ការស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Layout

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំបានបង្ហាញពីការប្រើប្រាស់​នៅមេរៀនមុនស្តីពីការស្វែង​យល់ពីការ​ប្រើ​ប្រាស់ ប៊ូតុង Design និងបង្ហាញពីរបៀប​ប្រើប្រាស់របស់វាមួយចំនួន​ដែលបានដាក់បង្ហាញ និងគន្លឹះមួយចំនួន​នៅលើការ​ប្រើប្រាស់ប៊ូតុង Design នៅ​ក្នុងមេរៀននេះ នឹងលើកយកមកបង្ហាញពីការស្វែងយល់ពីការប្រើប្រាស់ Layout អោយបានស៊ីជម្រៅ​ជាង​មុន​បន្ថែមទៀត។

Layout គឺជាទម្លាប់ល្អមួយសម្រាប់អ្នកដែលរៀបចំឯកសារមានសណ្តាប់ធ្នាប់ និង ការរៀបចំបានយ៉ាងត្រឹមត្រូវមិនថាឈ្មេាះ​ឯក​សារ​​ទីតាំង​នៅ​ទីតាំងណា មួយក៏ដោយក៏ពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកឯកសារយកមកប្រើប្រាស់​ឡើងវិញនៅពេល​ក្រោយ​បាន​លឿន​និងឆាប់រហ័ស ហើយមួយវិញទៀត គឺដើម្បី បន្ថែម និងអាចរក្សាទុកការកែប្រែផ្សេងៗ អ្នកគួរគប្បីត្រូវតែដឹងនូវទម្រង់នៃប្រភេទក្រដាស (Layout) ដែលលោក​អ្នក​​​កំពុងប្រើប្រាស់ផងដែរ ហើយនៅក្នុង​មេរៀន​នេះយើងនឹងសិក្សាខ្លីដើម្បីកំណត់ចំនុច ព្រេាះវាមាន​ភាពងាយ​ស្រួលក្នុងការ កំណត់​នូវអ្វីដែល​យើង​ចង់បាន (ដូចរូបបង្ហាញខាងក្រោម)

ការកែប្រែទំព័រ Layout នៅលើ Word 2016 នៅក្នុងមេរៀននេះលោកអ្នកនឹងបានរៀនពីរបៀបប្តូរទំព័រ Margins, Orientation, Size and Column ។

) ការកំណត់ទំហំ Margins Tab

ចុចយកប៊ូតុង Layout រួចចុចយក Margins ពេលនោះវានឹងបង្ហាញនៅជម្រើសដែលមានស្រាប់ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ចំនុច Custom Margins ចុចយកប៊ូតុង Layout រួចចុចយក Margins បន្ទាប់មកជ្រើសរើសយក Custom Margins ពេលនោះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

.) Margins: គឺប្រើសម្រាប់តម្រឹមក្រដាសការងារ

Top: គឺប្រើសម្រាប់តម្រឹមក្រដាសការងារផ្នែកខាងលើ

Left: គឺប្រើសម្រាប់តម្រឹមក្រដាសការងារផ្នែកខាងឆ្វេង

Bottom: គឺប្រើសម្រាប់តម្រឹមក្រដាសការងារផ្នែកខាងក្រោម

Right: គឺប្រើសម្រាប់តម្រឹមក្រដាសការងារផ្នែកខាងស្តាំ

ក.២) Page: គឺប្រើសម្រាប់កំណត់ប្រភេទក្រដាសការងារ (ដូចរូបបង្ហាញខាងក្រោម)

Page Size: គឺសម្រាប់ប្រភេទរបស់សន្លឹកការងារមាន

(A3, A4, A5, Letter, Envelope …..) ដែលភាគច្រើនគេកំណត់យក A4

Width: គឺជាទទឹងនៃអត្ថបទរបស់យើងមាន 21Cm

Height: គឺជាកម្ពស់នៃអត្ថបទរបស់យើងមាន 29.7Cm

ខ) ការកំណត់ Orientation Tab

ដើម្បីប្តូរនៅទំព័រ Orientation ចុចលើ Layout រួចជ្រើសរើសយក Orientation នោះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

.) Orientation: គឺប្រើសម្រាប់កំណត់ប្រភេទក្រដាសការងារ

Portrait: សម្រាប់ប្រភេទក្រដាសការងារមានលក្ខណៈផ្តេក

Landscape: សម្រាប់ប្រភេទក្រដាសការងារមានលក្ខណៈបញ្ឈរ

គ) ការកំណត់ Size Tab

ដើម្បីប្តូរ Size ចុចលើ Layout រួចជ្រើសរើសយក Size នោះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

ចំណាំ៖ ប្រសិនបើអ្នករៀបចំ ជាពាក្យស្នើសុំការងារ ឬជាលិខិតផ្សេងៗ ជាទូទៅអ្នកគួរតែកំណត់ Margins Tab ទាំងបួន​អោយមាន​ទំហំស្មើៗគ្នា ។

 ឃ) ការកំណត់ Columns

ដើម្បីកំណត់ Columns ចុចលើ Layout រួចជ្រើសរើសយក Columns នោះវានឹងបង្ហាញ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ More columns គឺដើម្បីជ្រើសរើសចំនួននៃការចែក Columns សម្រាប់ក្នុងការវាយអត្ថបទកាសែត

នៅត្រង់ One, Two, Three, Left, Right គឺជាប្រភេទរបស់កូឡោនដែលយើងចង់បាន

នៅត្រង់ Number of Columns គឺសម្រាប់កំណត់ចំនួនកូឡោនដែលយើងចង់បាន

នៅត្រង់ Line Between: គឺប្រើសម្រាប់ដាក់បន្ទាត់នៅចន្លេាះកណ្តាល

នៅត្រង់ Apply to: Whole document: សម្រាប់កំណត់កូឡោននៅលើឯកសារទាំងមូល

នៅត្រង់ Apply to: This point forwards: សម្រាប់កំណត់កូឡោនចាប់ផ្តើមពីបន្ទាត់ដែលមាន Cursor រៀបរួចហើយចុចយក Ok ជាការស្រេច។

គន្លឹះបន្ថែមៈ ដើម្បីឆ្លងទៅវាយនៅលើកូឡោនមួយផ្សេងទៀត ត្រូវចុច Shortcut Key= Ctrl + Shift + Enter

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version