Slack Chat ល្អសម្រាប់ Developer ប្រើប្រាស់
Slack ជាប្រភេទ Open Source Tool Chat ដែលយើងអាចប្រើប្រាស់ក្នុងការងារផ្សេងៗបានជាពិសេសសម្រាប់ Developer ល្អ ព្រោះ Slack អាចអោយយើងភ្ជាប់ ទៅកាន់ Github និង ប្រភេទ Automation ផ្សេងៗជាដើម។
នៅពេលដែលយើងធ្វើការងារជាក្រុមអ្នកប្រាកដជាត្រូវការសួរគ្នាទៅវិញទៅមក តើអ្នកនេះធ្វើអ្វី អ្នកនោះធ្វើអ្វី? ហើយការសរសេរកូដទាំងនោះអ្នកអាចដាក់វាចូលទៅក្នុង github ឬ gitlab ជាដើមអាស្រ័យទៅលើការងារជាក់ស្តែងរបស់អ្នក។ ប្រសិនបើអ្នកចង់បានសុវត្ថិភាព និង អ្នកដទៃមិនអាចមើលកូដរបស់អ្នកបានអ្នកប្រើប្រាស់ gitlab ជាដើម។
នៅពេលដែលអ្នកប្រើប្រាស់ Github រួមគ្នាប្រសិនបើអ្នកណាម្នាក់ក្នុងក្រុមរបស់អ្នក commit អ្វីមួយ រួចហើយ pull ទៅក្នុង Repository អ្នកច្បាស់ជាមិនដឹងនោះទេ តែមិនជាបញ្ហានោះទេព្រោះថាអ្នកអាច មើល Status បានតែយ៉ាងណាមិញនៅតែមិន realtime នោះទេ។
Slack អាចអោយអ្នកប្រើប្រាស់ github ឬ gitlab អាចភ្ជាប់ទៅកាន់ Automation Tool ផ្សេងៗដូចជា Ansible ជាដើមដែលនៅពេលដែល Server Down ឬ អ្នក commit code អ្វីមួយវានិងបង្ហាញ notification ទៅលើ Chat នៅក្នុង slack របស់អ្នក។
សម្រាប់ការភ្ជាប់ Slack ទៅកាន់ github មិនពិបាកនោះទេ ដោយគ្រាន់តែអ្នកមាន Account នៅក្នុង github ព្រមទាំង Slack នោះអ្នកអាចភ្ជាប់ចូលគ្នាបានហើយដោយធ្វើដូចខាងក្រោមនេះ ដោយចូលទៅកាន់ Integration បន្ទាប់មក Select Slack រួចហើយចុច Accept Authention ដើម្បីអោយវាភ្ជាប់ចូលគ្នា។
តាមពិតទៅ Github អាចមាន Tool ជាច្រើនដូចជាពពួក Travis CI ជាដើមដែលអាចអោយអ្នក ធ្វើតេសន៏ និង Deploy មុនពេលសម្រេចចិត្តថា ដាក់កូដរបស់អ្នកទៅក្នុង Server។ ព្រោះថាសព្វថ្ងៃនេះ Developer មួយចំនួនគ្រាន់តែធ្វើតេសន៏កូដនៅលើ Desktop របស់គេហើយដាក់ចូលជា Production តែម្តង ដូចនេះពេលដំណើរការប្រើប្រាស់វាអាចមានបញ្ហាជាយថាហេតុកើតឡើង និងពិបាកដោះស្រាយ។
ពេលនេះអ្នកអាច Add Channel របស់ Slack ទៅជាមួយ github បានហើយ
បន្ទាប់មកទៀតអ្នកអាច Authorized App អោយវាធ្វើការចូលគ្នាជាមួយ git hub បានហើយដោយ អ្នកអាចជ្រើសរើសយក Repo ណាមួយដែលអ្នកត្រូវការអោយ github ផ្ញើ notification ទៅកាន់ Chat.
ចុងក្រោយអ្នកនិងបាន slack ភ្ជាប់ជាមួយ notification slack chat ហើយ អ្នកអាចចុច Save បាន។ រួចហើយអ្នកសាកល្បង push ចូលទៅកាន់ repo មើលថាតើវាមាន notification ឬទេ?
ពេលនេះអ្នកនិងឃើញនិងដឹងភ្លាមៗថាតើអ្នកណា Commit អ្វីខ្លះដោយមិនបាច់ Chat សួរគ្នានោះទេ។ប្រសិនបើអ្នកប្រើប្រាស់ skype, line ផ្សេងៗសម្រាប់ទំនាក់ទំនងគ្នាវាពិបាកបន្តិចនៅសួរគ្នាចុះឡើងរហូត។