របៀបបង្កើត AutoStart Virtualbox VM

Virtualbox ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Oracle សព្វថ្ងៃនេះ Virtualbox មិនត្រឹមតែល្អប្រើប្រាស់ប៉ុណ្ណោះទេថែមទាំងមានល្បឿនលឿនជាង ​Virtualization ផ្សេងៗដូចជា Vmware, Hyper-V ជាដើម។

ក្រុមហ៊ុនមួយចំនួនបានប្រើប្រាស់ Virtualbox ធ្វើជា Comercial សម្រាប់ប្រើប្រាស់ពេញលេញហើយ ដោយសារតែវាមិនទាមទាអោយបង់ថ្លៃ License ហើយម្យ៉ាងទៀតវាជាប្រភេទ Open Source ព្រមទាំងអាច បំលែងទៅជា Template OS សម្រាប់ប្រើប្រាស់នៅលើ ម៉ាស៊ីនផ្សេងដែលមានតម្លើង Virtualbox ដូចគ្នាផងដែរ។

កាលពីមុន អ្នកប្រើប្រាស់មួយចំនួនបានខកចិត្តទៅនិងការប្រើប្រាស់ Virtualbox តែរយះពេលប្រហែលជា២ឆ្នាំចុងក្រោយនេះ Virtualbox បានកែប្រែមុខមាត់ថ្មីជាមួយ និងជំនាន់ ៤ និង ជំនាន់ ៥ ដោយដំណើរការបានរលូននិងសន្សំសំចៃ RAM, CPU បានច្រើន មិនតែប៉ុណ្ណោះអាចតម្លើងបានគ្រប់ Operating System ដល់ជំនាន់ចុងក្រោយដូចជា Windows 10 ជាដើម។

តែអ្វីដែលសំខាន់ជាងនេះទៅទៀត VirtualBox ត្រូវបានគេយកទៅប្រើប្រាស់ជាមួយនិងពពួក Open source ផ្សេងៗទៀតជាច្រើនដូចជា userful, vagrant ជាដើមដើម្បីប្រើប្រាស់ព្រោះវាអាចប្រើប្រាស់បានច្រើនបែបច្រើនយ៉ាង ដូចជា headless mode ជាដើមដែលអាចអោយយើងប្រើប្រាស់តាមរយះ Command បញ្ជាទៅកាន់វា។

នៅក្នុងករណីខ្លះនៅពេលដែលអ្នកបិទ Server របស់អ្នកពេលនេោះកម្មវិធីទាំងអស់និងត្រូវបិទសូម្បីតែ Virtualbox ហើយនៅពេលដែលអ្នកបើកវាមកវិញវាមិនដំណើរការដោយខ្លួនឯងនោះទេ ដូចនេះអ្នកអាចប្រើប្រាស់ Command នៅក្នុង Windows ឬសរសេរជា file មួយបន្ទាប់មកទៀតដាក់វវាទៅក្នុង Schedule Task របស់ Microsoft Windows ដោយសរសេរដូចខាងក្រោមនេះ file សម្រាប់ បើកម៉ាស៊ីន VM និង file មួយទៀតសម្រាប់បិទម៉ាស៊ីន VM នៅពេលដែលអ្នកបិទ Server។

ខាងក្រោមនេះជា File សម្រាប់បើកបិទ VM នៅក្នុង Oracle របស់អ្នក

អ្នកអាចសរសេរបានដូចរូបខាងក្រោមនេះ

អ្វីដែលគួរកត់សំគាល់នោះអ្នកអាចចុចលើវាអោយវាដំណើរការសិនប្រសិនបើត្រឹមត្រូវហើយចាំដាក់វាចូលទៅក្នុង Schedule Task របស់ Windows របស់អ្នក។

បន្ទាប់មកជំហ៊ាននេះអ្នកអាចដាក់វាចូលទៅក្នុង Windows Schedule Task ក្នុង Windows របស់អ្នកបានហើយនិងអាចអោយវាដំណើរការ VM នៅពេល Windows Start  និងបិទ VM នៅពេលកុំព្យូទ័រអ្នកបិទ។

អ្នកត្រូវធ្វើមិនជំហ៊ានមួយទៀត ដើម្បីអោយវាបិទពេលដែលកុំព្យូទ័របិទ បន្ទាប់មកអ្នកអាចធ្វើតេសន៏បានហើយ

ពេលនេះអ្នកនិងបាន VM មួយដែលអាចអោយវាដំណើរការដោយខ្លួនវាហើយដូចនេះពេលដាច់ភ្លើងឬ ​បិទ Server មិនចាំបាច់ចូលទៅបើក Virtualbox និង ចុច start VM ទៀតទេ ព្រោះ Script វាជួយកាត់បន្ថយការងារនិងពេលវេលារបស់អ្នកបានច្រើនប្រសិនបើអ្នកមិននៅជិត Server ឬ អ្នកតម្លើងអោយអ្នកណាម្នាក់ដែលនៅឆ្ងាយពីកន្លែងរបស់អ្នក។