Symfony Core Team គឺជាបណ្ដុំនៃ developer ដែលកំណត់នូវទិសដៅនិងការវិវត្តន៏នៃគម្រោងរបស់ Symfony ។ ក្បួនច្បាប់របស់ពួកគេនោះគឺ ប្រសិនបើ feature ហើយនិង patches ត្រូវបានស្នើឡើងដោយ សហគមន៏ដែលត្រុវបានអនុម័ត រឺក៏បដិសេធចោល។
សមាជិកនៃ Symfony Core ទាំងអស់គឺជាអ្នកចូលរួមចំណែកជាយូរមកហើយ ព្រមទាំងមានជំនាញខាងបច្ចេកទេសច្បាស់លាស់ទៀតផង ហើយពួកគេក៏បង្ហាញអោយឃើញថា គេមានការតាំងចិត្តខ្ពស់ក្នុងការជំរុញអោយគម្រោងនេះទៅមុខ។
ឯកសារនេះបញ្ជាក់អំពីច្បាប់ដែលគេយកមកគ្រប់គ្រងនូវ Symfony Core។ ច្បាប់ទាំងអស់នេះមានប្រសិទ្ធភាពទៅលើការបោះពុម្ភជាសាធារណៈនៃឯកសារនិង Symfony ទាំងអស់ ហើយសមាជិកក្រុម Symfony Core ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ទាំងនេះ។
ក) Core Organization
សមាជិក Symfony Core គឺត្រូវបែងចែកទៅជា៣ក្រុម។ សមាជិកនីមួយៗមានសិទ្ធត្រឹមតែក្រុមមួយប៉ុណ្ណោះក្នុងពេលតែមួយ។ សិទ្ធត្រូវបានផ្ដល់ដោយស្វ័យប្រវត្តិទៅអោយក្រុមណាដែលមានអាទិភាពខ្ពស់ជាងគេ។
ក្រុម Symfony Core គឺរៀបជាលំដាប់នៃអាទិភាពដូចខាងក្រោម៖
ក.១) អ្នកដឹកនាំគម្រោង (Project Leader)៖
- ជ្រើសរើសសមាជិកក្នុងក្រុមណាមួយផ្សេងទៀត
- រួមបញ្ចូលនូវការទាញយកសំណើក្នុង Symfony repositories ទាំងអស់
ក.២) អ្នករួមបញ្ចូល (Mergers)៖
- រួមបញ្ចូលនូវការទាញយកសំណើសម្រាប់ component រឺក៏ components ណាមួយដែលគេបានផ្ដល់សិទ្ធ
ក.៣) អ្នកសម្រេច (Deciders)៖
- សម្រេចនូវការទាញយកសំណើរឺក៏បដិសេធនូវការទាញយកសំណើ
ខ) Active Core Member
ខ.១) អ្នកដឹកនាំគម្រោង (Project Leader)៖
- Fabien Potencier (fabpot)
ខ.២) អ្នករួមបញ្ចូល (@symfony/mergers on GitHub)៖
- Bernhard Schussek (webmozart) អាចបញ្ចូលទៅក្នុង Form, Validator, Icu, Intl, Locale, OptionsResolver និង PropertyAccess components
- Tobias Schultze (Tobion) អាចបញ្ចូលទៅក្នុង Routing, OptionsResolver និង PropertAccess components
- Romain Neutron (romainneutron) អាចបញ្ចូលទៅក្នុង Process components
- Nicolas Grekas (nicolas-grekas) អាចបញ្ចូលទៅក្នុង Cache, Debug, Process, PropertyAccess, VarDumper components, PhpUnitBridge និង DebugBundle
- Christophe Coevoet (stof) អាចបញ្ចូលទៅក្នុង components ទាំងអស់, bridges និង bundles
- Kévin Dunglas (dunglas) អាចបញ្ចូលទៅក្នុង PropertyInfo និង Serializer component
- Abdellatif AitBoudad (aitboudad) អាចបញ្ចូលទៅក្នុង Translation component
