ស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert (បន្ត ២)

សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំដែលបានលើកយកវិធីសាស្ត្រនៃការប្រើប្រាស់មួយចំនួននៅលើប៊ូតុុង Insert ដែល​បានបង្ហាញពីការប្រើប្រាស់ Chart, Screenshot , Hyperlink និង Header, Footer and Page Number ដែលមានសារៈសំខាន់ជា ច្រើនទៅលើការប្រើប្រាស់ Insert ហើយនៅក្នុងមេរៀននេះនឹងធ្វើអោយបងប្អូននឹងមានការយល់ដឹងបន្ថែមទៅលើការប្រើប្រាស់ Textbox, WordArt និង ការកំណត់ពីរបៀបប្រើប្រាស់ Textbox និង WordArt នៅលើមេរៀននេះ។

ញ) ការប្រើប្រាស់ Textbox, WordArt និងការកំណត់នៅលើ Textbox និង WordArt

ដើម្បីបន្ថែមតារាងក្នុងការសរសេរ លេងស្ទាយអក្សរអោយមានភាពទាក់ទាញ និងចំនុនមួយចំនួនទៀតហើយនៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញពីការប្រើ ប្រាស់ Textbox និងការកំណត់នៅលើ Textbox ដោយយើងអាចសរសរនៅពីលើ និងអាចផ្លាស់ទីបានដោយមិនមានការប៉ះពាល់ទៅលើអត្ថបទនេាះទេ

(ដូចរូបបង្ហាញខាងក្រោម)

នៅពេលនេាះវានឹងបង្ហាញនៅលើ Text Box នៅក្នុងចំនុចនេះនឹងបង្ហាញពីការប្រើប្រាស់ Text Box ​​ជាមួយនឹងការលេងស្ទាយអក្សរ ដើម្បីចូលក្នុង​មេរៀន​នេះចុចលើប៊ូតុង Insert រួចជ្រើស​រើស​យក Text Box (ដូចរូបបង្ហាញខាងក្រោម)

យើងអាចលេងស្ទាយ Border នៅជុំវិញ Text Box របស់យើងដោយមានការដាក់ពណ៌ ដោយគ្រាន់តែ Double Click លើ Border Text Box នេាះវា នឹងបង្ហាញ រួចចូល Format  នៅត្រង់ Shape Fill: គឺប្រើសម្រាប់ដាក់ពណ៌ទៅលើអត្ថបទនៅក្នុង Text Box នៃអត្ថបទរបស់យើង រួចជ្រើស​រើស​ពណ៌​តាមការចង់បានរបស់​​យើង (ដូចរូបបង្ហាញខាងក្រោម)

ហើយនៅត្រង់ Shape Outline គឺប្រើសម្រាប់ដាក់ពណ៌ទៅលើបន្ទាត់នៅលើ Text Box នៃអត្ថបទរបស់យើង រួចជ្រើសរើសពណ៌តាមការចង់បាន របស់​​យើង (ដូចរូបបង្ហាញខាងក្រោម)

ចំនែកឯ Shape Effect គឺប្រើសម្រាប់ជ្រើសរើស Effect សម្រាប់ Text Box អោយមានលក្ខណៈប្លែកតាមចិត្តចង់បាន (ដូចរូបបង្ហាញខាងក្រោម)

ការប្រើប្រាស់ Text Box ខ្ញុំសង្ឃឹមថាបងប្អូនមានការយល់ដឹងច្រើន រីឯកាប្រើប្រាស់ WordArt គឺវាទាក់ទងនឹងការលេងនូវស្ទាយអក្សរខ្ញុំនឹងលើកយក​មកបង្ហាញ​ដល់បងប្អូន ហើយនៅក្នុងកម្មវិធី Word 2016 គេមិនសូវជាលេងស្ទាយអក្សរខ្លាំងពេកទេ ដែលនាំអោយមានភាពស៊ាំ ណាមួយគេមិនសូវ លេងប៉ុន្មាននេាះទេប៉ុន្តែគេលេងនៅលើ កម្មវិធី Powerpoint ច្រើនជាង។ ដើម្បីចូល WordArt ត្រូវចុចលើប៊ូតុងអក្សរ A (ដូចរូបបង្ហាញខាងក្រោម)

រួចជ្រើសរើសស្ទាយអក្សរណាមួយដែលលោកអ្នកពេញចិត្ត រួចធ្វើការ Select នៅលើអក្សររបស់យើង រួចចុចយកអក្សរ A ដែលមានម៉ូតរួចជ្រើស​រើស 3-D Rotation ដែលអាចជ្រើសរើសម៉ូត និង ស្រមោលអក្សរបាន នៅត្រង់ Text Fill គឺប្រើសម្រាប់ដាក់ពណ៌ទៅលើអក្សរឆ្លាក់របស់យើង ដែលមាន​ពណ៌ជាច្រើនដែលអាចជ្រើសរើសបានតាមចិត្តចង់បាន ។ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ Text Outline គឺប្រើសម្រាប់ប្តូរពណ៌ទៅលើស៊ុមបន្ទាត់នៃ​អក្សរឆ្លាក់ របស់យើងដែលមាន​ពណ៌ជាច្រើន​ដែលអាចជ្រើសរើស​បានតាម​ចិត្ត​ចង់​បាន ។ (ដូចរូបបង្ហាញខាងក្រោម)

នៅត្រង់ Text Effect គឺប្រើសម្រាប់កំណត់ជារាងទ្រង់ទ្រាយ ស្រមោល អក្សរឆ្លាក់ របស់យើងទៅតាម ម៉ូត និង ការរចនាផ្សេងៗ ដែលមាន​ម៉ូតជាច្រើន​ដែលអាច​ជ្រើស​រើស​បានតាម​ចិត្ត​ចង់​បាន ។ (ដូចរូបបង្ហាញខាងក្រោម) 

នៅចំនុចចុងក្រោយមួយទៀតសិក្សាបន្ថែមទៅលើការប្រើប្រាស់ Text Direction គឺជាការប្រើសម្រាប់កំណត់​ទិសដៅនៃអក្សរឆ្លាក់​របស់យើងដែល​អាច​កំណត់ទិសដៅ តាមដែលយើងចង់បាន (ដូចរូបបង្ហាញខាងក្រោម)

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version