ការសិក្សាអំពី Tab Home
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែងយល់ពី Tab របស់ MS Office Excel ថាតើវាមានអ្វីខ្លះដែលយើងសិក្សា ការរក្សាទុក និងបើកឯកសារ ក៏ព្រមទាំងការ ដាក់ Password ហើយនៅលើមេរៀននេះនឹងសិក្សាទៅលើការប្រើប្រាស់ Tab Home ទាំងអស់គ្នា តើវាមានអ្វីខ្លះទៅ?
១) Tab home គឺជា Tab មួយដែលប្រើសម្រាប់ប្តូរ Font, Font size អាចធ្វើការតម្រឹមអត្ថបទផ្សេងបាននិង អាចសង់ជា តារាងបាន ។ ហើយនៅក្នុង Tab Home គេបានបែងចែកជា ប្លុកថែមទៀតផងមានដូចជា៖ ប្លុក Clipboard, ប្លុក Font, ប្លុក Alignment, ប្លុក Number, ប្លុក Styles and ប្លុក Cells ។ តើនៅក្នុងប្លុក មានអ្វីខ្លះទៅ?
១.១) Clipboard គឺជាកន្លែងមួយសម្រាប់អោយយើងធ្វើការចម្លងទិន្នន័យចេញពី Cell មួយទៅកាន់ Cell មួយទៀតបាន (ដូចរូបភាពបង្ហាញខាងក្រោម)
ម្យ៉ាងវិញទៀត យើងអាចចូលទៅក្នុង ប្លុក Font តាមរយៈ Font Setting (Ctrl+Shift+F) ពេលនោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)
Font: សម្រាប់ជ្រើសរើសអក្សរផ្សេងៗតាមការចង់បាន
Font Style: គឺសម្រាប់កំនត់ស្ទាយរបស់ Font មានដូចជា៖ Regular, Italic, Bold, Bold Italic
Size: គឺសម្រាប់កំណត់ទំហំរបស់អក្សរ
Underline សម្រាប់ដាក់បន្ទាត់ពីក្រោមអក្សរ
Color: គឺសម្រាប់ដាក់ពណ៌អក្សរ
Effect: គឺសម្រាប់កំណត់ Effect របស់អក្សរមានគឺ
- Strikethrough គឺអក្សរមានបន្ទាត់គូសពីលើអក្សរ
- Superscript គឺសម្រាប់អក្សរមានស្វ័យគុណ
- Subscript គឺសម្រាប់វាយអក្សរមានសន្ទស្សន៍
Preview: គឺជាកន្លែងសម្រាប់បង្ហាញនូវអ្វីដែលបានធ្វើមកលើអក្សរនោះ
១.៣) Alignment គឺគេប្រើសម្រាប់តម្រឹមអត្ថបទ ទិន្នន័យដែលមាននៅក្នុង Cell តែប៉ុណ្ណេាះ ។
(ដូចរូបភាពបង្ហាញខាងក្រោម)
ម្យ៉ាងទៀតយើងអាចចូលទៅប្រើ ប្លុក Alignment តាមរយៈ Format Alignment
Select លើ Cell ដែលត្រូវធ្វើការតម្រឹមទិន្នន័យ យើងចុចយក Home Button រួចចុចយក Alignment Setting រួចចុចយក Alignment (ដូចរូបភាពបង្ហាញខាងក្រោម) ២០
Horizontal: ប្រើសម្រាប់តម្រឹមទិន្នន័យនៅក្នុង Cell នៅលើបន្ទាត់ផ្តេក ។
Vertical: ប្រើសម្រាប់តម្រឹមទិន្នន័យនៅក្នុង Cell នៅលើបន្ទាត់ឈរ ។
Wrap Text: ប្រើសម្រាប់កំណត់អោយទិន្នន័យនៅក្នុង Cell តែមួយ ។
Shrink to fit: គឺប្រើសម្រាប់អោយទិន្នន័យរីករួមទៅតាម Cell ។
Merge Cell: គឺប្រើសម្រាប់ផ្តាច់ Cell ច្រើនបញ្ចូលគ្នាតែមួយ ។
Orientation: គឺសម្រាប់កំណត់ទិសដៅរបស់អក្សរទៅតាមការចង់បាន ។
Degree: គឺប្រើសម្រាប់ដាក់តម្លៃលេខដើម្បីបង្វិលទិសដៅអក្សរនៅក្នុង Cell ។
១.៤) Number គឺប្រើសម្រាប់កំណត់លេខក្បៀស កំណត់ ថ្ងៃ ខែ ឆ្នាំ និងការកំណត់រូបិយប័ណ្ណផ្សេងៗទៀត។ (ដូចរូបភាពបង្ហាញខាងក្រោម)
ម្យ៉ាងវិញទៀតយើងអាចចូលទៅប្រើ ប្លុក Number តាមរយៈ Format Number (ដូចរូបភាពបង្ហាញខាងក្រោម)
Category: សម្រាប់កំណត់លក្ខណៈប្រភេទរបស់ Number
Simple: សម្រាប់បង្ហាញពីការកែប្រែ
Type: ជាទម្រង់របស់ Format Number