ការសិក្សាអំពី Tab Insert (បញ្ចប់)

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែង​យល់ពី Tab Insert របស់ MS Office Excel និងការបង្ហាញពីរបៀបប្រើប្រាស់មួយចំនួននៅលើ Tab Insert ដោយមាន ការបែងចែកទៅតាមប្លុកនីមួយៗ លើកយកមកបង្ហាញ តេាះមកសិក្សាវាទាំងអស់គ្នា ។

.) Chart ប្លុក Chart គឺជាប្លុកមួយដែលអាចអោយយើងសង់បង្កើតជាក្រាហ្វិក ដែលយកទិន្នន័យចេញពី Cell របស់យើងតែម្តង ។ (ដូចរូបភាពបង្ហាញខាងក្រោម)

ព្រមទាំងមានជាឧទាហរណ៍មកបង្ហាញស្រាប់តែម្តង (ដូចរូបភាពបង្ហាញខាងក្រោម)

ដើម្បីបង្ហាញ Graphic មួយ (ដូចរូបភាពបង្ហាញខាងក្រោម)

.) Text ប្លុក Text គឺជាប្លុកមួយដែលអាចអោយយើងអាចសរសេរជាអក្សរឆ្លាក់ អក្សរក្នុងប្រអប់ អាចដាក់​ក្បាល​ទំព័របាន នៅលើសន្លឹកការងាររបស់យើង (ដូចរូបភាពបង្ហាញខាងក្រោម)

) ការប្រើប្រាស់ Text Box

ដោយគ្រាន់ចុចលើ Text Box រួចយកវាមកគូសជាប្រអប់ រួចអាចវាយជាអត្ថបទបាន(ដូចរូបភាពបង្ហាញខាងក្រោម)

) ការប្រើប្រាស់ Header/Footer (ការដាក់ក្បាលនិងជើងទំព័រ)

ចំពោះការដាក់ក្បាលនិងជើងទំព័រវាមានលក្ខណៈខុសគ្នាពីកម្មវិធី MS Office Word 2016 ដោយនៅក្នុងកម្មវិធី នេះយើងអាចដាក់ក្បាល ឬ ជើងទំព័របានតែនៅក្នុង Sheet តែមួយប៉ុណ្ណោះមិនអាចដាក់បានគ្រប់ Sheet ទាំងអស់ នោះទេ ។ (ដូចរូបភាពបង្ហាញខាងក្រោម)

បន្ទាប់មកធ្វើការវាយក្បាលឬជើងអត្ថបទបញ្ចូល (ដូចរូបភាពបង្ហាញខាងក្រោម)

) ការដាក់អក្សរឆ្លាក់ ឬ អក្សរមានម៉ូត WordArt

យើងប្រើប្រាស់ WordArt ដើម្បីងាយស្រួលក្នុងការដាក់ពណ៌និងម៉ូតរបស់អក្សរទៅតាមតម្រូវការរបស់យើង

ចុចលើប៊ូតុង Insert រួចជ្រើសរើសយក Text បន្ទាប់មកជ្រើសរើសយក WordArt (ដូចរូបភាពបង្ហាញខាងក្រោម)

) ការបង្កើតអោយមានប្លង់សម្រាប់ចុះហត្ថលេខា

ហើយការបង្កើតប្លង់សម្រាប់ក្នុងការចុះហត្ថលេខាដើម្បីងាយស្រួលចំពោះបែបបទការងារដើម្បីអោយមានឈ្មោះនៅពីក្រោមហត្ថលេខានោះស្រាប់ (ដូចរូបភាពបង្ហាញខាងក្រោម)

.) ការដាក់ជានិមិត្តសញ្ញាផ្សេងៗ Symbols

យើងម្នាក់ៗពិតជាធ្លាប់បានជួបរួចមកហើយនូវ Symbols នៅលើកម្មវិធី Office Word ថាវាអាចអោយយើងធ្វើការ ដាក់ជាសញ្ញាផ្សេងៗនៅក្នុងសន្លឹកការងាររបស់យើងបាន។ (ដូចរូបភាពបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version