ការណែនាំកម្មវិធី Microsoft Office PowerPoint 2016
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់នៅមេរៀនមុនៗស្តីពីការចង Macro នៅក្នុងកម្មវិធី Word 2016 ហើយនៅមេរៀនថ្មីមួយនេះស្វែងយល់ពីការណែនាំកម្មវិធី Microsoft Office Powerpoint 2016 ថ្មីមួយនឹងលើកយកមកបង្ហាញយ៉ាងទូលំទូលាយយកមកបង្ហាញនៅលើកម្មវិធី Version ចុងក្រោយមួយនេះដើម្បីយកមកសិក្សា ទាំងអស់គ្នា។
១) និយមន័យ
Microsoft Office PowerPoint 2016 គឺជាកម្មវិធីមួយរបស់ Microsoft Office ដែលវាមានសារៈប្រយោជន៍ដើម្បីជាជំនួយ ដល់ការធ្វើជាបទបង្ហាញនៅ ក្នុងកម្មវិធីណាមួយ។ Microsoft PowerPoint មានច្រើន Version ដូចជា៖ Microsoft PowerPoint 2003, Microsoft PowerPoint 2007, Microsoft PowerPoint 2010, Microsoft PowerPoint 2013 និងជំនាន់ចុងក្រោយមួយនេះគឺ Microsoft PowerPoint 2016 ។
Microsoft Office PowerPoint 2016 គឺជាកម្មវិធីមួយដែលប្រើនៅក្នុងការិយាល័យរដ្ឋបាល និងជាកន្លែងដទៃទៀត ដើម្បីជួយសម្រួលដល់ការសរសេរ អត្ថបទ ឬ បង្កើតជារូបភាពផ្សេងៗដើម្បីបង្ហាញនៅលើផ្ទាំងក្រណាត់ស សម្រាប់ធ្វើការពន្យល់ណែនាំ បង្ហាត់បង្ហាញ ធ្វើការបង្រៀន និងការរៀប ចំជា លក្ខណៈ Slide សម្រាប់ធ្វើការបង្ហាញនៅលើ LCD Projectorដែលបានភ្ជាប់ជាមួយកុំព្យូទ័រ ដើម្បីបញ្ចាំងវាទៅលើផ្ទាំងក្រណាត់ស ឬ ក្តារខៀនសដើម្បីធ្វើ Presentation វាមានភាពងាយស្រួលក្នុងការបង្រៀន និងអាចធ្វើឱ្យ រូបភាពនិងអក្សរមានចលនាព្រមទាំងអាចបញ្ចូលសម្លេង និងវីដេអូបានទៀតផង។ ចំពោះការចាប់ផ្តើមនៃកម្មវិធីនេះក៏វាមិនមានលក្ខណៈ ខុសប្លែកពីកម្មវិធី MS Office មុនៗប៉ុន្មានទេ។
Microsoft Power Point 2016 ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយដោយយើងអាចប្រើប្រាស់វាបានដូចជា៖
ក) Business Presentation ការធ្វើបទបង្ហាញជាលក្ខណៈអាជីវកម្ម
ខ) Sales Presentation ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការលក់ផលិតផល
គ) Lectures Presentation ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការបង្រៀនតាមសកលវិទ្យាល័យ
ឃ) Homework ការធ្វើបទបង្ហាញជាលក្ខណៈទាក់ទងនឹងការបង្ហាត់បង្ហាញមេរៀនសម្រាប់ដេាះស្រាយ
ង) Internet Presentation ការធ្វើបទបង្ហាញទាក់ទងនឹងការបង្ហាញគន្លឹះថ្មីៗនៃប្រព័ន្ធអ៊ិនធើណេត
២) របៀបបើកកម្មវិធី PowerPoint 2016
យើងអាចបើកកម្មវិធី MS Office PowerPoint 2016 តាមវិធីដូចខាងក្រោម៖
ចុចលើ Start Buttons រួចចុចយកសញ្ញាព្រួញទម្លាក់ចុះក្រោម (ដូចរូបភាពបង្ហាញខាងក្រោម)
រួចជ្រើសរើសយក PowerPoint 2016 (ដូចរូបភាពបង្ហាញខាងក្រោម)
