ការសិក្សាលើ ការរៀបចំ Format Cell

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែង​យល់ពី Tab Home របស់ MS Office Excel ដែលយើងបានសិក្សាវាបានចំនុចខ្លះៗ ហើយនៅមានចំនុចបន្ថែមទៀត ហើយយ៉ាងណានៅក្នុងមេរៀននឹងលើកយកមកបន្ថែមទៀតអោយកាន់តែមានភាពច្បាស់លាស់និងមានភាពស៊ីជម្រៅជាងមុន។

) ការចម្លងទិន្នន័យពី Cell មួយទៅ Cell មួយទៀតនៅលើ Excel

.) ការប្រើប្រាស់ Copy និង paste ទិន្នន័យ

យើងត្រូវ Select លើទិន្នន័យដែលត្រូវធ្វើការ Copy រួចចុចលើ Home Tab រួចចុចលើ Copy (Ctrl+C) (ដូចរូបភាពបង្ហាញខាងក្រោម)

 រួចធ្វើការរំកិល Active Cell ទៅកាន់ Cell ណាមួយដែលត្រូវ Paste រួចចុច Paste (Ctrl+V) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

.) ការប្រើប្រាស់ Cut និង Paste ទិន្នន័យ

យើងត្រូវ Select លើទិន្នន័យដែលត្រូវធ្វើការ Cut រួចចុចលើ Home Tab រួចចុចលើ Cut (Ctrl+X) (ដូចរូបភាពបង្ហាញខាងក្រោម)

រួចធ្វើការរំកិល Active Cell ទៅកាន់ Cell ណាមួយដែលត្រូវ Paste រួចចុច Paste (Ctrl+V) ជាការស្រេច។ (ដូចរូបភាពបង្ហាញខាងក្រោម)

) ការកំណត់ទិន្នន័យក្នុង Cell (Cell Formatting)

Format Cell គឺជា Command មួយដែលប្រើប្រាស់សម្រាប់ធ្វើការកំណត់ទិន្នន័យនៅក្នុង Excel របស់យើង ។ យើងចុចលើ Home Tab រួចចុចយក Format រួចចុចយក Format Cells (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់មកយើងនឹងឃើញរូបភាពមួយផ្ទាំងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

.)របៀបកំណត់លេខទូទៅនៅលើ Format Cell

យើងត្រូវធ្វើការ Select លើ Cell រួចហើយចុចយក Format រួចចុចយក Format Cells ចុចយក Number រួចចុច យក Custom រួចជ្រើសរើសយក Type ណាមួយដែលយើងចង់បានពេលនេាះវាបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

ដើម្បីកំណត់យកនូវទិន្នន័យដែលមានលទ្ធផលដូចខាងក្រោម៖ (ដូចរូបភាពបង្ហាញខាងក្រោម)

ចំណាំ៖ ពេលវាយបញ្ចូលលេខដែលមានខ្ទង់ពាន់មិនបាច់វាយសញ្ញាក្បៀស (,) នេាះទេ ហើយសញ្ញាចុច (.) ក៏មិនត្រូវវាយដែរ ប៉ុន្តែករណីក្រោយសញ្ញាចុចមានតម្លៃលេខត្រូវវាយសញ្ញាចុចបញ្ចូល ។

.) ការកំណត់កាលបរិច្ឆេទ

យើងត្រូវធ្វើការ Select លើ Cell រួចហើយចុចយក Format រួចចុចយក Format Cells ចុចយក Date រួចចុចយក Custom រួចជ្រើសរើសយក Type ណាមួយដែលយើងចង់បាន ពេលនេាះវាបង្ហាញ៖​(ដូចរូបភាពបង្ហាញខាងក្រោម)

ដើម្បីកំណត់យកនូវទិន្នន័យដែលមានលទ្ធផលដូចខាងក្រោម៖ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបកំណត់ពេលវេលា

យើងត្រូវធ្វើការ Select លើ Cell រួចហើយចុចយក Format រួចចុចយក Format Cells ចុចយក Time រួចចុចយក Custom រួចជ្រើសរើសយក Type ណាមួយដែលយើងចង់បានពេលនេាះវាបង្ហាញ៖ (ដូចរូបភាពបង្ហាញខាងក្រោម)

ដើម្បីកំណត់យកនូវទិន្នន័យដែលមានលទ្ធផលដូចខាងក្រោម៖ (ដូចរូបភាពបង្ហាញខាងក្រោម)

.) របៀបដាក់ស៊ុមជុំវិញ Cell

ដើម្បីធ្វើការដាក់ស៊ុមព័ទ្ធជុំវិញអត្ថបទយើងត្រូវធ្វើការ Select លើ Cell រួចហើយចុចយក Format រួចចុចយក Format Cells ចុចយក Border ពេលនេាះវាបង្ហាញ៖ (ដូចរូបភាពបង្ហាញខាងក្រោម)

Line

Style: គឺប្រើសម្រាប់ផ្លាស់ប្តូរបន្ទាត់របស់ស៊ុម

Color: គឺប្រើសម្រាប់ជ្រើសរើសពណ៌ណាមួយដែលយើងចង់បាន

Preset

None: គឺមិនត្រូវការដាក់ស៊ុមជុំវិញនេាះទេ

Outline: គឺប្រើសម្រាប់ដាក់ស៊ុមព័ទ្ធជុំវិញខាងក្រៅ

Inside: គឺប្រើសម្រាប់ដាក់ស៊ុមផ្នែកខាងក្នុង

Border: គឺជាកន្លែងសម្រាប់ដាក់ស៊ុមតាមការជ្រើសរើសរបស់យើង

.៥) របៀបកំណត់ទីតាំងទិន្នន័យនៅក្នុង Cell

វិធីសាស្ត្រ

ដើម្បីធ្វើការកំណត់យើងត្រូវ Select Cell រួចហើយចុចយក Format រួចចុចយក Format Cells ចុចយក Alignment ពេលនេាះវាបង្ហាញ៖ (ដូចរូបភាពបង្ហាញខាងក្រោម)

នៅត្រង់ Text Alignment

Horizontal: គឺប្រើសម្រាប់តម្រឹមពីឆ្វេងទៅស្តាំនៅក្នុង Cell Row មាន៖

Vertical: គឺប្រើសម្រាប់តម្រឹមទិន្នន័យពីលើចុះក្រោម ឬ ពីក្រោមឡើងលើ ឬ ជួរឈរនៃ Cell នីមួយៗ

Text Control

Degree: គឺប្រើសម្រាប់ដាក់តម្លៃលេខដើម្បីបង្វិលទិសដៅអក្សរនៅក្នុង Cell ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version