របៀបចង Macro នៅលើកម្មវិធី Word 2016

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពីការស្វែង​យល់ពីការប្រើប្រាស់ មួយចំនួននៅលើកម្មវិធី Office Word 2016 ដែលបានបង្ហាញនូវការការប្រើប្រាស់ហើយនៅលើ​មេរៀននេះវិញនឹងសិក្សាបន្ថែមទៅលើការចង Macro នៅលើ Office Word 2016 ដើម្បីមានភាពងាយស្រួលក្នុងការវាយអត្ថបទបានរហ័សនិងលឿន ។

ការចង Macro 

ដើម្បីមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ Font អក្សរនៅពេលដែលលោកអ្នកត្រូវការវាយអត្ថបទជាភាសាខ្មែរផង និង ជាភាសាអង់គ្លេស ផងគឺយើងអាចដោះស្រាយបញ្ហានេះបានដោយការចង Macro ដោយគ្រាន់តែអនុវត្តន៍តាមគំរូដូចខាងក្រោម៖ 

ចុចលើ View Tab រួចជ្រើសរើសយក Macro Group រួចចុចយក Macros រួចហើយជ្រើសរើស Record Macro (ដូចរូបភាពបង្ហាញខាងក្រោម

នៅពេលចុចលើ Record Macro ពេលនោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់មកទៀតចុចលើប៊ូតុង Keyboard រួចនៅត្រង់ Press new shortcut key គឺសម្រាប់កំណត់ជាអក្សរកាត់សម្រាប់ Font អក្សរដែល យើងត្រូវវាយបញ្ចូល រួចហើយចុចលើ Assign ហើយចុចយក Close ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

ហើយបន្ទាប់មកទៀតចូលទៅលើផ្ទាំង Menu ចុចលើ Home គឺយើងត្រូវជ្រើសរើស Font អក្សរណាមួយដែលយើងបានកំណត់ និង Size រួចរាល់ហើយនៅក្នុង Macro។  (ដូចរូបភាពបង្ហាញខាងក្រោម)

រួចធ្វើការ Click លើ View Tab រួចជ្រើសរើសយក Macros រួចចុចយក Stop Recording ជាការស្រេច ។(ដូចរូបភាពបង្ហាញខាងក្រោម)

បញ្ជាក់៖ យើងត្រូវធ្វើការកំណត់ Macro ម្តងទៀតសម្រាប់ជ្រើសរើសយក Font ផ្សេងពីនេះគឺយើងធ្វើតាមគំរូខាងលើហើយនៅពេល ដែលជ្រើសរើស Font គឺយើងត្រូវជ្រើសរើស Font ផ្សេងពីខាងលើ។ ឧទាហរណ៍ថាខាងលើជ្រើសរើសយក Font អក្សរ Khmer OS Siemreap ហើយនៅពេលដែលយើងជ្រើសរើសបន្ទាប់គឺអាចយក Font  អក្សរ Time New Roman គឺយើងជ្រើសរើស Font អក្សរ ដែលយើងត្រូវការសរសរជាញឹកញាប់ ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version