ការសិក្សាអំពី Tab Home

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុនស្តីពី ការស្វែង​យល់ពី Tab របស់ MS Office Excel ថាតើវាមានអ្វីខ្លះដែលយើងសិក្សា ការរក្សាទុក និងបើកឯកសារ ក៏ព្រមទាំងការ ដាក់ Password ហើយនៅលើមេរៀននេះនឹងសិក្សាទៅលើការប្រើប្រាស់ Tab Home ទាំងអស់គ្នា តើវាមានអ្វីខ្លះទៅ?

១) Tab home គឺជា Tab មួយដែលប្រើសម្រាប់ប្តូរ Font, Font size អាចធ្វើការតម្រឹមអត្ថបទផ្សេងបាននិង អាច​សង់​ជា តារាងបាន ។ ហើយនៅក្នុង Tab Home គេបានបែងចែកជា ប្លុកថែមទៀតផងមានដូចជា៖ ប្លុក Clipboard, ប្លុក​ Font, ប្លុក Alignment, ប្លុក Number, ប្លុក Styles and ប្លុក Cells ។ តើនៅក្នុងប្លុក មានអ្វីខ្លះទៅ?

១.១) Clipboard គឺជាកន្លែងមួយសម្រាប់អោយយើងធ្វើការចម្លងទិន្នន័យចេញពី Cell មួយទៅកាន់ Cell មួយទៀតបាន (ដូចរូបភាពបង្ហាញខាងក្រោម)

១.២) Font គឺជាកន្លែងមួយដែលអាចប្តូរទំហំអក្សរ ប្តូរ Font និងអាចប្តូរពណ៌អក្សរបានទៀតផង (ដូចរូបភាពបង្ហាញខាងក្រោម)

ម្យ៉ាងវិញទៀត យើងអាចចូលទៅក្នុង ប្លុក Font តាមរយៈ Font Setting (Ctrl+Shift+F) ពេលនោះវានឹងបង្ហាញ (ដូចរូបភាពបង្ហាញខាងក្រោម)

Font: សម្រាប់ជ្រើសរើសអក្សរផ្សេងៗតាមការចង់បាន

Font Style: គឺសម្រាប់កំនត់ស្ទាយរបស់ Font មានដូចជា៖ Regular, Italic, Bold, Bold Italic

Size: គឺសម្រាប់កំណត់ទំហំរបស់អក្សរ

Underline សម្រាប់ដាក់បន្ទាត់ពីក្រោមអក្សរ

Color: គឺសម្រាប់ដាក់ពណ៌អក្សរ

Effect: គឺសម្រាប់កំណត់ Effect របស់អក្សរមានគឺ

  • Strikethrough គឺអក្សរមានបន្ទាត់គូសពីលើអក្សរ
  • Superscript គឺសម្រាប់អក្សរមានស្វ័យគុណ
  • Subscript គឺសម្រាប់វាយអក្សរមានសន្ទស្សន៍

Preview: គឺជាកន្លែងសម្រាប់បង្ហាញនូវអ្វីដែលបានធ្វើមកលើអក្សរនោះ

.) Alignment គឺគេប្រើសម្រាប់តម្រឹមអត្ថបទ ទិន្នន័យដែលមាននៅក្នុង Cell តែប៉ុណ្ណេាះ ។

(ដូចរូបភាពបង្ហាញខាងក្រោម)

ម្យ៉ាងទៀតយើងអាចចូលទៅប្រើ ប្លុក Alignment តាមរយៈ Format Alignment

Select លើ Cell ដែលត្រូវធ្វើការតម្រឹមទិន្នន័យ យើងចុចយក Home Button រួចចុចយក Alignment Setting រួចចុចយក Alignment (ដូចរូបភាពបង្ហាញខាងក្រោម) ២០

Horizontal: ប្រើសម្រាប់តម្រឹមទិន្នន័យនៅក្នុង Cell នៅលើបន្ទាត់ផ្តេក ។

Vertical: ប្រើសម្រាប់តម្រឹមទិន្នន័យនៅក្នុង Cell នៅលើបន្ទាត់ឈរ ។

Wrap Text: ប្រើសម្រាប់កំណត់អោយទិន្នន័យនៅក្នុង Cell តែមួយ ។

Shrink to fit: គឺប្រើសម្រាប់អោយទិន្នន័យរីករួមទៅតាម Cell

Merge Cell: គឺប្រើសម្រាប់ផ្តាច់ Cell ច្រើនបញ្ចូលគ្នាតែមួយ ។

Orientation: គឺសម្រាប់កំណត់ទិសដៅរបស់អក្សរទៅតាមការចង់បាន ។

Degree: គឺប្រើសម្រាប់ដាក់តម្លៃលេខដើម្បីបង្វិលទិសដៅអក្សរនៅក្នុង Cell ។

.) Number គឺប្រើសម្រាប់កំណត់លេខក្បៀស កំណត់ ថ្ងៃ ខែ ឆ្នាំ និងការកំណត់រូបិយប័ណ្ណផ្សេងៗទៀត។ (ដូចរូបភាពបង្ហាញខាងក្រោម)

ម្យ៉ាងវិញទៀតយើងអាចចូលទៅប្រើ ប្លុក Number តាមរយៈ Format Number (ដូចរូបភាពបង្ហាញខាងក្រោម)

Category: សម្រាប់កំណត់លក្ខណៈប្រភេទរបស់ Number

Simple: សម្រាប់បង្ហាញពីការកែប្រែ

Type: ជាទម្រង់របស់ Format Number