សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfreeយើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ នៅមេរៀនមុន ស្តីពី ការស្វែង យល់ពីការប្រើប្រាស់ ការប្រកប និងការឆែកវេយ្យាករណ៍ និងបង្ហាញពីរបៀបប្រើប្រាស់របស់វាមួយចំនួនដែលបានដាក់ បង្ហាញ និងគន្លឹះ មួយចំនួន ហើយនៅក្នុងមេរៀននេះនឹងពាំនាំអ្នកទាំងអស់គ្នាមកតាមដាននៅកម្មវិធី Excel 2016 ថ្មីទាំងអស់គ្នា
១) និយមន័យ
Microsoft Excel 2016 គឺជាកម្មវិធីមួយដែលមានសារៈសំខាន់បំផុតសម្រាប់បម្រើការងារផ្នែករដ្ឋបាល ចំនួនដូចជាការ ធ្វើបញ្ជី គណនេយ្យ ការធ្វើតារាងការងារ ការធ្វើរបាយការណ៍ការគណនាជារូបមន្ត ការសង់ក្រាហ្វិក ស្រង់ស្ថិតិ បញ្ជីប្រាក់បៀវត្សបុគ្គលិក និងការគ្រប់គ្រងទិន្នន័យនិយាយរួមទៅកម្មវិធីនេះគឺគេនិយមប្រើនៅក្នុងការងារក្រុមហ៊ុនសហគ្រាស និង ជាពិសេសការងារ ខាង គណនេយ្យតែម្តង ។
២) របៀបបើកកម្មវិធី Excel 2016
របៀបទី១
ចុចលើ Start Menu (ដូចរូបភាពបង្ហាញខាងក្រោម)
រួចវាយពាក្យ Excel ក្នុងប្រអប់ Search (ដូចរូបភាពបង្ហាញខាងក្រោម)
រួចហើយចុចលើ Excel 2016 ពេលនោះវានឹងដំណើរការ (ដូចរូបភាពបង្ហាញខាងក្រោម)
របៀបទី២
ចុចលើ Function Key Start +R= Run ហើយវាយពាក្យ Excel នៅលើប្រអប់ Search (ដូចរូបភាពបង្ហាញខាងក្រោម)
រួចចុចលើប៊ូតុង Open ជាការស្រេច ។
៣) ផ្ទាំងដំបូងរបស់កម្មវិធី Microsoft Excel 2016
បញ្ជាក់ៈ នៅក្នុង Work book នៃកម្មវិធី Microsoft Excel មាន Work Sheet ជាច្រើនហើយនៅក្នុង Work Sheet នីមួយៗមាន Row ចំនួន 1048576 និង Columns 1048555
៣.១) ការស្គាល់អំពី Row, Column, Cell, Worksheet
Columns: (ជាជួរឈរ) A,B,C ….XFD មានចំនួន 1058555
Rows: (ជាជួរដេក) 1,2,3…. 1048576
Cell: (ជាចំនុចប្រសព្វរវាង Columns & Rows)
Worksheet: ជាផ្ទៃសន្លឹកការងារដែលមាន 1058555 Columns និង 1048576 Rows
Tab Bar: គឺជាកន្លែងមួយដែលមានផ្ទុក Tools ជាច្រើនសម្រាប់អនុវត្តន៍ការងារ
Active Cell: គឺជាកន្លែងសម្រាប់បង្ហាញអាស័យដ្ឋានរបស់ Cell
Formular Bar: គឺជាកន្លែងសម្រាប់បង្ហាញរូបមន្ត ឬ ទិន្នន័យក្នុង Cell និមួយៗ
Work Book: វាជាស្រទាប់ការងាររបស់កម្មវិធី Excel ហើយវាគ្រប់គ្រងលើ Work Sheet
Work Sheet: គឺជាស្ថិតនៅក្រោម Work Book គ្រប់គ្រង Cell
ការស្គាល់ Key ខ្លះៗក្នុងការបញ្ចូលទិន្នន័យ
Arrow Key: គឺជា Key ប្រើសម្រាប់រំកិល Active Cell
F2 Key: គឺប្រើសម្រាប់កែទិន្នន័យ
Delete Key: គឺប្រើសម្រាប់លុបទិន្នន័យក្នុង Cells ចោលទាំងអស់
Backspace Key: គឺប្រើសម្រាប់លុបទិន្នន័យតែមួយ Cell