមួយដែលត្រូវការ។ (ដូចរូបភាពបង្ហាញខាងក្រោម)