ស្វែងយល់ពីលក្ខណៈទូទៅនៃ Insert Menu នៅក្នុងPowerPoint 2016

នៅក្នុងមេរៀននេះនឹងលើកមកបង្ហាញពី មេរៀនថ្មីទាក់ទងនឹងការស្វែងយល់ពីលក្ខណៈទូទៅនៃ Insert Menu នៅក្នុង PowerPoint 2016។

១) ការសិក្សានៅលើ Insert Menu

១.១) ស្វែងយល់ពីតារាង Table

Table Option: វាមានភាពចាំបាច់ក្នុងការសង់ជាតារាងការងារផ្សេងៗ ។ (ដូចរូបភាពបង្ហាញខាងក្រោម)

នៅក្នុងរូបភាពខាងលើគឺជាការបង្ហាញការជ្រើសរើសទៅតាមគម្រូដែលមានស្រាប់ តែក្នុងករណីដែលយើងចង់បានជាតារាងទៅ តាមការកំណត់របស់យើងវិញត្រូវចុចនៅលើ Insert Table (ដូចរូបភាពបង្ហាញខាងក្រោម)

Number of Columns: សម្រាប់កំណត់ចំនួនជួរឈរ

Number of Rows: សម្រាប់កំណត់ចំនួនជួរដេក

នៅក្នុងករណីដែលយើងចង់បន្ថែមតារាងយើងត្រូវប្រើ Tab នៅលើ Keyboard ។

ចំណាំ៖ នៅពេលដែលយើងចុចលើតារាង វានឹងបង្ហាញនូវ Table Tools ពីរបន្ថែមទៀត។

ក. Design:    (ដូចរូបភាពបង្ហាញខាងក្រោម)

Table Style Option: សម្រាប់កំណត់បន្ទាត់អោយ Table Styles

Table Styles: សម្រាប់កំណត់ម៉ូតដែលមានបន្ទាត់ពណ៌ និងពណ៌ផ្ទៃរបស់តារាង

Shading: សម្រាប់ចាក់ពណ៌ផ្ទៃអោយតារាង

Borders: សម្រាប់ដាក់ ឬ បន្ទាត់អោយតារាង

(ដូចរូបភាពបង្ហាញខាងក្រោម)

WordArt Styles: សម្រាប់ជ្រើសរើសម៉ូតរបស់ WordArt ដែលបានប្រើប្រាស់នៅក្នុងតារាង

Draw Table: សម្រាប់គូសជាតារាងដោយប្រើលើ Mouse

ខ. Layout:    (ដូចរូបភាពបង្ហាញខាងក្រោម)

Table នៅក្នុង Option ត្រូវបានបែងចែកជាពីរទៀតរួមមាន៖

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version