សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែងយល់ពី Tab Insert របស់ MS Office Excel និងការបង្ហាញពីរបៀបប្រើប្រាស់មួយចំនួននៅលើ Tab Insert ហើយនៅលើ Tab Page Layout វិញតើវានឹងមានអ្វីប្លែកខុសពី Tab Insert ខ្លះតេាះមកសិក្សាវាទាំងអស់គ្នា ។
១) Tab Page Layout
នៅលើ Tab Page Layout គឺសម្រាប់ឱ្យយើងចេះរៀបចំសន្លឹកកិច្ចការងាររបស់យើងអោយបានស្អាតមុននឹងធ្វើ ការបោះពុម្ពចេញមកក្រៅនោះ។ ហើយនៅលើ Tab Page Layout គឺយើងលើកយកតែប្លុក Page Setup ដែលវាមានសារៈសំខាន់ជាងគេយកមកសិក្សាតែប៉ុណ្ណោះ ។ (ដូចរូបភាពបង្ហាញខាងក្រោម)
ការកែសម្រួល Page Setup គឺប្រើសម្រាប់រៀបចំប្រភេទក្រដាសដែលមានលក្ខណៈដូចខាងក្រោម៖
២) របៀបកំណត់ក្រដាស Page Setup
ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះ (ដូចរូបភាពបង្ហាញខាងក្រោម)
Orientation:
Portrait: ជាប្រភេទក្រដាសបញ្ឈរ
Landscape: ជាប្រភេទក្រដាសផ្តេក
Scaling:
Adjust to: ប្រើសម្រាប់ពង្រីកបង្រួមទិន្នន័យតាមភាភរយ
Fit to: ប្រើសម្រាប់ពង្រីកបង្រួមទំព័រ
Paper Size:
Paper size: សម្រាប់ជ្រើសរើសប្រភេទក្រដាសដូចជាៈ A4, A5, Letter……. ជាដើម
Print Quality: ជាគុណភាពនៃការបោះពុម្ពច្បាស់ ឬ មិនច្បាស់
First Page Number: ប្រើសម្រាប់កំណត់លេខទំព័រដែលយើងចង់បោះពុម្ព
៣) ការប្រើប្រាស់ Margins Tab
ដើម្បីកំណត់ Margin Tab ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះវា បង្ហាញ រួចចុចលើ Margins (ដូចរូបភាពបង្ហាញខាងក្រោម)
Margins:
Top: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងលើ
Left: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងឆ្វេង
Right: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងស្តាំ
Bottom: ប្រើសម្រាប់តម្រឹមទំព័រផ្នែកខាងក្រោម
Horizontally: សម្រាប់កំណត់ធ្វើអោយទិន្នន័យស្ថិតនៅចំកណ្តាល ឆ្វេង ស្តាំ
Vertically: សម្រាប់កំណត់ធ្វើអោយទិន្នន័យស្ថិតនៅចំកណ្តាលក្រដាសខាងលើ និងខាងក្រោម
៣) Header/ Footer Tab
ដើម្បីកំណត់ Header/Footer Tab ចុចលើប៊ូតុង Page Layout រួចចុចយក Page Setup នៅលើសញ្ញាព្រួញនោះវាបង្ហាញ រួចចុចលើ Header/Footer (ដូចរូបភាពបង្ហាញខាងក្រោម )
Custom Header: សម្រាប់ដាក់ក្បាលទំព័រ
Custom Footer: សម្រាប់ដាក់ជើងទំព័រ