កម្មវិធីគ្រប់គ្រងចំណាយនិងចំណូលសម្រាប់អ្នកនិងគ្រួសារអ្នក

គេហទំព័រ Techfree យើងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់គ្នាដែលបានគាំទ្រកន្លងមកនៅពេលនេះយើងខ្ញុំនឹងលើកយកការប្រើប្រាស់នូវ កម្មវិធីមួយស្តីពីការគ្រប់គ្រងចំណូលចំណាយជាលក្ខណៈផ្ទាល់ខ្លួន និងជាលក្ខណៈគ្រួសារដែលមានឈ្មោះថា (ច. ណ) មកបង្ហាញបន្ថែមនៅលើការ ប្រើប្រាស់របស់វាតើកម្មវិធីមួយនេះវាមានសារៈប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់? តោះសូមសិក្សាទាំងអស់គ្នា។

URL: https://chornor.com/

Android: https://play.google.com/store/apps/details?id=chornor.ekhmer.com

ការសិក្សាលើកម្មវិធីគ្រប់គ្រងចំណាយនិងចំណូលសម្រាប់ផ្ទាល់ខ្លួននិងជាលក្ខណៈគ្រួសារ

កម្មវិធីគ្រប់គ្រងចំណាយនិងចំណូល សម្រាប់អ្នក ឬ គ្រួសារអ្នកមានសារៈសំខាន់ដូចជា៖

  • ងាយស្រួលក្នុងការកត់ត្រារាល់ចំណាយ និងចំណូល
  • អាចប្រើប្រាស់បានគ្រប់ទីកន្លែង
  • ជាមួយកុំព្យូទ័រ Android, IOS
  • បង្កើតជារបាយការណ៍ប្រចាំថ្ងៃ ខែ និង ឆ្នាំ 

ការអនុវត្តន៍តាមគំរូបង្ហាញខាងក្រោមនេះ៖

ចុចលើ Browser Firefox រួចវាយបញ្ចូលនូវគេហទំព័រចូល www.chornor.com ចូលរួចចុចលើ Key Enter ពេលនោះវានឹងបង្ហាញផ្ទាំងគេហទំព័រមួយ (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់ពីវាបានបង្ហាញផ្ទាំងដូចរូបភាពខាងលើរួចត្រូវធ្វើការចុះឈ្មោះពេលនោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់ពីធ្វើការចុះឈ្មោះរួចរាល់ពេលនោះវានឹងបង្ហាញ យើងត្រូវធ្វើការបំពេញព័ត៌មានអ្នកប្រើ (ដូចរូបភាពបង្ហាញខាងក្រោម)

នៅពេលដែលយើងបានបំពេញព័ត៌មានអ្នកប្រើរួចរាល់ហើយយើងអាចបំពេញនូវការកត់ត្រា (ដូចរូបភាពបង្ហាញខាងក្រោម)

រួចចុចលើពាក្យកត់ត្រាពេលនោះវានឹងបង្ហាញអោយយើងឃើញនូវការបំពេញនូវការ កត់ត្រាចំណូល និងកត់ត្រាចំណាយ (ដូចរូបភាពបង្ហាញខាងក្រោម)

 យើងធ្វើការកត់ត្រានូវចំណូលរបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)

យើងចុចលើកត់ត្រាចំណាយ (ដូចរូបភាពបង្ហាញខាងក្រោម)

យើងធ្វើការកត់ត្រាចំណាយរបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់ពីធ្វើការកត់ត្រានូវចំណូល និងចំណាយរួចរាល់ហើយយើងត្រូវរក្សាទុកពេលដែលយើងចង់បង្ហាញជាតារាងរបាយការណ៍ចំណូល ឬ ចំណាយ      គ្រាន់តែចុចលើរបាយការណ៍ រួចជ្រើសរើសយករបាយការណ៍ប្រចាំថ្ងៃ នោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

ការជ្រើសរើសបង្ហាញរបាយការណ៍ប្រចាំខែនៃ ចំណូល និងចំណាយប្រចាំខែ (ដូចរូបភាពបង្ហាញខាងក្រោម)

ការបង្ហាញរបាយការណ៍តាមប្រភេទនៃ ចំណូលប្រចាំខែ (ដូចរូបភាពបង្ហាញខាងក្រោម)

ការបង្ហាញរបាយការណ៍តាមប្រភេទនៃ ចំណាយប្រចាំខែ (ដូចរូបភាពបង្ហាញខាងក្រោម)

ការបង្ហាញរបាយការណ៍តាមប្រចាំខែ និងប្រភេទ (ដូចរូបភាពបង្ហាញខាងក្រោម)

ដើម្បីបង្ហាញនូវទិន្នន័យចំណូលនិងចំណាយដែលបានបញ្ចូលរួចហើយចុចលើ គេហទំព័រដើម (ដូចរូបភាពបង្ហាញខាងក្រោម)

ពេលនោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android សូមចុចលើ Link នេះឬ ក៏ប្រព័ន្ធប្រតិបត្តិការណ៍ IOS សូមចុចលើ Link នេះ