ស្វែងយល់ពីលក្ខណៈទូទៅនៃ Insert Menu នៅក្នុងPowerPoint 2016 (បន្តទី១)

នៅក្នុងមេរៀននេះនឹងលើកយកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការស្វែងយល់ពីការកំណត់ Picture Tool ក្នុង Format នៅលើ ប៊ូតុង Insert Menu នៅក្នុងកម្មវិធី PowerPoint 2016 ជាបន្តទៀត។

ចំពោះ Format របស់ Picture tool ត្រូវបែងចែកជា៤ ផ្សេងៗគ្នា (ដូចរូបភាពបង្ហាញខាងក្រោម) 

Adjust: សម្រាប់គ្រប់គ្រងពន្លឺនិងពណ៌របស់រូបភាព  (ដូចរូបភាពបង្ហាញខាងក្រោម)

នៅក្នុង Correction មាន Brightness សម្រាប់គ្រប់គ្រងលើពន្លឺរូបភាព

ដើម្បីបន្ថែម ឬ បន្ថយពន្លឺរបស់រូបភាពយើងត្រូវចុចលើរូបភាពនោះជាមុនសិនហើយចុចលើ Brightness បន្ទាប់មកវានឹងបង្ហាញ ដូចរូបភាពខាងក្រោមឱ្យយើងធ្វើការជ្រើសរើស (ដូចរូបភាពបង្ហាញខាងក្រោម)

Color: សម្រាប់ធ្វើការផ្លាស់ប្តូរពណ៌ទៅតាមគំរូដែលមានស្រាប់នៅក្នុងកម្មវិធី (ដូចរូបភាពបង្ហាញខាងក្រោម)

Artistic Effect: ប្រើសម្រាប់ធ្វើឱ្យរូបភាពមានលក្ខណៈជាទំរង់រូបគំនូរ (ដូចរូបភាពបង្ហាញខាងក្រោម)

Compress Pictures: សម្រាប់កំណត់គុណភាពឱ្យរូបភាពទៅតាមតម្រូវការបស់យើង បន្ទាប់ពីយើងចុចលើវា វានឹង  (បង្ហាញដូចរូបខាងក្រោម)

Change Picture: សម្រាប់ផ្លាស់ប្តូររូបភាព ហើយនៅពេលដែលយើងចុចលើវា វានឹងបង្ហាញ Dialog box មួយដូចរូបខាងក្រោម ដើម្បីឱ្យយើងជ្រើសរើសរូបភាពថ្មីយកមកផ្លាស់ប្តូររូបភាពចាស់ (ដូចរូបភាពបង្ហាញខាងក្រោម)

Reset Picture: សម្រាប់ធ្វើឱ្យរូបភាពដែលយើងធ្វើការកែប្រែវារួចហើយដូចជាផ្លាស់ប្តូរទំហំ ពន្លឺ ពណ៌ មកជារូបភាពធម្មតាវិញ

(ដូចរូបភាពបង្ហាញខាងក្រោម)

Picture Style: នៅក្នុង Option នេះយើងអាចដាក់វាជាស្រមោល ធ្វើឱ្យរូបភាពមានរាងទ្រេតដាក់ពណ៌ជុំវិញស៊ុមរបស់រូបភាព និងគូសជារាងផ្សេងៗ ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version