សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនូវគេហទំព័រ Techfree យើងខ្ញុំដែលបានបង្ហាត់បង្ហាញនៅមេរៀនមុនៗ ស្តីពីការស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert រួចមកហើយខ្លះៗនៅរបៀបមួយចំនួនដូចជាចំនុនសំខាន់នៅលើ Insert ដែលបានបង្ហាញពីការបង្កើតតារាងការងារ ការលប់តារាង និង ការបន្ថែមតារាងការងាររបស់យើងហើយនៅចំនុចនេះនឹងពាំនាំលោកអ្នកមកមើលពីរបៀបបញ្ចូលរូបភាពទៅក្នុងអត្ថបទនិងការប្រើប្រាស់ Shape និង SmartArt នៅក្នុងមេរៀននេះ។
មេរៀនទី៣ ស្វែងយល់ពីការប្រើប្រាស់ប៊ូតុង Insert (បន្ត)
គ) ការទាញយករូបភាពមកដាក់ក្នុងអត្ថបទ ការកែ កាត់ និង លេងស្ទាយរូបភាព (Picture)
របៀបទី១
ជ្រើសរើសរូបភាពណាមួយដែលចង់បានចេញពី Drive computer (ដូចរូបបង្ហាញខាងក្រោម)
រករូបភាពរបស់យើងដែលបានរក្សាវាទុករួចចុចលើរូបភាពយក Mouse ខាងស្តាំ យកពាក្យ Copy (ដូចរូបបង្ហាញខាងក្រោម)
រួចត្រឡប់ទៅកន្លែងការងារវិញ រួចហើយចុច Mouse ខាងស្តាំរួចយកពាក្យ Paste រូបភាពមកជាការស្រេច (ដូចរូបបង្ហាញខាងក្រោម)
របៀបទី២
ចុចលើប៊ូតុង Insert រួចចុចលើ Pictures រួចជ្រើសរើសទីតាំងដែលយើងរក្សារូបភាពទុក រួចចុចលើ Insert ជាការស្រេច (ដូចរូបបង្ហាញខាងក្រោម)
ឃ) ការប្រើប្រាស់ Shape ដើម្បីគូសជារូបភាព បង្កើតរូបភាព គូសនិមិត្តសញ្ញា និងចំនុចជាច្រើន ដែលអ្នកត្រូវស្វែងយល់ (ដូចរូបបង្ហាញខាងក្រោម)
ទាំងអស់នេះជារូបភាពដែលបានគូសចេញពី Shape មានរូបរាង (ដូចរូបបង្ហាញខាងក្រោម)
ង) ការប្រើប្រាស់ SmartArt តើការប្រើប្រាស់ SmartArt ដើម្បីអ្វី?
គឺប្រើសម្រាប់ធ្វើជាបទបង្ហាញ និងធ្វើរចនាសម្ព័ន្ធនៅក្នុងអង្គភាពមួយ (ដូចរូបបង្ហាញខាងក្រោម)
ដើម្បីជ្រើសរើសម៉ូត Click លើ SmartArt រួចជ្រើសរើសរូបភាពណាមួយនោះបន្ទាប់ចុចលើប៊ូតុង OK នៅពេលដែលវាបង្ហាញរូបរាងដោយគ្រាន់តែចុច Mouse ខាងឆ្វេងពីរដង ឬ Double Click នោះវានឹងបង្ហាញរួចចុចលើ ប៊ូតុង Design ដើម្បីជ្រើសរើសម៉ូតដែលមានលក្ខណៈជា 3D ។ (ដូចរូបបង្ហាញខាងក្រោម)