ការសិក្សាអំពី Tab Page Layout

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែង​យល់ពី Tab Insert របស់ MS Office Excel និងការបង្ហាញពីរបៀបប្រើប្រាស់មួយចំនួននៅលើ Tab Insert ហើយនៅ​លើ Tab Page Layout វិញតើវានឹងមានអ្វីប្លែកខុសពី Tab Insert ខ្លះតេាះមកសិក្សាវាទាំងអស់គ្នា ។

) Tab Page Layout 

នៅលើ Tab Page Layout គឺសម្រាប់ឱ្យយើងចេះរៀបចំសន្លឹកកិច្ចការងាររបស់យើង​អោយបានស្អាតមុននឹងធ្វើ ការបោះពុម្ពចេញមកក្រៅនោះ។ ហើយនៅលើ Tab Page Layout គឺយើងលើក​យក​តែ​ប្លុក Page Setup ដែលវាមានសារៈសំខាន់ជាងគេយកមកសិក្សាតែប៉ុណ្ណោះ ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ការកែសម្រួល Page Setup គឺប្រើសម្រាប់រៀបចំប្រភេទក្រដាសដែលមានលក្ខណៈដូចខាងក្រោម៖

) របៀបកំណត់ក្រដាស Page Setup

ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះ (ដូចរូបភាពបង្ហាញខាងក្រោម)

Orientation:

Portrait: ជាប្រភេទក្រដាសបញ្ឈរ

Landscape: ជាប្រភេទក្រដាសផ្តេក

Scaling:

Adjust to: ប្រើសម្រាប់ពង្រីកបង្រួមទិន្នន័យតាមភាភរយ

Fit to: ប្រើសម្រាប់ពង្រីកបង្រួមទំព័រ

Paper Size:

Paper size: សម្រាប់ជ្រើសរើសប្រភេទក្រដាសដូចជាៈ A4, A5, Letter……. ជាដើម

Print Quality: ជាគុណភាពនៃការបោះពុម្ពច្បាស់ ឬ មិនច្បាស់

First Page Number: ប្រើសម្រាប់កំណត់លេខទំព័រដែលយើងចង់បោះពុម្ព

) ការប្រើប្រាស់ Margins Tab

ដើម្បីកំណត់ Margin Tab ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះវា បង្ហាញ រួចចុចលើ Margins (ដូចរូបភាពបង្ហាញខាងក្រោម)

Margins:

Top: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងលើ

Left: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងឆ្វេង

Right: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងស្តាំ

Bottom: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងក្រោម

Horizontally: សម្រាប់កំណត់ធ្វើអោយទិន្នន័យស្ថិតនៅចំកណ្តាល ឆ្វេង ស្តាំ

Vertically: សម្រាប់កំណត់ធ្វើអោយទិន្នន័យស្ថិតនៅចំកណ្តាលក្រដាសខាងលើ និងខាងក្រោម

) Header/ Footer Tab

ដើម្បីកំណត់ Header/Footer Tab ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះវាបង្ហាញ រួចចុចលើ Header/Footer (ដូចរូបភាពបង្ហាញខាងក្រោម )

Custom Header: សម្រាប់ដាក់ក្បាលទំព័រ

Custom Footer: សម្រាប់ដាក់ជើងទំព័រ

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version