របៀបភ្ជាប់ Mikrotik Hotspot ជាមួយ Windows Server

នៅពេលដែល System មានច្រើនដូចជា Hotspot ផង មាន User សម្រាប់ប្រើប្រាស់សម្រាប់ login ចូលទៅកាន់ Active Directory Windows Server ផង ព្រមទាំងមាន System ផ្សេងៗទៀតផងដែរនៅក្នុងក្រុមហ៊ុនមួយ ច្បាស់ជាអ្នកប្រើប្រាស់ចាប់ផ្តើមធុញទ្រាន់និងការចងចាំលេខសំងាត់ផ្សេងៗគ្នាដូចនេះ។

ការភ្ជាប់ System ជាច្រើនចូលគ្នាវាមានសារះសំខាន់ណាស់សម្រាប់ប្រើប្រាស់នៅក្នុងក្រុមហ៊ុនមួយឬអាចនិយាយថា System Integrated  តែក៏វាមានភាពសាំញាំផងដែរសម្រាប់អ្នកអាយធីក្នុងការគ្រប់គ្រង

ថ្ងៃនេះ Techfree និងលើកយក ការភ្ជាប់គ្នារវាង Windows Server 2003 និង Mikrotik Router ដើម្បីអោយបាន Username របស់ Windows Server អាចយកមកប្រើប្រាស់នៅលើ Mikrotik Hotspot បាន។ នៅតាមសាលាមួយចំនួន ឬ ក្រុមហ៊ុនក៏បានភ្ជាប់ Username Wifi Hotspot ទៅកាន់ Windows Server ផងដែរ ដើម្បីងាយស្រួលចាំដោយ username មួយប្រើប្រាស់បានគ្រប់ System។

ជំហ៊ានដំបូងអ្នកត្រូវមាន Windows Server ជាមុនសិន ព្រមទាំងតម្លើងដូចខាងក្រោមនេះ ដោយចូលទៅកាន់ Add/Remove Program បន្ទាប់មក Add Remove Windows Component និងចូលទៅកាន់ដូចរូបខាងក្រោមនេះ

បន្ទាប់មកពេលដែលតម្លើងរួចចប់សព្វគ្រប់អ្នកអាចចូលទៅ Configure និង Add Radius Client បានហើយដូចរូបខាងក្រោមនេះ។ រូបខាងក្រោមនេះ Router Mirkrotik មាន IP 192.168.10.1 តម្លើង Hotspot នៅក្នុងណិតវើក LAN

បន្ទាប់មកទៀតអ្នកត្រូវ Register Internet Authentication Service ជាមួយ Active Directory ផងដែរ។ ប្រសិនបើអ្នកមិនទាន់មានអាចធ្វើ Server របស់អ្នកអោយទៅជា AD រួចហើយ Register IAS ជាមួយ AD បាន។ តែកុំភ្លេចចំនុចខាងក្រោមនេះ សំខាន់ណាស់សម្រាប់ Authentication នៅក្នុង IAS ។

បន្ទាប់មកទៀតអ្នកអាចចូលទៅបង្កើត user dara នៅក្នុង Windows Server ដូចខាងក្រោមនេះ ព្រមទាំងអនុញ្ញាតិអោយមានសិទ្ធ remote dial in services និងដាក់ ចូលក្រុម RAS  and IAS Services។

ជំហ៊ានបន្ទាប់អ្នកត្រូវចូលទៅ Configure hotspot profile  របស់អ្នកដូចខាងក្រោមនេះ ដោយ login ចូលទៅក្នុង Mikrotik។ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបបង្កើត hotspot អាចមើលនៅក្នុងតំណរនេះបាន Mikrotik Hotspot

បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ Radius Tab រួចបំពេញពត៏មានដូចខាងក្រោមនេះ ដោយ 192.168.10.254 ជា Windows Server ដែលតើតួរជា Radius Server។រួចហើយកុំភ្លេចចូលទៅកាន់ Hotspot Profile និង enable Radius

បន្ទាប់មកទៀតអ្នកអាចចូលទៅកាន់ Windows នៅក្នុងណិតវើករបស់អ្នកហើយសាកល្បង ប្រើប្រាស់អ៊ីនធឺណិតពេលនោះវានិងទាមទាអោយអ្នកបំពេញ username, password របស់ hotspot ចូលហើយ។

ពេលនេះអ្នកអាចប្រើប្រាស់ username password របស់ Windows Server ដែលអ្នកបានបង្កើតនៅក្នុង Server ប្រើប្រាស់បានហើយ។

ពេលនេះអ្នកអាចប្រើប្រាស់ចូលគ្នាបានហើយដោយ user នៅលើ windows server អាចយកមកប្រើជាមួយ Mikrotik hotspot បាន។

ពេលឃើញសញ្ញា R = Radius User ដូចនៅក្នុងរូបខាងលើ

 

 

 

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version