- Jakub Zalas (jakzal) អាចបញ្ចូលទៅក្នុង DomCrawler component
- Christian Flothmann (xabbuh) អាចបញ្ចូលទៅក្នុង Yaml component
- Javier Eguiluz (javiereguiluz) អាចបញ្ចូលទៅក្នុង WebProfilerBundle bundle
- Grégoire Pineau (lyrixx) អាចបញ្ចូលទៅក្នុង Workflow component
ខ.៣) អ្នកសម្រេច (@symfony/deciders on GitHub)
- Jordi Boggiano (seldaek)
- Lukas Kahwe Smith (Ismith77)
- Ryan Weaver (weaverryan)
គ) Core Membership Application
ពេលនេះ Symfony Core membership applications ថ្មីគឺមិនត្រូវបានទទួលស្គាល់ទេ។
ឃ) Core Membership Revocation
Symfony Core membership អាចនឹងត្រូវបានដកហូតចេញសម្រាប់មូលហេតុមួយចំនួន៖
- ការបដិសេធនូវច្បាប់និងគោលនយោបាយក្នុងឯកសារ
- មិនមានសកម្មភាព៦ខែកន្លងមកហើយ
- ការធ្វេសប្រហែសដោយចេតនារឺមានបំណងប៉ះពាល់ដល់គម្រោង Symfony
- តាមការសម្រេចចិត្តរបស់អ្នកដឹកនាំគម្រោង
សមាជិកត្រូវតែរង់ចាំរហូតទៅដល់១២ខែមុននឹងធ្វើការស្នើជាថ្មី ដែលចង់អោយ Symfony Core memberships ទទួលយកនៅថ្ងៃខាងមុខ។
ង) Core Development Rules
Symfony project development គឺផ្អែកទៅលើការទាញយកសំណើរដែលស្នើដោយសមាជិកណាមួយនៃ សហគមន៏ Symfony។ ការទទួលយកសំណើររឺក៏បដិសេធនៃការទាញសំណើរគឺសម្រេចលើការបោះឆ្នោតដោយសមាជិកនៃ Symfony។
ច) គោលនយោបាយនៃការទាញយកសំណើរ
- -1 គឺត្រូវតែធ្វើដោយសុចរិតដោយបច្ចេកទេសនិងមូលហេតុនៃគោលបំណង
- +1 មិនទាមទារនូវភាពសុចរិត
- សមាជិកស្នូលអាចកែប្រែការបោះឆ្នោតរបស់ពួកគេបានច្រើនដងដែលគេប្រាថ្នាក្នុងដំណាក់កាលនៃការពិភាក្សានៃការទាញសំណើរ
- សមាជិកស្នូលអាចនឹងមិនអនុញ្ញាតអោយបោះឆ្នោតលើការស្នើផ្ទាល់របស់ពូកគេទេ
ឆ) គោលនយោបាយនៃការបញ្ចូលនូវការទាញសំណើរ
ការទាញយកសំណើរអាចរួមបញ្ចូលបានប្រសិនបើ៖
- វាជាការផ្លាស់ប្ដូរបែបអនិតិជន
- ត្រូវបានផ្ដល់ពេលគ្រប់គ្រាន់សម្រាប់ការពិនិត្យឡើងវិញ (យ៉ាងហោចណាស់២ថ្ងៃសម្រាប់ ការទាញសំណើរទៀងទាត់ និង៤ថ្ងៃសម្រាប់ការទាញសំណើរជាមួយនឹង ផលប៉ះពាល់)
- យ៉ាងហោចណាស component’s Merger រឺក៏សមាជិកស្នូល២ផ្សេងទៀតបានបោះឆ្នោត +1 និងគ្នាសមាជិកស្នូលបោះឆ្នោត -1 ទេ។
ជ) ដំណើរការនៃការបញ្ចូលការទាញយកសំណើរ
កូដទាំងអស់ត្រូវតែ committed ទៅកាន់ repository តាមរយៈការទាញយកសំណើ លើកលែងតែការកែប្រែជាអនីតិជនណាមួយដេលអាចនឹង committed ដោយផ្ទាល់ទៅកាន់ repository។
Mergers ត្រូវតែប្រើនូវ command-line gh tool ដែលផ្ដល់ដោយ អ្នកដឹកនាំគម្រោង ដើម្បីបញ្ចូលនូវការទាញសំណើរ។