ស្វែងយល់ពី Virtual Desktop Infrastructure

Virtual Desktop Infrastructure (VDI) ជាបច្ចេកវិទ្យាមួយសម្រាប់ប្រើប្រាស់ដើម្បីជួយសន្សំសំចៃភ្លើងបានច្រើនស្របពេលដែលកុំព្យូទ័រនាពេលបច្ចុប្បន្នមានល្បឿនលឿនផងដែរ។

VDI ត្រូវបានគេប្រើប្រាស់នៅក្នុងលាលារៀន ឬ ក្រុមហ៊ុនដែលប្រើប្រាស់កុំព្យូទ័រត្រឹមតែការងារតូចដូចជា Office Administrative ជាដើម ដែលមានត្រឹម Word Excel, Powerpoint។

សព្វថ្ងៃនេះការប្រើប្រាស់ Computer មិនសូវជាមានការយកចិត្តទុកដាក់ទៅលើការសន្សំសំចៃភ្លើងនិងធនធាននោះទេ ព្រោះគ្រាន់តែប្រើប្រាស់ Ms Office តែទិញដល់ទៅ Core I7 ជាដើម រួចហើយបោះបង់កុំព្យូទ័រដែលមានទំហំតូចដូចជាពពួក Pentium 4 ឬ  Core 2 Dou ចោល។

VDI ប្រើប្រាស់ជាលក្ខណះ Client និង Server មានលក្ខណះជា Virtual Machine Template ផ្ទុកនៅលើ Server ចំណែកខាង Client វិញអាចប្រើប្រាស់ Devices ដែលមានកម្លាំងតូចៗ និងស៊ីភ្លើងតិចជាដើមដើម្បី ភ្ជាប់ទៅកាន់ VDI Server។ ហើយម្យ៉ាងវិញទៀតប្រសិនបើ VDI Server របស់អ្នកមានភ្ចាប់ទៅកាន់ អ៊ីនធឺណិតនោះ អ្នកកាន់តែងាយស្រួលដោយអាច Remote Desktop GUI មកពីផ្ទះ តាមរយះ Tablet ឬ Android Box តូចៗក៏បាន។

នាពេលបច្ចុប្បន្ននេះ មានប្រភេទ VDI ខ្លះប្រើប្រាស់លក្ខណះភ្ជាប់ ជាមួយនិង hardware client មកស្រាប់ ដោយ មានតែ Client របស់គេទេដែលអាចប្រើប្រាស់ជាមួយនិង Server របស់គេដូចជាពពួក Centerm Userful ជាដើម។

តែទោះជាយ៉ាងណា Userful ត្រូវបានគេប្រើប្រាស់ភាគច្រើនសម្រាប់ធ្វើជា Video Wall ធំៗនោះទេ តែវាអាចធ្វើជា VDI បានផងដែរសម្រាប់ក្នុងសាលារៀនជាដើម។

ប្រភពរូបភាព http://www.ati.com.ph/userful/_include/img/userful

 

បើទោះបីជា userful នេះមានមុខងារច្រើនគួរអោយកត់សំគាល់តែតម្លៃ License ក៏ថ្លៃគួរសមដែរបូករួមទាំងតម្លៃ Devices Thin Client តែសម្រាប់ សាលារៀន និង ការ ប្រើប្រាស់វាអាច ប្រើប្រាស់បានគ្រប់ Operating System ដូចជា Windows, លីនុច និង Operating System ផ្សេងៗផងដែរ។

សម្រាប់ការធ្វើតេសន៏សាកល្បងវិញ អ្នកចាំបាច់ត្រូវទិញ thin client ទើបអាចតម្លើង Server និងប្រើប្រាស់ជាមួយគ្នាបាន។

 

ចំនែក Open Source មួយចំនួនក៏បានដាក់បង្ហាញផងដែរនូវសមិទ្ធិផលរបស់ពួកគេមកដែរដោយមិនប្រកាន់ Device Client នោះទេ ដោយអាចប្រើប្រាស់បានជាមួយ Android, Windows phone, Windows សេរីចាស់ៗជាដើម និង អាចដំណើរការ Remote Desktop GUI តាមរយះ html5 ផងដែរ ដូចជា flexVDI

ប្រភពរូបភាព http://virtualization.info/images/virtual-d-725499

សព្វថ្ងៃនេះប្រសិនបើមានការប្រើប្រាស់ VDI បានច្រើននោះយើងនិងអាចសន្សំសំចៃធនធានបានច្រើនដោយអាចយកកុំព្យូទ័រចាស់ៗដែលនៅដំណើរការបានមកប្រើប្រាស់ធ្វើជា thin client។ ជាពិសេសនៅតាមសាលារៀនជនបទដាច់ស្រយាលដែលមិនមានលទ្ធភាពប្រើប្រាស់កុំព្យូទ័រថ្លៃៗជាដើម ពួកគេនៅតែអាចប្រើប្រាស់ VDI សម្រាប់ជំនួយដល់ការសិក្សាររបស់ពួកគេផងដែរ។