សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែងយល់ពី Format Cell របស់ MS Office Excel ដែលយើងបានសិក្សាវាបានចំនុចខ្លះៗ ហើយនៅមានចំនុចបន្ថែមទៀត ហើយយ៉ាងណា មិញនៅក្នុងមេរៀននេះនឹងលើកយកការប្រើប្រាស់រូបមន្តនៅក្នុងកម្មវិធីនេះ។
មុខងារពិសេសរបស់ Excel គឺការប្រើរូបមន្តដើម្បីធ្វើការគណនា។ ខាងក្រោមគឺជាការប្រើប្រាស់នូវរូបមន្តមួយ ចំនួនដែលនឹងលើកយកមកសិក្សានៅក្នុងមេរៀននេះ ។
១) មូលដ្ឋានក្នុងការប្រើប្រាស់រូបមន្តនៅក្នុងកម្មវិធី Excel
ជាទូទៅមុននឹងធ្វើការគណនា យើងត្រូវដាក់ Cell Pointer ទៅក្នុង Cell ដែលយើងចង់ធ្វើការគណនាជាមុនសិន បន្ទាប់មកដាក់សញ្ញា(=) បន្ទាប់មកវាយឈ្មោះរូបមន្តរួចបើករង្វង់ក្រចក អញ្ញតិ ឬ ប៉ារ៉ាម៉ែត្រ រួចបិទរង្វង់ក្រចកវិញ។ តាមបម្រាប់ប្រធានខាងលើយើងបាន ។
ចំណាំ៖ ក្នុងការសរសេរប៉ារ៉ាម៉ែត្រនៅក្នុងការគណនា ដែលគេអាចសរសេរបានតាមច្រើនរបៀបទៅតាមរូបមន្ត នីមួយៗ។
ក) ការប្រើរូបមន្តផលបូក
SUM គឺជារូបមន្តប្រើសម្រាប់គណនាផលបូក
រូបមន្ត៖ =Number+Number ឬ = Sum(cells+cells+….)ឬ =Sum(cells Address: Cells Address)
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
ខ) ការប្រើរូបមន្តផលដក
រូបមន្ត៖ = Number – Number ឬ =Sum(Number-Number)
សូមមើលជាឧទាហរណ៍បង្ហាញ (ការសិក្សាពីការប្រើប្រាស់រូបមន្ត នៅក្នុងកម្មវិធី Excel 2016ដូចរូបភាពបង្ហាញខាងក្រោម)
ការសិក្សាពីការប្រើប្រាស់រូបមន្ត នៅក្នុងកម្មវិធី Excel 2016
គ) ការប្រើរូបមន្តផលគុណ
រូបមន្ត៖ = Number * Number
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
ឃ) ការប្រើរូបមន្តផលចែក
រូបមន្ត៖ = Number / Number
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
ការសិក្សាពីការប្រើប្រាស់រូបមន្ត នៅក្នុងកម្មវិធី Excel 2016
ង) ការប្រើរូបមន្តស្រង់តម្លៃធំបំផុត (Max)
រូបមន្ត៖ =Max(Number:Number)
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
ច) ការប្រើរូបមន្តស្រង់តម្លៃតូចបំផុត (Min)
រូបមន្ត៖ =Min(Number:Number)
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
ឆ) ការប្រើរូបមន្តរកមធ្យមភាគ (Average)
រូបមន្ត៖ =Average(Number:Number)
សូមមើលជាឧទាហរណ៍បង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)