បង្កើត CRUD Example module នៅក្នុង Vaadin
Vaain គឺជាបណ្ដុំកូដ (Library) នៃភាសាកុំព្យូទ័រមួយគឺ Java ដែលកន្លងមក TechFree បានធ្វើការបង្ហាញនៅក្នុងមេរៀនជាច្រើនមក ហើយដែលទាក់ទងនឹងការប្រើប្រាស់ ធាតុ (Components) រួមជាមួយនឹងការបង្កើតរូបរាង (Layout) នៅក្នុង Vaadin នេះផងដែរ ។ ចំនែកឯថ្ងៃនេះ TechFree សូមបង្ហាញនូវមេរៀនមួយដែលទាក់ទងនឹងការបង្កើតគំរូ Project រឺ Sample Project មួយនៅក្នុង Vaadin រួមជាមួយនឹង ការបង្កើត បង្ហាញ កែប្រែ និង លុប រឺ CRUD (Create Retrieve Update Delete) នៅដែលមានស្រាប់ ។
១) ការបង្កើត
ដំបូងយើងចូលទៅកាន់ New-> Project… -> Vaadin 7 Project (Maven) បន្ទាប់មកទៀតយើងនឹងឃើញរូបដូចខាងក្រោម ។
រួបខាងលើនេះគឺ យើងត្រូវជ្រើសរើសយក CRUD Example (vaadin-archetype-application-example) រួចហើយចុចលើពាក្យ Next ដើម្បីធ្វើការដាក់ឈ្មោះ Project របស់យើង ។ សូមមើលរូបខាងក្រោម ។
បន្ទាប់មកយើងនឹងឃើញលទ្ធផលដូចខាងក្រោម ។
២) ដំនើរការ (Run)
មុនពេលធ្វើការ Run Project នេះ យើងត្រូវប្រើប្រាស់នូវការតំឡើង (Install) នូវធាតុ (Components) ដែលប្រើជាមួយនឹង Command Prompt Window (cmd) ។ ដំបូងយើងបើក cmd រួចវាយបញ្ចូលនូវកន្លែងដាក់របស់យើងដោយប្រើ cd testWideget រួចវាយពាក្យ mvn install ។ សូមមើលរូប ។
បន្ទាប់ពីធ្វើការតំឡើង (Install) រួចមក យើងត្រូវប្រើ cmd បន្តទៀតរួចវាយពាក្យ cd testWideget-ui និងវាយ mvn jetty:run ។ សូមមើលរូបខាងក្រោម ។
៣) លទ្ធផល
ក្រោយពីការតំឡើង និង Run រួចមកយើងនឹងឃើញលទ្ធផលដូចខាងក្រោម តាមរយៈ URL: localhost:8080 ។