៣) ការសិក្សាស្វែងយល់ពី User Interface របស់ Microsoft PowerPoint 2016
ខាងក្រោមនេះគឺជា User Inteface ជាទូទៅរបស់ Microsoft PowerPoint មុននឹងឈានទៅដល់ការប្រើប្រាស់យើងត្រូវតែស្គាល់ Tools ដែលមាននៅក្នុង Interface របស់កម្មវិធី PowerPoint 2016 ជាមុនសិន។ (ដូចរូបភាពបង្ហាញខាងក្រោម)
Quick Access Toolbar: គឺជា Toolbar ដែលអាចអោយយើង Access Command ផ្សេងៗ ដូចជា New, Open, Save និង Save As ជាដើម ។
Sign in Bar: គឺជា Toolbar ដែលអាចអោយយើង Sign In Microsoft Account របស់យើងបាន
Slide Navigation Pane: គឺជាកន្លែងសម្រាប់បង្ហាញនូវការងារដែលយើងបានធ្វើនៅ Slide ថ្មីមួយ។ យើងអាចធ្វើការបន្ថែម លុប និង កែប្រែធាតុតាម Slide នីមួយៗ នៅទីនេះបាន។
Slide Pane: បង្ហាញនូវ Slide ដែលបាន Select ហើយនិងអាចកែប្រែផ្នែកខាងក្នុងខាងក្នុងរបស់ Slide នីមួយៗ ។
Vertical and Horizontal Scroll Bars: យើងអាចទាញឡើង ទាញចុះ ដើម្បីទៅដល់ Slide ដែលអ្នកចង់បាន ។
Notes: បន្ថែមការកំណត់ចំណាំនៅតាម Slide ដែលយើង Select ។
Title Bar: សម្រាប់បង្ហាញអំពីឈ្មោះរបស់ File (Presentation) និងឈ្មោះរបស់កម្មវិធី (MS Powerpoint)
Close Button: គឺជាប៊ូតុងសម្រាប់ចាកចេញពីកម្មវិធី MS Office Powerpoint 2016
Slide: ជាកន្លែងដែលត្រូវសរសេរអក្សរ ដាក់ជារូបភាពផ្សេងៗ ដើម្បីបង្ហាញក្នុងការធ្វើ Presentation ។
Zoom Control: សម្រាប់ពង្រីក ឬ បង្រួមផ្ទៃការងាររបស់ Slide
៤) របៀបបង្កើត File ថ្មី
តាមឧទាហរណ៍ខាងក្រោមយើងនឹងបង្កើត Presentation ថ្មីមួយដូច្នេះសូមអនុវត្តន៍តាមជំហានដូចខាងក្រោម
របៀប៖ ចុចលើ File Tab រួចចុចយក New រួចហើយចុចយក Blank Presentation ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)
៤.១) ផ្ទាំងដំបូងនៅពេលបើកកម្មវិធី (ដូចរូបភាពបង្ហាញខាងក្រោម)
៤.២) ជ្រើសរើសយក Blank Presentation ដើម្បីបង្កើត Presentation ថ្មី (ដូចរូបភាពបង្ហាញខាងក្រោម)
៤.៣) បន្ទាប់មកអ្នកនឹងឃើញ Presentation1 របស់អ្នក (ដូចរូបភាពបង្ហាញខាងក្រោម)
ជំនួយៈ
ដើម្បីបង្កើត Blank presentation គ្រប់ពេលនៅលើ PowerPoint នៅត្រង់ File Menu រួចសូមចុច File Menu រួចជ្រើសរើសយក New ។ នៅក្នុងកម្មវិធី PowerPoint 2016 យើងបង្កើតឡើងដើម្បីធ្វើការតុបតែង Slide របស់យើង នៅក្នុងការ បង្ហាញជា Presentation។ការPresentation នៅក្នុងកម្មវិធី PowerPoint គឺជាបណ្តុំនៃSlide ។ នៅពេលអ្នកបើកកម្មវិធី Microsoft PowerPoint លើកដំបូងអ្នកអាចបង្កើត Blank Presentation (បង្កើតចេញជាផ្ទាំងទទេរស្អាត) ឬ បន្តធ្វើការ Presentation ដែលអ្នកបានរក្សាវាទុក ឬ អាចជ្រើសរើស Template ដែលផ្តល់ដោយ Microsoft PowerPoint ។