នៅក្នុងមេរៀននេះនឹងលើកមកបង្ហាញពីមេរៀនថ្មីទាក់ទងនឹងការស្វែងយល់ពីលក្ខណៈទូទៅនៃ Insert Menu នៅក្នុង PowerPoint 2016បន្តទៀត។
Select Table: សម្រាប់ធ្វើការ Select Cell ណាដែលមាន Insert Point ឈរនៅ
Select Column: សម្រាប់ធ្វើការ Select ជួរឈរទាំងអស់ ដែលមាន Insert Point ឈរនៅ
Select Row: សម្រាប់ធ្វើការ Select ជួរដេកទាំងអស់ ដែលមាន Insert Point ឈរនៅ
- Rows & Columns សម្រាប់បន្ថែមជួរដេក ឬ ជួរឈរ
Row: ជាជួរដេក
Column: ជាជួរឈរ
(ដូចរូបភាពបង្ហាញខាងក្រោម)
- Delete: សម្រាប់ធ្វើការលប់តារាងទៅតាមតម្រូវការរបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)
- Insert Above: សម្រាប់បន្ថែម Row នៅខាងលើ Cell ដែលមាន Insert Point ឈរនៅ
- Insert Below: សម្រាប់បន្ថែម Row ពីខាងក្រោម Cell ដែលមាន Insert Point ឈរនៅ
- Insert Left & Right: គឺយើងធ្វើការប្រើប្រាស់ដូចគ្នាដែរតែវាបន្ថែមនៅខាងឆ្វេងនិងខាង ស្តាំវិញ
- Merge: នៅក្នុង Option នេះគឺយើងប្រើសម្រាប់បង្កើត ឬ ផ្តាច់តារាងបញ្ចូលគ្នា
(ដូចរូបភាពបង្ហាញខាងក្រោម)
Merge Cells: សម្រាប់ផ្តាច់ Columns ឬ Rows បញ្ចូលគ្នាតែមួយ
Split Cells: សម្រាប់បន្ថែម Columns ឬ Rows ទៅក្នុងតារាងរបស់យើង
- Cell Size: គឺប្រើសម្រាប់កំណត់ទំហំទូទៅរបស់ Rows & Columns (ដូចរូបភាពបង្ហាញខាងក្រោម)
Height សម្រាប់កំណត់ទំហំអោយជួរដេក Rows
Width សម្រាប់កំណត់ទំហំអោយជួរឈរ Columns
- Alignment: ប្រើសម្រាប់កំណត់ទីតាំងរបស់អក្សរដែលយើងវាយចូលទៅក្នុងតារាង (ដូចរូបភាពបង្ហាញខាងក្រោម)
Text Direction: គឺប្រើអោយអក្សរសម្រាប់ផ្លាស់ប្តូរទីតាំងទៅជាឈរដេកតាមតម្រូវការដូចរូបបង្ហាញខាងលើ
ការស្វែងយល់ពី Image និង Illustrations
(ដូចរូបភាពបង្ហាញខាងក្រោម)
Picture: សម្រាប់ដាក់ជារូបភាពផ្សេងៗ (រូបថតឬ ជាប្រភេទ JPEG) ដើម្បីដាក់រូបភាពយើងត្រូវចុចលើ Picture បន្ទាប់មក វាបង្ហាញផ្ទាំង Dialog box មួយដូចរូបភាពខាងក្រោមដើម្បីឱ្យយើងជ្រើសរើសរូបភាពទៅតាមតម្រូវការារបស់យើងហើយចុចលើ Insert Button ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
នៅពេលដែលយើងបានបញ្ចូលរូបភាពរួច ពេលដែលយើងចុចលើវានឹងបង្ហាញ Picture Tools ដែលនៅក្នុងនោះមាន Format សម្រាប់ធ្វើការកំណត់លើរូបភាពរបស់
ចំណាំ ដើម្បីឱ្យវាបង្ហាញក្នុងករណីខាងលើយើងចាំបាច់ត្រូវតែចុចលើរូបភាពជាមុនសិន