ស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert បញ្ចប់
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree ដែលយើងខ្ញុំបានបង្ហាញពីការប្រើប្រាស់ Text Box និង WordArt នៅលើ ប៊ូតុុង Insert និងបង្ហាញពីការកំណត់ពីរបៀបប្រើប្រាស់របស់វាមួយចំនួនដែលបានដាក់បង្ហាញរួចមកហើយនេាះ ក៏ព្រមទាំងមានការកំណត់ជាទិសដៅនៃ WordArt ផងដែរ នៅពេលនេះយើងខ្ញុំនឹងពាំនាំអ្នកទាំងអស់មកតាមដានដើម្បីបញ្ចប់មេរៀនផ្នែក Insert នេះទាំងអស់គ្នា ។
ដ) ការប្រើប្រាស់ Equation និង Symbols
Equation: គឺប្រើសម្រាប់ក្នុងការសរសេរជាសមីការគណិតវិទ្យា ចុចលើប៊ូតុង Insert រួចចុចលើ Equation នេាះវានឹងបង្ហាញនៅទម្រង់គំរូជាច្រើន អោយយើងស្រាប់ៗ (ដូចរូបបង្ហាញខាងក្រោម)
ប្រសិនបើមិនពេញចិត្តនឹងគំរូដែលមានស្រាប់នេាះទេ ចុចលើ Insert New Equation នេាះវាបង្ហាញនៅប្រអប់មួយ Type Equation Here ហើយប៊ូតុងខាងលើសុទ្ធតែត្រូវការសរសេរសមីការគណិតវិទ្យាទាំងអស់ និង ជានិមិត្តសញ្ញាដែលប្រើសម្រាប់សរសេរនៅក្នុងសមីការគណិតវិទ្យាដែរ (ដូចរូបបង្ហាញខាងក្រោម)
Symbols: មាននូវនិមិត្តសញ្ជាជាច្រើន និងមាននូវតួអក្សរនីមួយៗដែលបានបញ្ចូលនិមិត្តសញ្ញាទៅក្នុងកម្មវិធី Office Word 2016 ដើម្បីជ្រើសរើស Symbol យើងត្រូវចុចតាមរបៀបខាងក្រោម ចុចលើប៊ូតុង Insert រួចចុចយក Symbols (ដូចរូបបង្ហាញខាងក្រោម)
ប្រសិនបើមិនពេញចិត្តនឹងគំរូ Symbol ដែលមានស្រាប់នេាះទេ ចុចលើ More Symbols… នេាះវានឹងបង្ហាញ ចុចលើ Symbols នៅត្រង់ Font ជ្រើសរើស Font ណាមួយដែលយើងពេញចិត្ត រួចចុចយកប៊ូតុង Insert ជាការស្រេច ។ (ដូចរូបបង្ហាញខាងក្រោម)
ចំណាំៈ នៅត្រង់ Symbols វាមិនត្រូវបានបិទដោយស្វ័យប្រវត្តនេាះទេនៅពេលដែលយើងកំពុងបញ្ចូល ឬ ជ្រើសរើសនិមិត្តសញ្ញា ដែលវាអាចអនុញ្ញាតិអោយអ្នកបញ្ចូលរូបសញ្ញាបានច្រើននៅក្នុងពេលតែមួយប៉ុន្តែបើអ្នកបញ្ចប់ការជ្រើសរើសអ្នកអាចចុចប៊ូតុង Close ជាការស្រេច ។
នៅរាល់និមិត្តសញ្ញាដែលលោកអ្នកបានបញ្ចូលគឺវាបានចូលទៅក្នុងឯកសារដែលវាបានបង្ហាញនៅត្រង់ផ្នែក ” Recently Used Symbols” ដែលវាមានភាពងាយស្រួលក្នុងការបញ្ចូលនិមិត្តសញ្ញាបានច្រើននៅលើកិច្ចការតែមួយ ហើយលោកអ្នកអាចកំណត់វាបានជាផ្លូវកាត់ងាយស្រួលនៅពេលប្រើប្រាស់វាញឹកញាប់ ។ (ដូចរូបបង្ហាញខាងក្រោម)